Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: លន

Chuon Nath's Khmer-Khmer Dictionary
  1. លន ( កិ.កិរិយាសព្ទ )
    លាប​ដោយ​ម្រ័ក្សណ៍, ដោយ​ជាត​ហិង្គុល ឲ្យ​ឡើង​សម្បុរ​រលោង; លន​ម្រ័ក្សណ៍, លន​ជាត​ហិង្គុល ។
    - លាប​លន លាប​ម្រ័ក្សណ៍​ហើយ​លន​ជាត​ហិង្គុល​ថែម​ពី​លើ​ទៀត ។
    - រទេះ​លន រទេះ​ដែល​លន​ម្រ័ក្សណ៍ ឬ​ជាត​ហិង្គុល ។
  2. លន់ ( គុ.គុនសព្ទ )
    ក្រៃ, ពេក, ក្រៃ​ពេក; ពន់​ពេក; ដែល​ហួស, ហួស​ពេក, ហួស​ប្រមាណ; ដែល​ពេញ​ហៀរ : ល្អ​លន់, ច្រើន​លន់, ប្រសើរ​លន់; លើស​លន់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
    - លន់​លក់ ឬ - លក់​លន់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លក់>លក់ ២ កិ.) ។
  3. លន់តួ ( កិ.កិរិយាសព្ទ )
    អង្វរ​សូម​ទោស​ដោយ​ទទួល​កំហុស​លើ​ខ្លួន : ឯង​ខុស​ហើយ ត្រូវ​លន់​តួ​គេ​ទៅ !
  4. លន្តែ ( ន.នាមសព្ទ ) [លន់តែ ]
    ឈ្មោះ​ឈើ​តូច​មួយ​ប្រភេទ​មាន​ផ្កា​ក្រអូប ។
  5. លន្លង់ ( គុ.គុនសព្ទ )
    ឆ្ងាយ​សន្លឹម​ស្រងាត់ : ឆ្ងាយ​លន្លង់ ។ ច្រើន​និយាយ​ផ្សំ​នឹង​ពាក្យ​ លន្លោច ថា :
    - លន្លង់​លន្លោច លន្លង់​គួរ​ឲ្យ​លន្លោច​ចិត្ត (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើ​ជា លន្លោច​លន្លង់ ក៏​បាន) ។ ដែល​ស្រងេះ​ស្រងោច ព្រោះ​ឃើញ​វាល​ធំ​ធេង​ឆ្ងាយ​សន្លឹម​ឬ​ឃើញ​ទី​ប្លែក​ចិត្ត : ចិត្ត​លន្លង់​លន្លោច ។
  6. លន្លាម ( គុ.គុនសព្ទ )
    ដែល​ធំ​ល្ហល្ហេវ​មើល​ទៅ​ឃើញ​ល្ហាច : ទឹក​លិច​វាល​លន្លាម ។
  7. លន្លឹម ( គុ.គុនសព្ទ )
    ឆ្ងាយ​ឬ​ខ្ពស់​មើល​ទៅ​ឃើញ​លឹម​ៗ, សន្លឹម : ឆ្ងាយ​លន្លឹម, ខ្ពស់​លន្លឹម ។
  8. លន្លោច ( គុ.គុនសព្ទ )
    ដែល​នឹក​សង្វេគ​ស្រងោច​ចិត្ត ឬ​ដែល​ស្រងេះស្រងោច; ដែល​ព្រួយ​ចំបែង​សង្រេង​ចិត្ត: ចិត្ត​លន្លោច ឬ លន្លោច​ចិត្ត ។ ដែល​ឆ្ងាយ​ស្រឡោច : ឆ្ងាយ​លន្លោច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លន្លង់ ផង) ។
Headley's Khmer-English Dictionary
  1. លន ( v ) [lɔɔn]   - detail »
    to lacquer.
  2. លន ( adj ) [lɔɔn]   - detail »
    to be lacquered
  3. លន់ ( adv ) [lʊən]   - detail »
    very, excessively, extremely, too much.
  4. លន់ ( adj ) [lʊən]   - detail »
    to be beyond, exceeding; to be superb, magnificent
  5. លន់នល់ ( n ) [lʊən nʊəl]   - detail »
    (General) Lon Nol (leader of the 1970 coup d'tat against Prince Sihanouk)
  6. លន្តែ ( n ) [lʊəntae]   - detail »
    kind of small plant having sweet-smelling flowers
  7. លន្លង់ ( adj ) [lʊənlʊəŋ]   - detail »
    to be situated far away, quiet and secluded (e.g. as an island); to be pensive, contemplative, meditative, musing, dreamy, melancholic
  8. លន្លាម ( adj ) [lʊənliem]   - detail »
    to be vast, extensive, roomy, immeasurable, boundless (of a plain)
  9. លន្លឹម ( adj ) [lʊənlɨm]   - detail »
    to be very remote, far away, far above, very high, nearly out of sight
  10. លន្លោច ( adj ) [lʊənlouc]   - detail »
    to be sad


Prohok Solutions @2017 : Learn Khmer | Khmer Calendar