Khmer Dictionary: លហុ
Chuon Nath's Khmer-Khmer Dictionary
-
លហុ
( គុ.គុនសព្ទ ) [លៈហ៊ុ ] ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(លឃុ) ស្រាល; រហ័ស, ឆាប់, រួសរាន់; ភ្លាម; រប៉ិចរប៉ី, រាយរង;... ។ ន. (ព. វ.) អក្សរដែលមានសំនៀងស្រាលរហ័ស ជាគូគ្នានឹងអក្សរគរុ :
- និយាយត្រឹមត្រូវតាមគរុលហុ គឺនិយាយត្រឹមត្រង់តាមអក្សរមានសូរធ្ងន់ឬយឺតមិនកញ្ឆក់ឲ្យរហ័សដូចជា សារប្រយោជន៍ មិនថា សៈរ៉ៈប្រយោជន៍, កសាង មិនថា ក៏សាង ជាដើម ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អក្ខរប្បភេទ ផង ។
- លហុកម្ម កម្មស្រាល; ការងារស្រាល; ការរប៉ិចរប៉ី, រាយរង ។
- លហុចិត្ត,
- លហុចិន្តា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លឃុ) ។
- លហុទណ្ឌកម្ម ទណ្ឌកម្មស្រាល ។
- លហុទោស ទោសស្រាល ។
- លហុបរិក្ខារ ឬ - លហុភណ្ឌ បរិក្ខារ ឬរបស់រាយរង; ក្នុងវិន័យពុទ្ធសាសនា សំដៅរបស់រាយរងមានបាត្រនិងចីវរជាដើម ។
- លហុភាព ភាពឬភាវៈស្រាល ។
- លហុភារៈ ភារៈស្រាល, បន្ទុកស្រាល ។ល។
-
លហុកាបត្តិ
( ន.នាមសព្ទ ) [លៈហ៊ុកា ប័ត ] ( បា.បាលី ( បាលីភាសា ) )
(< លហុក + អាបត្ដិ) អាបត្តិស្រាល គឺអាបត្តិ ៥ កង តាំងពីថុល្លច្ច័យចុះទៅដល់ទុញ្ភសិត (ព. វិ. ពុ.) ។ ព. ផ្ទ. គរុកាបត្តិ ។
Headley's Khmer-English Dictionary
-
លហុ
( adj ) [leaʔhuʔ] - detail »
to be easy; light; small, unimportant; unaccented (e.g. syllable).
-
លហុ
( n ) [leaʔhuʔ] - detail »
small item; unaccented syllable