Khmer Dictionary: ល្ហុង
Chuon Nath's Khmer-Khmer Dictionary
-
ល្ហុង
( ន.នាមសព្ទ )
ដំណាំមួយប្រភេទ មានផ្កាផ្លែចេញតាមគល់ធាងខ្លី, មានច្រើនប្រភេទគឺ ល្ហុងស៊ីផ្លែ ឬហៅត្រឹមតែ ល្ហុង ក៏បាន មានសំណុំដើមធំ ស្លឹកធំៗឆែកជ្រៅៗ ធាងវែងៗ មានប្រហោង ផ្លែធំៗ ប្រើជាអាហារបានតាមគួរដល់ការប្រកប : សម្លល្ហុង, បុកល្ហុង, បរិភោគល្ហុងទុំ ។
- ល្ហុងខ្ញែ (ស. លះហុ់ង អ. ថ. ល៉ៈហ៊ុង) ដើមតូចបែកមែកសាងញ៉ាង ស្លឹកឆែកៗ តែរាក់ៗតូចៗជាងល្ហុងស៊ីផ្លែធាងខ្លីៗ ផ្លែច្រាញៗជាចង្កោមៗ គ្រាប់សម្បុរពពាស សម្រាប់ស្លប្រេង ហៅថា ប្រេងល្ហុង ឬ ប្រេងស្អិត ។
- ល្ហុងខ្វង ដើមស្រលួត បែកមែកច្រើន ស្លឹកតូចៗឥតឆែកជ្រៅ ធាងខ្លីៗឥតប្រហោង ផ្លែមូលៗរលីង, កាត់ដើមដាំដុះ សម្រាប់ដាំធ្វើរបង, គ្រាប់ស្លប្រេងបាន : របងល្ហុងខ្វង។
-
ល្ហុង
( ន.នាមសព្ទ )
ឈ្មោះស្វាយមួយប្រភេទ ពួកស្វាយល្ហួតប៉ុន្តែផ្លែតូចជាង : ស្វាយល្ហុង ។
Headley's Khmer-English Dictionary
-
ល្ហុង
( n )
[lhoŋ]
- detail »
papaya (Carica Papaya)
Reference: ល្ហុងស៊ីផ្លែ -
ល្ហុង
[lhoŋ]
- detail »
see ខ្ញែរ
See: ល្ហុង ប្រេង
Reference: ល្ហុងខ្ញែរ -
ល្ហុង
[lhoŋ]
- detail »
see ខ្វង
Reference: ល្ហុងខ្វង -
ល្ហុង
[lhoŋ]
- detail »