Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ល

Chuon Nath's Khmer-Khmer Dictionary
  1. លត់ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​រលត់ : លត់​ភ្លើង ។ ជ្រលក់​ដែក​ដែល​កំពុង​ឆេះ​ទៅ​ក្នុង​ទឹក ដោយ​ស្ទង់​ល្បត់​តាម​ត្រូវ​ការ : លត់​ដែក, លត់​កំបិត ។ ព. ប្រ. ធ្វើ​ឲ្យ​បាត់​ក្តៅ, បំបាត់​ក្រោធ : លត់​ភ្លើង​ទុក្ខ​ភ្លើង​កិលេស, លត់​កំហឹង ។
  2. លទ្ធ ( គុ.គុនសព្ទ ) [លុ័ត-ធៈ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (លព្ធ) ដែល​បាន​ហើយ ។ ប្រើ​ជា​បទ​សមាស : លទ្ធ​ផល ផល​ដែល​បាន​ហើយ; ផល​នៃ​ការ​ងារ​ដែល​បាន​សម្រេច​ហើយ, កម្រៃ​ដែល​បាន​សម្រេច​មក​ពី​ការ​ប្រកប​កិច្ច​ការ​ផ្សេង​ៗ; សេចក្ដី​សម្រេច​នៃ​ការ​គិត​លេខ : បាន​ទទួល​លទ្ធ​ផល, គ្មាន​លទ្ធ​ផល ។
    - លទ្ធ​ភាព ភាព​នៃ​អ្វី​ៗ​ដែល​បាន​សម្រេច​ហើយ ។ ភាព​ដែល​នឹង​ត្រូវ​បាន​ត្រូវ​មាន, ផ្លូវ ឬ​ដំណើរ​ទំនង​ដែល​នឹង​អាច​ធ្វើ​ឲ្យ​កើត​ការ, ការ​ដែល​អាច​ធ្វើ​ឬ​អាច​ប្រព្រឹត្ត​ទៅ​បាន : រឿង​នេះ យើង​នឹង​លៃ​លក​រិះ​រក​លទ្ធ​ភាព​យ៉ាង​ណា ទាល់​តែ​បាន​សម្រេច​ពុំ​ខាន; ខ្ញុំ​គ្មាន​លទ្ធ​ភាព​នឹង​សម្រេច​កិច្ច​ការ​នោះ​ជូន​អ្នក​បាន​ទេ ។
    - លទ្ធ​ភោជន, លទ្ធ​លាភ, លទ្ធ​សម្បត្តិ ភោជន, លាភ, សម្បត្តិ ដែល​បាន​ហើយ ។ល។
  3. លទ្ធិ ( ន.នាមសព្ទ ) [លុ័ត-ធិ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (លព្ធិ) ការ​ឃើញ, សេចក្ដី​យល់​ឃើញ; សេចក្ដី​ប្រកាន់​ជំនឿ, ជំនឿ (យ៉ាង​ដូច​ជឿ​សាសនា​ជាដើម); ការ​ប្រកាន់​តាម​យោបល់​របស់​ខ្លួន​ឬ​តាម​ទម្លាប់; ពិធី, បែប​បទ; ការ​និយម : លទ្ធិ​ពុទ្ធ, លទ្ធិ​ព្រាហ្មណ៍, លទ្ធិ​និគ្រន្ថ, លទ្ធិ​ហោរ, មនុស្ស​មាន​លទ្ធិ ផ្សេង​គ្នា ។
  4. លន ( កិ.កិរិយាសព្ទ )
    លាប​ដោយ​ម្រ័ក្សណ៍, ដោយ​ជាត​ហិង្គុល ឲ្យ​ឡើង​សម្បុរ​រលោង; លន​ម្រ័ក្សណ៍, លន​ជាត​ហិង្គុល ។
    - លាប​លន លាប​ម្រ័ក្សណ៍​ហើយ​លន​ជាត​ហិង្គុល​ថែម​ពី​លើ​ទៀត ។
    - រទេះ​លន រទេះ​ដែល​លន​ម្រ័ក្សណ៍ ឬ​ជាត​ហិង្គុល ។
  5. លន់ ( គុ.គុនសព្ទ )
    ក្រៃ, ពេក, ក្រៃ​ពេក; ពន់​ពេក; ដែល​ហួស, ហួស​ពេក, ហួស​ប្រមាណ; ដែល​ពេញ​ហៀរ : ល្អ​លន់, ច្រើន​លន់, ប្រសើរ​លន់; លើស​លន់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
    - លន់​លក់ ឬ - លក់​លន់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លក់>លក់ ២ កិ.) ។
  6. លន់តួ ( កិ.កិរិយាសព្ទ )
    អង្វរ​សូម​ទោស​ដោយ​ទទួល​កំហុស​លើ​ខ្លួន : ឯង​ខុស​ហើយ ត្រូវ​លន់​តួ​គេ​ទៅ !
  7. លន្តែ ( ន.នាមសព្ទ ) [លន់តែ ]
    ឈ្មោះ​ឈើ​តូច​មួយ​ប្រភេទ​មាន​ផ្កា​ក្រអូប ។
  8. លន្លង់ ( គុ.គុនសព្ទ )
    ឆ្ងាយ​សន្លឹម​ស្រងាត់ : ឆ្ងាយ​លន្លង់ ។ ច្រើន​និយាយ​ផ្សំ​នឹង​ពាក្យ​ លន្លោច ថា :
    - លន្លង់​លន្លោច លន្លង់​គួរ​ឲ្យ​លន្លោច​ចិត្ត (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើ​ជា លន្លោច​លន្លង់ ក៏​បាន) ។ ដែល​ស្រងេះ​ស្រងោច ព្រោះ​ឃើញ​វាល​ធំ​ធេង​ឆ្ងាយ​សន្លឹម​ឬ​ឃើញ​ទី​ប្លែក​ចិត្ត : ចិត្ត​លន្លង់​លន្លោច ។
  9. លន្លាម ( គុ.គុនសព្ទ )
    ដែល​ធំ​ល្ហល្ហេវ​មើល​ទៅ​ឃើញ​ល្ហាច : ទឹក​លិច​វាល​លន្លាម ។
  10. លន្លឹម ( គុ.គុនសព្ទ )
    ឆ្ងាយ​ឬ​ខ្ពស់​មើល​ទៅ​ឃើញ​លឹម​ៗ, សន្លឹម : ឆ្ងាយ​លន្លឹម, ខ្ពស់​លន្លឹម ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar