Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រុក

Chuon Nath's Khmer-Khmer Dictionary
  1. រុក ( កិ.កិរិយាសព្ទ )
    បុក​ចូល; រុល, សំរុក, ត្រសុល ចូល : យក​របុក​រុក​រន្ធ; ដើរ​រុក​ព្រៃ, រុក​ចូល​ក្នុង​ព្រៃ​ជ្រៅ ។ ព. ប្រ. និយាយ​ផ្ទញ់​ឬ​ស្ទាក់​ផ្លូវ​ស្ទាក់​ដំណើរ​ឲ្យ​គាំង​ឆ្លើយ​តប​ត​មិន​រួច : រុក​តែ​មួយ​ម៉ាត់​ពីរ​ទៅ​នៅ​ស្ញេញ ។
    - រុក​រាន រុក​ទន្រ្ទាន​ចូល​រាន​យក​ទី; ដើរ​រុក​រាន ដើរ​ទន្រ្ទាន​ចូល​ឥត​ក្រែង ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ទ័ព​គេ​រុក​រាន ទ័ព​យើង​ទន្ទ្រាន ស្ទើរ​គ្មាន​សល់​ទី លុះ​យើង​រុក​ទៅ ទ័ព​គេ​វក់វី ដណ្ដើម​បាន​ទី មក​យើង​ច្រើន​ហើយ ។
    - បុក​រុក រុក​ខ្លាំង​រឿយ​ៗ; សំរុក​ចូល​ឬ​ចូល​សំរុក​ទាំង​អំណាច, សំរុក​ចូល​ឥត​ក្រែង ។ល។
  2. រុកកួន ( កិ.កិរិយាសព្ទ )
    រុករាន​ដោយ​គុំគួន, រុករាន​ឲ្យ​បាន​នេះ​បាន​នោះ, ឲ្យ​បាន​ប្រយោជន៍​មក​ខ្លួន; ទទូច​ដោយ​រំអុក​ឲ្យ​ត្រាតែ​បាន : វា​ចេះ​តែ​មក​រុកកួន​ខ្ញុំ​ស្ទើរ​រាល់​ថ្ងៃ (ធៀប​នឹង​ពាក្យ​សៀម​ថា របក្វន អ. ថ. រ៉ុបកួន “ធ្វើ​ឲ្យ​កើត​មាន​សេចក្ដី​ក្ដៅ​ក្តួល, ឲ្យ​អផ្សុក, ជ្រក់​ជ្រេញ​រឿយ​ៗ”) ។
  3. រុករ ( ន.នាមសព្ទ ) [រុក-រ ]
    ឈ្មោះ​វល្លិ​រឹង​មួយ​ប្រភេទ សំបក​ខាង​ក្រៅ​លឿង​ចាស់ សំបក​ខាង​ក្នុង​និង​សាច់​លឿង​ខ្ចី មាន​រស​ហឹរ​រមាស់​ឆៀប​ៗ ប្រើ​ជា​ថ្នាំ​កម្ចាត់​រោគ : វល្លិ​រុក​រ ។
  4. រុករាន
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រុក និង រាន ២ កិ.) ។
  5. រុក្ខ ( ន.នាមសព្ទ ) [រុក-ខៈ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វ្ឫក្ស) ឈើ ។ ប្រើ​ជា​បទ​សមាស, ដូច​ជា :
    - រុក្ខ​ចេតិយ ដើម​ឈើ​ដែល​មាន​គេ​គោរព​រាប់អាន​ថា​ជា​របស់​ស័ក្តិសិទ្ធិ ។
    - រុក្ខច្ឆាយា ម្លប់​ឈើ ។
    - រុក្ខជាតិ ជាតិ​ឈើ, ឈើ​គ្រប់​យ៉ាង ។
    - រុក្ខ​ទេវតា ទេវតា​ដែល​អាស្រ័យ​នៅ​នា​ដើម​ឈើ ។
    - រុក្ខប្បទេស (រុក-ខ័ប-ប៉ៈ--) ព្រៃ, ដង​ព្រៃ​ ។
    - រុក្ខ​ផល ផ្លែ​ឈើ ។
    - រុក្ខ​ផលាផល ផ្លែឈើ​តូច​ធំ ។
    - រុក្ខមូល ទី​ប្រប​ដើម​ឈើ ។
    - រុក្ខ​មូលិក អ្នក​កាន់​ធុតង្គ​មួយ​ប្រភេទ តម​មិន​នៅ​ក្នុង​ទី​ប្រក់​ទី​បាំង ត្រូវ​នៅ​អាស្រ័យ​តែ​ក្នុង​ម្លប់​ឈើ (ព. ពុ.) ។
    - រុក្ខ​វិថី ថ្នល់​ទូលាយ​ក្នុង​ទី​ក្រុង​ដែល​មាន​ដើម​ឈើ​រៀង​ជា​ជួរ​ហូរ​ហែ​អម​តាម​ចិញ្ចើម​ផ្លូវ (ប៉ុន្តែ​ទីទៃ​ពី​មហា​វិថី​និង​វិថី​ឯ​ទៀត) ។
    - រុក្ខ​សាខា មែក​ឈើ ។
    - រុក្ខាវយវៈ (បា. < រុក្ខ+អវយវ) អវយវៈ​របស់​ឈើ (មាន​មែក, សន្លឹក​ជាដើម) ។ល។
  6. រុក្ខា ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    (ពហុ. < រុក្ខ) ឈើ​ទាំងឡាយ ។ សម្រាប់​ប្រើ​ក្នុង​កាព្យ) : រី​ក្រុង​ភ្នំពេញ​មាន​រុក្ខា នានា​អនេក​អម​វិថី មាន​ផ្កា​គ្រប់​យ៉ាង​ជា​ប្រក្រតី ព្រឹក្សា​ដាំ​ថ្មី​តាម​និយម ។ ជា​ក្រុង​ឯករាជ្យ​អព្យាក្រឹត្យ ឆើតឆោម​វិចិត្រ​សឹង​ស័ក្តិសម ប្លែក​ជាង​ពី​ដើម​ព្រោះ​សង្គម និយម​រាស្រ្ត​រដ្ឋ​ស្ទាត់​ព្រម​ព្រៀង ។ នេះ​គឺ​ជា​ផល​នៃ​សាមគ្គី ដែល​ព្រះ​មុនី ទ្រង់​ប្រិតប្រៀង សម្ដេច​ឪ​នាំ​ផ្លូវ​ឥត​ឲ្យ​ល្អៀង រាស្ត្រ​រៀង​រាល់​ខែត្រ​ស្រុះ​ស្រួល​តាម ។ ខ្មែរ​មាន​ក្ដី​សុខ​សន្តិភាព ប្រទេស​រាប​ទាប​ឥត​សង្រ្គាម ព្រោះ​ខ្មែរ​ទាំងអស់​ស្អប់​សឹក​សាម ជំនួញ​សង្រ្គាម​ក៏​គ្មាន​ឡើយ ។
Headley's Khmer-English Dictionary
  1. រុក ( v ) [ruk]   - detail »
    to push / thrust / shove in (esp. with force into a narrow space); to penetrate forcibly; to push in violently, invade, break into, force one's way into; to debate in such a way as to put the opponent in an untenable position
  2. រុក ( n ) [ruk]   - detail »
    kind of medicinal vine

    Reference: រុករ
  3. រុក្ខ ( n ) [rukkʰaʔ]   - detail »
    wood, tree, plant; forest, vegetation
  4. រុក្ខា ( n ) [rukkʰaa]   - detail »
    forest; trees, vegetation


Prohok Solutions @2017 : Learn Khmer | Khmer Calendar