webease

Khmer-English-Khmer Dictionaries

Chuon Nath's Khmer-Khmer Dictionary
  1. លន្លោច ( គុ.គុនសព្ទ )
    ដែល​នឹក​សង្វេគ​ស្រងោច​ចិត្ត ឬ​ដែល​ស្រងេះស្រងោច; ដែល​ព្រួយ​ចំបែង​សង្រេង​ចិត្ត: ចិត្ត​លន្លោច ឬ លន្លោច​ចិត្ត ។ ដែល​ឆ្ងាយ​ស្រឡោច : ឆ្ងាយ​លន្លោច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លន្លង់ ផង) ។
  2. លប ( ន.នាមសព្ទ )
    ឈ្មោះ​នេសាទុបករណ៍​ពួក​ទ្រូ​តែ​មាន​រាង​ស្មើ​ចុង​ស្មើ​ដើម ឬ​ខ្ពស់​ម្ខាង ឬ​ក៏​ខ្ពស់​ទាំង​ពីរ​ខាង សម្រាប់​ដាក់​ផ្តេក​ក៏​មាន ដាក់​បញ្ឈរ​ក៏​មាន ឲ្យ​មច្ឆ​ជាតិ​ចូល​តាម​ប្រឹស : លប​ផ្តេក, លប​បញ្ឈរ
  3. លប ( កិ.កិរិយាសព្ទ )
    ពួន, សំងំ, អែប​ខ្លួន, ធ្វើ​ដោយ​ស្ងាត់, ឈ្លប, ឃ្លាំ, ចូល​ឬ​ចេញ​មិន​ឲ្យ​គេ​ដឹង : លប​មើល, លប​ស្តាប់, លប​ចូល, លប​រត់, ឆ្មា​លប​កណ្តុរ ។ លប​ៗ កិ. វិ. សន្សឹម​ៗ មិន​ឲ្យ​ឮ​សូរ : ដើរ​លប​ៗ
    - លប​លាក់ លាក់​ខ្លួន​ឬ​លាក់​អ្វី​ៗ​បំបាំង​មិន​ឲ្យ​គេ​ឃើញ ។
  4. លប់ ( ន.នាមសព្ទ )
    ប្រដាប់​មាន​សណ្ឋាន​ជា​ទ្រុង រុំ​ស្លឹក​ឈើ​ស្រស់​មាន​ប៉ែក​ដាក់​បក្សី​ធ្នាក់ មាន​ប៉ែក​សំណាញ់ មាន​គន្លឹះ​ថ្លោះ​បាន សម្រាប់​ឲ្យ​ជាប់​បក្សី​ព្រៃ​ដែល​ដេញ​ធ្នាក់ : លប់​លលក, លប់​ទទា; លលក​ព្រៃ​ជាប់​លប់
  5. លប់
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លុប, គួរ​ប្រើ លុប វិញ តាម​ប្រភព​របស់​ពាក្យ) ។
  6. លពបុរី [លប់បុរ៉ី ]
    មើល​ពាក្យ លវោ ។
  7. លម ( ន.នាមសព្ទ )
    ប្រដាប់​ធ្វើ​ដោយ​សំពត់ ឬ​ដោយ​ស្បែក​សម្លាប់​មាន​ស្រទាប់​ដោយ​ឡែក​ពី​គ្នា សម្រាប់​ប្រើ​ការ​ដាក់​ប្រាក់​ជាដើម : លម​ប្រាក់, លម​បារី
  8. លម៉ើ ( ន.នាមសព្ទ ) [លៈ-- ]
    ឈ្មោះ​ឈើ​មួយ​ប្រភេទ​សន្តាន​ត្នោត តែ​មាន​ស្លឹក​និង​បន្លា​ផ្សេង​គ្នា​អំពី​ត្នោត ផ្លែ​តូច​ៗ​មាន​រស​ផ្អែម ប្រើ​ធ្វើ​ជា​បង្អែម : លម៉ើ​ច្រើន​ដុះ​ក្នុង​ប្រទេស​ក្តៅ (សរសេរ​ជា ល្ម៉ើ ក៏​បាន តែ​នាំ​ឲ្យ​ទើសទែង​ច្រើន​ជាន់) ។
  9. លម្បដ ( ន.នាមសព្ទ ) [លំបត់]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    អ្នក​ធ្ងន់​ក្នុង​កាម, អ្នក​ងប់​ចិត្ត​ទៅ​រក​កាម : មនុស្ស​លម្បដ ។
  10. លម្ហ ( ន.នាមសព្ទ ) or លំហ
    ទី​ដែល​វាល​ល្ហ : លម្ហ​សមុទ្រ ។ ឋាន​ក្រោម​ជើង​ហោជាង​នៃ​ប្រាសាទ ឬ​វិហារ​មុខ​ដាច់ ដែល​មើល​ពី​ដី​ទៅ​ឃើញ​ល្ហ ព្រោះ​មិន​មាន​ដំបូល​បាំង​សាច : លំហ​នាង​ច្រាល គឺ​លំហ​និង​នាង​ច្រាល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នាង​ច្រាល ផង) សរសេរ​ជា រម្ហ  ឬ រំហ ក៏​មាន ។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>