Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ល

Chuon Nath's Khmer-Khmer Dictionary
  1. លជ្ជាភាព ( ន.នាមសព្ទ ) [ល័ច-ជា-ភាប ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (លជ្ជា + ភាវ) ភាវៈ​នៃ​សេចក្ដី​ខ្មាស, ដំណើរ​អៀន​ខ្មាស : ចូល​ទៅ​រក​គេ​ដោយ​លជ្ជា​ភាព ។
  2. លជ្ជិនី
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លជ្ជី) ។
  3. លជ្ជី ( គុ.គុនសព្ទ, ន.នាមសព្ទ ) [ល័ច-ជី ]   ( បា.បាលី​ ( បាលីភាសា ) )
    ដែល​មាន​សេចក្ដី​ខ្មាស; អ្នក​មាន​ខ្មាស : មនុស្ស​លជ្ជី ។ បើ​ស្ត្រី​ជា លជ្ជិនី (ព. ផ្ទ. អលជ្ជី; អលជ្ជិនី) ។
    - លជ្ជី​ភាព (បា. លជ្ជិ-ភាវ) ភាព, ដំណើរ របស់​អ្នក​មាន​សេចក្ដី​ខ្មាស (ព. ផ្ទ. អលជ្ជី​ភាព) ។ល។
  4. លញ់ ( កិ.កិរិយាសព្ទ )
    ធ្វើ​វត្ថុ​ទន់​ជ្រាយ​ឲ្យ​មូល​ដោយ​យក​បាត​ដៃ​ប្រមៀល​ទៅ​ប្រមៀល​មក​រឿយ​ៗ : លញ់​ទៀន, លញ់​ដី ។ ពពៀច​ដី​ជ្រាយ​វីវាច​រឿយ​ៗ​ឲ្យ​ស្មើ​ឲ្យ​ស្អាត : លញ់​លាន ។ អង្អែល​ឈ្លី​រឿយ​ៗ : លញ់​កំភួន​ជើង, លញ់​សរសៃ ។ ឈូស​ឈើ​ឲ្យ​មូល​ឲ្យ​ស្អាត : លញ់​សសរ ។
    - សសរ​លញ់ សសរ​មូល​ដែល​ឈូស​សម្អាត​រួច​ហើយ ។ ព. ប្រ. ធ្វើ​ការ​ស្ទើរ​ៗ​មិន​ពេញ​ដៃ​មិន​ពេញ​កម្លាំង : ធ្វើ​ការ​លញ់​ៗ ។
  5. លញ្ច ( ន.នាមសព្ទ ) [លុ័ញ-ចៈ ]   ( បា.បាលី​ ( បាលីភាសា ) )
    សំណូក ។ សម្រាប់​ប្រើ​ផ្សំ​ជា​មួយ​នឹង​សព្ទ​ដទៃ​ជា :
    - លញ្ច​ទាន ការ​ឲ្យ​សំណូក (ការ​សូក) ។
    - លញ្ច​ទាយក (--យក់) អ្នក​ឲ្យ​សំណូក (អ្នក​សូក); បើ​ស្ត្រី​ជា លញ្ច​ទាយិកា ។
    - លញ្ចប្បដិគ្គាហក (លុ័ញ-ច័ប-ប៉ៈ-ដិក-គាហៈកៈ ឬ --ហក់) អ្នក​ទទួល​សំណូក (អ្នក​ស៊ី​សំណូក); បើ​ស្ត្រី​ជា
    - លញ្ចប្បដិគ្គាហិកា ។
    - លញ្ច​លាភ ការ​បាន​សំណូក ។ល។
  6. លញ្ឆករ ( ន.នាមសព្ទ ) [លុ័ញ-ឆៈក ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (លញ្ឆ + ករ; លាញ្ឆ + ករ) ត្រា (សម្រាប់​បោះ); ប្រើ​ជា រ. ស. ព្រះ​លញ្ឆ​ករ (ព្រះ​រាជ​មុទ្រា) ។
  7. លញ្ឆការ ( ន.នាមសព្ទ ) [លុ័ញ-ឆៈកា]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (លាញ្ឆ + ការ) ជាង​ធ្លាក់​ត្រា ។
  8. លញ្ជិកា ( ន.នាមសព្ទ ) [លុ័ញ-ជិកា]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ស្រី​ពេស្យា ។
  9. លត ( ន.នាមសព្ទ )
    ឈ្មោះ​នំ​ស្រស់​មួយ​ប្រភេទ ធ្វើ​ដោយ​រំងាស់​ម្សៅ​ឲ្យ​ឆ្អិន​ឲ្យ​ខាប់ ហើយ​ដួស​ដាក់​លើ​ប្រទាស​វាច​សង្កត់​ឲ្យ​ចេញ​ជា​ដុំ​តូច​ៗ​ធ្លាក់​មក​ក្នុង​ទឹក​ត្រជាក់​ដែល​ដាក់​ក្នុង​ចាន​ធំ​ឬ​ជើង, ប្រើ​បរិភោគ​ជា​មួយ​នឹង​ទឹក​ខ្ទិះ​​លាយ​ស្ករ : លត​ម្សៅ​ដំណើប, លត​ម្សៅ​ជ្រែ ។
  10. លតា ( ន.នាមសព្ទ ) [លៈដា]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    វល្លិ ។
    - លតា​ជាតិ (លៈដាជាត) ជាតិ​វល្លិ, វល្លិ​គ្រប់​ប្រភេទ; ជាតិ​ដំណាំ​ឡើង​ទ្រើង​ឬ​ដំណាំ​ផ្សេង​ៗ​ដែល​បោះ​ទង​វារ​គ្រប់​ប្រភេទ ។
    - លតា​មណី (លៈដាមៈនី) កែវ​ប្រពាល ។
    - លតា​ម្រឹគ ទោច; ស្វា ។ល។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar