Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ល្អ

Chuon Nath's Khmer-Khmer Dictionary
  1. ល្អ ( គុ.គុនសព្ទ )
    មិន​អាក្រក់ គឺ​ឥត​មាន​ហ្មង, មិន​មាន​ទាស់, មិន​ឆ្គង, ត្រឹម​ត្រូវ, ប្រពៃ : ចិត្ត​ល្អ, រូប​ល្អ, អំពើ​ល្អ, សម្ដី​ល្អ ។ កិ. វិ. ដោយ​ប្រពៃ, ត្រឹម​ត្រូវ, ស្រួល​បួល : ប្រព្រឹត្ត​ល្អ, និយាយ​ល្អ, ធ្វើ​ការ​ល្អ ។ ល្អ​ជា ស្លូត​ត្រង់, ត្រឹម​ត្រូវ : មនុស្ស​ល្អ​ជា, សម្ដី​ល្អ​ជា; និយាយ​ល្អ​ជា ។
    - ល្អ​មើល ល្អ​គួរ​ឲ្យ​ចង់​មើល, ល្អ​ស្រួល​មើល ។
    - ល្អ​ស៊ី ល្អ​គួរ​ឲ្យ​ចង់​ស៊ី, ឆ្ងាញ់​ពិសា (ព. សា. ; ព. គ. ល្អ​ទទួល​ទាន) ។
    - ល្អល្អាច់ (ព. សា.) ស្អាត​បាត, សមរម្យ : រូប​រាង​ល្អ​ល្អាច់ ។ ស្រួល​បួល : ធ្វើ​ការ​ឲ្យ​ល្អ​ល្អាច់ ! ។
    - ល្អ​ល្អិត ល្អ​ហ្មត់​ហ្មង, ល្អ​ប្រពៃ : រូប​ឆោម​ល្អ​ល្អិត ។ ស្រួល​បួល, ប្រយ័ត្ន​ប្រយែង : ធ្វើ​ការ​ឲ្យ​ល្អ​ល្អិត ! ។
    - ល្អ​ល្អះ ល្អ​ស្រលួត​ស្រឡះ, ល្អ​ឥត​ឆ្គង : រូប​ឆោម​ល្អ​ល្អះ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើ​ជា ល្អះ​ល្អ ក៏​បាន, ដូច​ជា : រូប​ឆោម​ល្អះ​ល្អ មិន​ខ្មៅ​មិន​ស ល្មម​តែ​សមរម្យ មិន​ខ្ពស់​មិន​ទាប​ មិន​តូច​មិន​ធំ ស្រគត់​ស្រគំ សម​ជា​អ្នក​មុខ ។
  2. ល្អក់ ( គុ.គុនសព្ទ )
    ដែល​មិន​ថ្លា, មិន​បរិសុទ្ធ, ដែល​សៅហ្មង : ទឹក​ល្អក់, ចិត្ត​ល្អក់, ភ្នែក​ល្អក់ ។
  3. ល្អង ( ន.នាមសព្ទ )
    លំអង​យ៉ាង​ល្អិត, ផង់​ល្អិត : ឥត​ខ្លាច​ប៉ុន​ល្អង, ល្អង​ធូលី ។ ល្អង​ធូលី​ព្រះ​បាទ ពាក្យ​សម្រាប់​និយាយ​ក្រាប​បង្គំ​ទូល​ក្សត្រិយ៍​ទ្រង់​រាជ្យ​ ដោយ​បន្ទាប​ខ្លួន​អ្នក​និយាយ​ហាក់​ដូច​ជា​យក​សីល : ទៅ​ក្រាប​ក្រោម​ល្អង​ធូលី​ដែល​ជាប់​នៅ​ព្រះ​បាទ : សូម​ក្រាប​បង្គំ​ទូល​ក្រោម​ធូលី​ព្រះ​បាទ​នៃ... ។ ប្រើ​ជា​បុរិស​សព្វនាម​ជា​ជំនួស​ព្រះ​នាម​សម្តេច​ព្រះ​មហា​ឧបរាជ ឬ​សម្តេច​ព្រះ​ឧបយុវ​រាជ ឬ​ក៏​សម្តេច​ព្រះ​មហា​សង្ឃ​រាជ​ជាដើម​ក៏​បាន : ល្អង​ធូលី​ព្រះ​បាទ​ទ្រង់​ស្តេច​ទៅ ... ។
  4. ល្អន់ ( គុ.គុនសព្ទ )
    ប៉ន់ ។ ប. ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ល្អិត ថា: ល្អិត​ល្អន់ ល្អិត​ប៉ន់, ល្អិត​ក្រៃ​ពេក : បុក​ឲ្យ​ល្អិត​ល្អន់, គិត​ល្អិត​ល្អន់; គំនិត​ល្អិត​ល្អន់ ។
  5. ល្អាង
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រអាង) ។
  6. ល្អាច់ ( ប.បរិវារសព្ទ )
    ពាក្យ​សាមញ្ញ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ល្អ ថា: ល្អ​ល្អាច់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ល្អ) ។
  7. ល្អាត
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រអាត) ។
  8. ល្អាន ( ន.នាមសព្ទ )
    ស្នាម​ជា​លំអាន, ស្នាម​ឬ​លំអាន​ដែល​អូស; សេចក្ដី​សៅហ្មង, ដំណើរ​មោះមៃ : ឥត​មាន​ល្អាន ។ ប្រើ​ដូច​ជា កិ. វិ. ក៏​បាន : និយាយ​ពុំ​ឲ្យ​ល្អាន ។ ព. ទ. បុ. អូស​ទូក​ពុំ​ឲ្យ​ល្អាន ចាប់​ត្រី​បាន​ពុំ​ឲ្យ​ល្អក់​ទឹក (មើល​ក្នុង​ពាក្យ អូស ផង) ។
  9. ល្អិត ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​តូច​ឆ្មារ : សរសៃ​ល្អិត, គ្រាប់​ល្អិត ។ ដែល​ខ្ទេច, ប៉ន់ : បុក​ល្អិត, ទំពា​ល្អិត ។ ដែល​ហ្មត់ហ្មង, ឈ្លាសវៃ; ប្រាកដ​ប្រជា : ប្រាជ្ញា​ល្អិត, គំនិត​ល្អិត ។ ដែល​ទន់​ផ្អែម, សុភាព គួរ​ស្តាប់ : វាចា​ល្អិត ។ ដែល​ម៉ដ្ឋ, រលីង, ផូរផង់ : សាច់​ល្អិត ។
    - ល្អិត​ល្អ ល្អិត​ដោយ​ប្រពៃ, ល្អិត​សព្វ​គ្រប់ ។ ល្អិត​ល្អន់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ល្អន់) ។
    - ល្អិត​ល្អោច ល្អិត​ខ្ទេច​ខ្ទី; រំកាច់​រំកោច ។ ល្អ​ល្អិត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ល្អ) ។
  10. ល្អិន ( គុ.គុនសព្ទ )
    ដែល​ត្រជាក់​ស្រួល : ត្រជាក់​ល្អិន (ម. ប្រ.) ។ ប. ពាក្យ​សម្រាប់​ប្រើ​ផ្សំ​ជា​មួយ​នឹង​ពាក្យ ល្អូក ថា :
    - សម្ដី​ល្អូក​ល្អិន សម្ដី​ត្រជាក់​ទន់​ផ្អែម​សុភាព ។
    - សាច់​ល្អូក​ល្អិន សាច់​ធាត់​ទ្រលុក​ត្រជាក់​ស្រួល សម្បុរ​ស្រស់​បស់ ។

1   2   3   Next >>

Headley's Khmer-English Dictionary
  1. ល្អ ( adj ) [lʔɑɑ]   - detail »
    to be good, nice; beautiful, pretty, handsome; correct, virtuous, decent; sound, proper, kind; to be good (to someone).
  2. ល្អ ( adv ) [lʔɑɑ]   - detail »
    well
    Eg. បងល្អ នឹងអូនណាស់: You were very good to me.
  3. ល្អក់ ( adj ) [lʔɑk]   - detail »
    to be cloudy / muddy / murky (of water), blurred (of sight, thoughts), disturbed, confused, muddled; worried
  4. ល្អង ( n ) [lʔɑɑŋ]   - detail »
    dust, powder
  5. ល្អង ( n ) [lʔɑɑŋ]   - detail »
    fine mist, spray (Surin dialect)
  6. ល្អង ( adj ) [lʔɑɑŋ]   - detail »
    to be the fairest / most beautiful (of women)
  7. ល្អន់ [lʔɑn]   - detail »
  8. ល្អាង ( n ) [lʔaaŋ]   - detail »
    natural rock well or water-filled crater
  9. ល្អាច់   - detail »
  10. ល្អាត ( n ) [lʔaat]   - detail »
    kite, hawk, falcon (any of various birds of prey of the family Accipitridae)

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar