Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ល

Chuon Nath's Khmer-Khmer Dictionary
  1. លក្ខណា ( ន.នាមសព្ទ ) [ល័ក-ខៈ-- ]
    លក្ខណៈ; (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ): រី​នាង​កញ្ញា កប​ដោយ​លក្ខណា ឥត​មាន​ទាស់​ឆ្គង គួរ​ឲ្យ​មាតា បិតា​គ្រប់គ្រង តាម​ដោយ​គន្លង ចាស់​ព្រឹទ្ធព្រេង​នាយ ។
  2. លក្ខណ៍ ( ន.នាមសព្ទ ) [ល័ក ] or លក្សណ៍
    លក្ខណៈ ។
    - មនុស្ស​ខាត​លក្ខណ៍ មនុស្ស​មាន​លក្ខណៈ​អភ័ព្វ​ឬ​មាន​ឫកពា​ថោក ។
    - ស្ត្រី​គ្រប់​លក្ខណ៍ ស្ត្រី​ដែល​បរិបូណ៌​ដោយ​លក្ខណៈ​ល្អ ។ល។ (សរសេរ​ជា ល័ក្ខណ៍ ឬ ល័ក្សណ៍ ក៏​បាន ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លក្ស្មណៈ ឬ លក្ស្មណ៍ ផង) ។
  3. លក្ខន្តិក ( ន.នាមសព្ទ ) [ល័ក-ខ័ន-តិកៈ ] or #NAME?   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (លក្ខ “សេចក្ដី​កំណត់” + អន្តិក“ ដែល​មាន​ក្នុង​ទី​បំផុត, ដែល​ដាច់​ស្រេច”) កំណត់​ដែល​ដាច់​ស្រេច; ខ្មែរ​ប្រើ​ពាក្យ​នេះ​ដោយ​សន្មតិ​ជា​ឈ្មោះ​លក្ខខ័ណ្ឌ​ច្បាប់ សម្រាប់​ក្រសួង​រាជការ​ឬ​សម្រាប់​សមាគម​នីមួយ​ៗ មាន​ការ​ចូល​ហ៊ុន​គ្នា​ធ្វើ​ជំនួញ​ជាដើម (បារ. ស្តាទុយ Statut) : លក្ខន្តិកៈ​នៃ​អ្នក​រាជការ​ក្នុង​ព្រះ​រាជ​អាណាចក្រ; លក្ខន្តិកៈ​នៃ​ពុទ្ធិក​សមាគម ។
    - លក្ខន្តិកប្បញ្ញត្តិ (--ប័ញ-ញ៉ាត់) បញ្ញត្តិ​របស់​ច្បាប់​លក្ខន្តិកៈ ឬ​បញ្ញត្តិ​ក្នុង​ច្បាប់​លក្ខន្តិកៈ ។
    - លក្ខន្តិក​សញ្ញា (--ស័ញ-ញ៉ា) សញ្ញា​តាម​របៀប​ច្បាប់​លក្ខន្តិកៈ ឬ​សញ្ញា​របស់​ច្បាប់​លក្ខន្តិកៈ ។ល។
  4. លក្សណ៍ or ល័ក្សណ៍
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លក្ខណ៍ ឬ លក្សណ៍) ។
  5. លក្ស្មណៈ ( ន.នាមសព្ទ ) [ល័ក-ស្មៈ ណៈ] or លក្ស្មណ៍   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (លក្ស្មណ) នាម​ព្រះ​អនុជ​របស់​ព្រះ​រាម​ជា​ព្រះ​រាជ​បុត្រ​នៃ​ព្រះ​បាទ​ទសរថ​និង​នាង​សុមិត្រា​ទេវី : ព្រះ​រាម​និង​ព្រះ​លក្ស្មណ៍ (សរសេរ​ជា លក្ខណ៍ ឬ លក្សណ៍ ក៏​មាន) ។
  6. លក្ស្មី ( ន.នាមសព្ទ ) [ល័ក-ស្មី]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (លក្ខី) សិរី, ស្រី​សួស្ដី; លំអ; លាភ; សេចក្ដី​សុខ; សេចក្ដី​ចម្រើន; ទ្រព្យ, សម្បត្តិ; បុណ្យ, បុណ្យ​ភ័ព្វ; លក្ខណៈ​ល្អ ។ នាម​ទេវ​ធីតា​អ្នក​បង្កើត​លាភ​និង​ស្រី​សួស្ដី (តាម​លទ្ធិ​ព្រាហ្មណ៍) ។ នាម​របស់​ជាយា​នៃ​វិស្ណុ ។ល។
    - លក្ស្មី​បតី (--ប៉ៈដី) ប្តី​នៃ​នាង​លក្ស្មី (វិស្ណុ) ។ល។ ម្ចាស់​នៃ​សម្បត្តិ (ក្សត្រ​ទ្រង់​រាជ្យ) ។
    - លក្ស្មី​បុស្ប (--បុស) ផ្កា​របស់​លក្ស្មី (ត្បូង​ទទឹម) ។
    - លក្ស្មី​វ័ត គុ. ឬ ន. (សំ. --វត៑) ដែល​មាន​ស្រី​សួស្ដី; អ្នក​មាន​បុណ្យ, មាន​សម្បត្តិ ។ល។
  7. លគុឌ ( ន.នាមសព្ទ ) [លៈគុត]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (លគុឡ) ដំបង (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ពួក​ពល​ករ​កាន់​លគុឌ ស្ទុះ​ចូល​ត​យុទ្ធ​ប្រឡូក​យក​ជ័យ​រាល់​ប្រាណ ។
  8. លឃុ ( គុ.គុនសព្ទ ) [លៈ--]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (លហុ) រហ័ស, ឆាប់, រួសរាន់; ស្រាល ។
    - លឃុ​ក្រម ឬ
    - --វិក្រម (--ក្រំ) ជំហាន​រហ័ស; ដែល​ឈាន​ជើង​ញាប់, ដែល​មាន​ដំណើរ​លឿន ។
    - លឃុ​ចិត្ត ឬ - លហុ-- ចិត្ត​រហ័ស; ដែល​មាន​ចិត្ត​រហ័ស​ឬ​ស្រាល ។
    - លឃុ​ចិន្តា ឬ - លហុ-- គំនិត​រហ័ស, គំនិត​វៃ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លហុ ផង) ។
  9. លង ( កិ.កិរិយាសព្ទ )
    ល្បង : លង​ឲ្យ​ដឹង​ដៃ, លង​មើល ។ សម្តែង​អាការ​បន្លាច​ល្បង​មើល : ខ្មោច​លង (បិសាច​លង ) ។
  10. លង ( ន.នាមសព្ទ )
    ដង្កូវ​ល្អិត​មួយ​ប្រភេទ កើត​ក្នុង​សាច់​ឈើ​បាក់​គាំ​ឬ​ពុក​បន្តិចៗ ស៊ី​សាច់​ឈើ​នោះ​ជា​អាហារ : ឈើ​លងស៊ី (ហៅ​ កូន​លង ក៏បាន ) ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar