Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រូ

Chuon Nath's Khmer-Khmer Dictionary
  1. រូ ( និ.និបាតសព្ទ ) or រូហាន   ( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
    ដូច, ដូច​ជា, បី​ដូច; ស្មើ​នឹង :
    - រូស្តម្ភ​សិលា ដូច​ជា​សសរ​ថ្ម;
    - រូហាន​តារាកាស​ចរ ដូច​ជា​ផ្កាយ​ដែល​ចរ​ឯ​អាកាស (ពាក្យ​កាព្យ រាមកេរ្តិ៍​បុរាណ) ។
  2. រូង ( ន.នាមសព្ទ )
    រន្ធ​ធំ​ជ្រៅ : រូង​ឈើ, រូង​ដី, រូង​ភ្នំ ។
    - រូងរាម រូង​និង​រនាម : ភិតភ័យ​ខ្លាំង​រត់​ពួន​ក្នុង​រូងរាម ។ ព. ប្រ. និយាយ​បើក​កេរ្ដិ៍​អស់​អាថ៌​កំបាំង​ហាក់​ដូច​ជា​កកាយ​យក​ពី​ក្នុង​រូង​ក្នុង​រាម​មក​មិន​សល់ : រំលើក​បើក​កកាយ​រឿងរ៉ាវ​ពី​ក្នុង​រូងរាម​ឯណា​មក​អស់​គ្មាន​សល់​ទេ !
  3. រូង ( កិ.កិរិយាសព្ទ )
    ជីក​លុង ឬ​កកាយ​ទៅ​ខាង​ឲ្យ​កើត​ជា​រន្ធ​ធំ : យក​ចប​រូង​ទៅ​ខាង​ឲ្យ​ជ្រៅ​បន្តិច​ទៅ ! របេះ​រលុះ​ខូង​ជ្រៅ : រលក​បោក​រូង​ច្រាំង, ដំបៅ​ស៊ី​រូង​សាច់ ។ ព. ប្រ. បៀតបៀន​រឿយ​ៗ​យក​ទ្រព្យ​សម្បត្តិ​អំពី​មាតា​បិតា ឬ​អំពី​អ្នក​ទំនុក​បម្រុង : កាល​ពី​ដើម គាត់​មាន​ទ្រព្យ​គ្រាន់​បើ​ឥឡូវ​ទៅ​ជា​អ្នក​ក្រ ព្រោះ​កូន​ប្រុស​ស្រី​វា​រូង​គាត់ ។
  4. រូត ( កិ.កិរិយាសព្ទ )
    ចាប់​ច្បូត​ប្រមូល : រូត​វាំងនន ។ កិ. ឬ កិ. វិ. ស្រូត​រួសរាន់ : ដើរ​រូត ។
    - ស្រូត​រូត ( ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្រូត>ស្រូត ) ។
  5. រូតរះ ( កិ.កិរិយាសព្ទ )
    ស្រូត​រួត; រវៀស​រវៃ, ម្នី​ម្នា : ដើរ​រូតរះ, ធ្វើ​ការ​រូតរះ ។
  6. រូប ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ធម្មជាត​ដែល​ប្រែប្រួល​ឬ​វិនាស​ដោយ​ហេតុ​ផ្សេង​ៗ​មាន​ក្ដៅ​និង​ត្រជាក់​ជាដើម; អ្វី​ៗ​ដែល​ប្រាកដ​ដល់​ភ្នែក; រាង, សណ្ឋាន, ទ្រង់, ទ្រង់ទ្រាយ; អង្គ, ខ្លួន, ខ្លួន​ប្រាណ; លំអ ។ល។ រូប​គេ, រូប​យើង, រូប​ល្អ, រូប​អាក្រក់; មនុស្ស​សត្វ​រាល់​រូប​សុទ្ធ​តែ​មិន​ទៀង​ដូច​គ្នា ។ សម្រាប់​ប្រើ​ជា​ចុង​ចំនួន រាប់​បព្វជិត​ឲ្យ​ដឹង​ថា​ប៉ុន្មាន : ភិក្ខុ​មួយ​រូប, សាមណេរ​ពីរ​រូប, តាបស​មួយ​រូប, បរិញ្វជក​ច្រើន​រូប ។ ពាក្យ​ចុង​ចំនួន​រាប់ មាន​ទម្លាប់​ឲ្យ​ប្រើ​ផ្សេង​គ្នា​តាម​ថ្នាក់​បុគ្គល​គឺ ព្រះ​ពុទ្ធ, ព្រះ​បច្ចេក​ពុទ្ធ, ព្រះ​អរហន្ត, ពោធិសត្វ, ព្រហ្ម, ទេវតា​ស័ក្តិ​ធំ, ក្សត្រិយ៍; បព្វជិត​អ្នក​ធំ ត្រូវ​ប្រើ​ពាក្យ​ថា អង្គ គឺ​ប្រើ​ថា មួយ​អង្គ, ពីរ​អង្គ,... ច្រើន​អង្គ; បព្វជិត​ធម្មតា​ឬ​សាមញ្ញ​ថា រូប គឺ​ប្រើ​ថា មួយ​រូប, ពីរ​រូប,... ច្រើន​រូប; គ្រហស្ថ​ក្រៅ​ពី​ក្សត្រិយ៍​ថា នាក់ គឺ​ប្រើ​ជា មួយ​នាក់ ឬ ម្នាក់, ពីរ​នាក់,... ច្រើន​នាក់ ។
    - រូប​ការ, --ការក៍,--ការី (រូប៉ៈ--) អ្នក​ធ្វើ​រូប, ជាង​គូរ​ឬ​ឆ្លាក់​រូប; បើ​ស្ត្រី​ជា រូប​ការិកា, រូប​ការិនី ។
    - រូបក្ខន្ធ (រូបុ័ក-ខ័ន) កង​រូប, ប្រជុំ​រូប ។
    - រូប​កល្យាណ ឬ - រូប​គុណ (រូប៉ៈ--) លំអ​រូប ។
    - រូប​ឆោម (រូប--) ទ្រង់ទ្រាយ​រូប ។
    - រូប​ឆោម​លោម​ព័ណ៌ ទ្រង់​ទ្រាយ​រូប​និង​សម្បុរ​រោម (សម្បុរ​ស្បែក) ។
    - រូប​ជីវិនី, រូបបាជីវា, រូបូបជិវិនី (រូប៉ៈ--, រូប៉ា--, រូប៉ូប៉ៈ--) ស្រី​អ្នក​ចិញ្ចឹម​ជីវិត​ដោយ​សារ​រូប (ស្រី​ពេស្យា) ។
    - រូបជ្ឈាន (រូបុ័ច-ឈាន) ឈាន​ដែល​មាន​រូប​ធម៌​ជា​អារម្មណ៍ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឈាន ២ ន.) ។
    - រូប​តាង ឬ
    - --តំណាង (រូប--) រូប​ជំនួស ។
    - រូប​ថត (រូប--) រូប​ដែល​ផ្តិត​ចាក​កញ្ចក់​ថត ។
    - រូប​ធម៌ (រូប៉ៈ-ធ័រ) រូប​ទាំងពួង ។
    - រូប​នាម (រូប៉ៈ--) រូប​និង​នាម (ព. អ.) ។ នាម​នាម​ដែល​មាន​រូប ដូច​យ៉ាង​មនុស្ស, សត្វ, ដី, ទឹក, ជាដើម (ព. ផ្ទ. អរូប​នាម ព. វ) ។
    - រូប​ផ័ន (រូប៉ៈ--) រូប​ព័ណ៌ (ស. សរសេរ រូប​ពររណ អ. ថ. រូប៉ៈផ័ន) ។
    - រូប​ព័ណ៌ (រូប៉ៈព័រ; សំ. រូប + វណ៌; បា. រូប + វណ្ណ) សម្បុរ​រូប ឬ​រូប​រាង​និង​សម្បុរ, លក្ខណៈ​របស់​រូប ។
    - រូប​ព្រហ្ម (រូបប៉ៈ-ព្រំ) ព្រហ្ម​មាន​រូប, ព្រហ្ម​ដែល​កើត​ក្នុង​រូប​ភាព (ព. ផ្ទ. អរូប​ព្រហ្ម) ។
    - រូប​ភព (រូប៉ៈភប់) កន្លែង​កើត​នៃ​ព្រហ្ម (ព. ផ្ទ. អរូប​ភព)។
    - រូប​ភាព (រូប-ភាប) រូប​វិចិត្រ​ដោយ​ព័ណ៌; បែប​រូប​ផ្សេង​ៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភាព ផង) ។
    - រូប​រាង (រូប--) សណ្ឋាន​របស់​រូប ។
    - រូប​វិបរិយាយ ឬ
    - --វិបរ្យាយ (រូប៉ៈ-វិប៉ៈរ៉ិយ៉ាយ ឬ--រិបុ័រ-យ៉ាយ) ការ​កាឡា​រូប, ការ​ប្លែង​រូប, ផ្លាស់​រូប ។
    - រូប​សណ្ឋាន (រូប៉ៈ--ឬ រូប--) ទ្រង់ទ្រាយ​របស់​រូប។
    - រូប​សម្ប័ទ ឬ
    - --សម្បទា (រូប៉ៈសំប័ត ឬ--ស័ម-ប៉ៈទា) ដំណើរ​មាន​រូប​សមរម្យ, មាន រូប​ល្អ; ការ​បរិបូណ៌​ដោយ​លំអ ។
    - រូប​សម្បន្ន (រូប៉ៈសំប័ន) ដែល​ប្រកប​ដោយ​លំអ​នៃ​រូប ។
    - រូប​សិទ្ធិ (រូប៉ៈសិត-ធិ) ការ​សម្រេច​រូប គឺ​ការ​ផ្សំ​តួ​សព្ទ​តន្តិ​ភាសា ដូច​យ៉ាង​ភាសា​បាលី​ឬ​សំស្រ្កឹត​សម្រេច ដោយ​វិភត្តិ​និង​បច្ច័យ​ជាដើម (ព. វ.) ។
    - រូប​សាក ឬ
    - --សំណាក (រូប--)រូប​ដែល​ចម្លង​យក​បែប​ពី​រូប​ដទៃ មាន​សណ្ឋាន​ដូច​រូប​ដើម។
    - រូប​ស្បាត (រូប--) លក្ខណៈ, ទ្រង់ទ្រាយ, លំនាំ​របស់​រូប ។
    - រូប​អារក្ស (រូប-អារ៉ាក់) មនុស្ស​អ្នក​ជាន់​អារក្ស ។ល។
    - រូបាជីព (រូប៉ា-ជីប; < រូប + អាជីវ, វ > ព) ការ​ចិញ្ចឹម​ជីវិត​ដោយ​សារ​រូប គឺ​មុខ​របរ​របស់​ស្រី​ពេស្យា ។
    - រូបារម្មណ៍ (រូប៉ារ៉ម់; បា. < រូប + អារម្មណ) អារម្មណ៍​គឺ​រូប; រូប​ជា​អារម្មណ៍, អារម្មណ៍​ដែល​អាស្រ័យ​រូប ។
    - រូបាទ្យារម្មណ៍ (រូប៉ា ទ្យារ៉ម់; បា. < រូប + អាទិ > អាទ្យ + អារម្មណ) អារម្មណ៍​មាន​រូប​ជាដើម ។
    - រូបាវចរ (រូប៉ាវ៉ៈចៈរៈ ឬ-ច; បា. < រូប + អវចរ) ចិត្ត​ដែល​ត្រាច់​រង្គាត់ ឬ​អន្ទោល​ទៅ​ក្នុង​រូប​ភព ... ។
    - រូបាវចរ​ភូមិ (រូប៉ាវៈចៈរៈ ភូម; បា. < រូប + អវចរ + ភូមិ) ភូមិ​របស់​រូបាវចរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភូមិ ផង) ។ល។
  7. រូប --
    ( ម. ក្នុង ព. រូប ) ។
  8. រូបកាយ ( ន.នាមសព្ទ ) [រូបកាយ]   ( បា.បាលី​ ( បាលីភាសា ) )
    ពួក​នៃ​រូបធម៌, កង​នៃ​រូបធម៌, បាន​ដល់​រូប​ទាំង​ពួង​មាន ២៨ (តាម​គម្ពីរ​ព្រះ​អភិធម្ម) ។
  9. រូបា ( ន.នាមសព្ទ ) [រូប៉ា]   ( បា.បាលី​ ( បាលីភាសា ) )
    (ពហុ. < រូប) រូប​ទាំងឡាយ : រាល់​រូបា, គ្រប់​រូបា (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សព្វ​សត្វ​ទាំងឡាយ ខំ​ប្រឹង​ខ្វល់​ខ្វាយ ថែ​ទាំ​រូបា កាល​រូប​ប្រែប្រួល ពុំ​ដូច​ធម្មតា សឹង​ភ្ញាក់​អាត្មា ឆ្លេឆ្លា​រក​សុខ ។ល។
  10. រូបា -- [រូប៉ា]
    មើល​ក្នុង​ពាក្យ រូប ។

1   2   Next >>

Headley's Khmer-English Dictionary
  1. រូ ( v ) [ruu]   - detail »
    to be like, similar to.
  2. រូ ( prenp ) [ruu]   - detail »
    like, as
  3. រូ ( adv ) [ruu]   - detail »
    rapidly, quickly, fluently, well (of manner of speaking)
  4. រូង ( n ) [ruuŋ]   - detail »
    hole, cave, burrow, tunnel.
  5. រូង ( v ) [ruuŋ]   - detail »
    to dig a hole; to enlarge / deepen a hole
  6. រូង ( v ) [ruuŋ]   - detail »
    to draw frequently on one's parents' wealth
  7. រូង ( v ) [ruuŋ]   - detail »
    to tell all (about a secret or personal affair)
  8. រូត ( v ) [ruut]   - detail »
    to slide, pull (a curtain), draw (back); to glide
  9. រូត ( v ) [ruut]   - detail »
    to make haste, hurry.
  10. រូត ( adv ) [ruut]   - detail »
    hurriedly, quickly

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar