Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ល

Chuon Nath's Khmer-Khmer Dictionary
  1. លង់ ( កិ.កិរិយាសព្ទ )
    ជ្រុល, ស៊ុន, ហួស : លង់​គំនិត, លង់​ដៃ, លង់​សម្ដី ។
    - លង់​ទឹក លិច​ក្នុង​ទឹក​ត្រដរ​ហែល​ឡើង​ពុំ​រួច ។
    - លង់ ឬ - លង់លុះ និ. លុះ​ដល់, ហួស​មក​ដល់, ដរាប​មក​ដល់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : លង់​លុះ​អធ្រាត្រ ស្តេច​យាង​ព្រះ​បាទ ចូល​ក្នុង​ដំណាក់ ទត​ឃើញ​អាមាត្យ រាជ​សេវ័ក ឥត​សល់​មួយ​នាក់ លក់​លង់​ស្ងាត់​សូន្យ ។ គុ. យូរ​ពេក, យូរ​ក្រៃ : អស់​កាល​ដ៏​លង់ ឬ --ដ៏​យូរ​លង់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អស់​កាល​យូរ​លង់ ព្រះ​ពោធិ​ពង្ស ទ្រង់​សាង​សីលា ពុំ​មាន​ប្រមាទ ឲ្យ​ឃ្លាត​ចរិយា ទើប​មហា​ក្សត្រា ភ្នក​នឹក​ដល់​ទាន ។
  2. លង់ទ្រនេស ( កិ.កិរិយាសព្ទ )
    ដួល​ដេក​ជាប់​ក្រោក​ទៅ​ណា​ពុំ​រួច : គោ​ចាស់​លង់​ទ្រនេស​នៅ​ក្បែរ​ភូមិ; ដួល​លង់​ទ្រនេស ។ ព. ប្រ. អស់​ប្រាក់​ចាយ ឬ​អស់​ស្បៀង​អាហារ ទាល់​ផ្លូវ​ទាល់​ដំណើរ​ទៅ​ណា​ពុំ​រួច : អស់​ប្រាក់​ចាយ​លង់​ទ្រនេស​នៅ​ស្រុក​គេ​ជាង​មួយ​ខែ ។
  3. លង់លុះ ( និ.និបាតសព្ទ )
    លុះ​ដល់ : លង់​លុះ​យប់​ស្ងាត់, លង់​លុះ​អធ្រាត្រ (មើល​ក្នុង​ពាក្យ លង់ ផង) ។
  4. លង់ហិន ( ន.នាមសព្ទ ) or លង្ហិន
    លោហៈ​មួយ​ប្រភេទ​សាច់​រឹង​ស្រួយ កើត​អំពី​រំលាយ​ផ្សំ​លោហ​ជាតិ ច្រើន​មុខ​បញ្ចូល​គ្នា : ផ្តិល​លង់ហិន, កាំបិត​លង់ហិន ។
  5. លង្កា ( ន.នាមសព្ទ ) [លុ័ង-កា ឬ ល៉ង់-កា]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ឈ្មោះ​កោះ​ធំ​មួយ ក្នុង​មហា​សមុទ្រ​ឥណ្ឌា នៅ​ខាង​ត្បូង​មធ្យម​ប្រទេស (ហៅ លង្កា​ទ្វីប ក៏​បាន; បារ. សៃឡង់ Ceylan; អ. សៃឡន Ceylon; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សីហលៈ ផង) ។
  6. លង្កាទ្វីប ( ន.នាមសព្ទ ) [លុ័ង-កា-- ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (--ទីប) កោះ​លង្កា ។
  7. លង្ឃនៈ ( ន.នាមសព្ទ ) [ល័ង-ឃៈនៈ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (លង្ឃន) ដំណើរ​លោត, ការ​ផ្លោះ​រំលង ។
    - លង្ឃន​កម្ម ការ​ហាត់​លោត, ហាត់​ផ្លោះ ។
    - លង្ឃន​កីឡា ល្បែង​លោត, ល្បែង​ហក់​ផ្លោះ​រំលង ។ល។
  8. លង្វែក ( ន.នាមសព្ទ )
    កាល​ឬ​សម័យ​ជា​ចន្លោះ, ជា​រវាង : លង្វែក​សាសនា ។ ទី​ឬ​ច្រក​ជា​ចន្លោះ, ជារ​វាង : ដើរ​តាម​លង្វែក​ផ្ទះ ។
  9. លង្វែក ( ន.នាមសព្ទ )
    ឈ្មោះ​ខែត្រ​មួយ​ក្នុង​កម្ពុជ​រដ្ឋ​ពី​សម័យ​បុរាណ, ត​មក តាំង​ជា​ស្រុក​ហៅ​ថា ស្រុក​លង្វែក នៅ​ក្នុង​ខែត្រ​កំពង់ឆ្នាំង, លុះ​ចំណេរ​ត​មក​ក្រោយ​ទៀត ដាក់​ទៅ​ជា ស្រុក​កំពង់ត្រឡាច​វិញ នៅ​ក្នុង​ខែត្រ​ដដែល ដរាប​ដល់​សព្វ​ថ្ងៃ ។ ឈ្មោះ​បន្ទាយ​មួយ​ជា​រាជ​ធានី​ចាស់​របស់​កម្ពុជ​រដ្ឋ, ឋិត​នៅ​ខាង​ទិស​ឦសាន​នៃ​បន្ទាយ​ឧដុង្គ​មានជ័យ : បន្ទាយ​លង្វែក; សព្វ​ថ្ងៃ​នេះ ត្រង់​បន្ទាយ​ចាស់​នោះ រាជ​រដ្ឋាភិបាល​បាន​តាំង​ជា​បន្ទាយ​ខេមរ​ភូមិន្ទ មិន​ឲ្យ​បាត់​ដំណែល​ចាស់ ។
  10. លង្ហិន
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លង់ហិន) ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar