Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ល

Chuon Nath's Khmer-Khmer Dictionary
  1. លម្អិត ( ន.នាមសព្ទ )
    កម្ទេច​ឬ​ផង់​ល្អិត, ម្សៅ​ផង់ : លម្អិត​ខ្លឹម​ចន្ទន៍ ផង់​ខ្លឹម​ចន្ទន៍ ។ ប្រើ​ជា លំឥត ក៏​បាន ។
  2. លម្អៀង ( កិ.កិរិយាសព្ទ ) or លំអៀង
    ធ្វើ​ឲ្យ​ល្អៀង, ឲ្យ​ផ្អៀង​ទៅ​រក​ម្ខាង​ជាង​ម្ខាង (ចំពោះ​តែ​ផ្លូវ​ចិត្ត) : លម្អៀង​ចិត្ត, លំអៀង​សេចក្ដី; ចៅក្រម​កាត់​ក្ដី​លំអៀង ។
  3. លយ ( កិ.កិរិយាសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (ល្ចយ អ. ថ. ល៉យ) បណ្តែត : លយ​កន្ទោង, លយ​ប្រទីប ។
    - ទុង​លយ​សំពៅ (ព. ប្រ.) ទុង​ហែល​ទឹក​បណ្តែត​ខ្លួន​បណ្តោយ​គ្នា ឬ​តម្រៀប​គ្នា ។ គុ. ឬ កិ. វិ. ដែល​មាន​សណ្ឋាន​ឬ​អាការ​លូក​ចេញ​មិន​ស្មើ​គ្នា : ព្រំ​ដី​លយ​ម្ខាង; ដើរ​លយ​គ្នា, អណ្តែត​លឿន​លយ តាម​អាកាស ។
  4. លយកែវ ( ន.នាមសព្ទ ) or ឡយកែវ   ( ស.សៀម ( ភាសាសៀម ) )
    ឈ្មោះ​ទឹក​ធ្វើ​ដោយ​ដាក់​ចំណិត​សាច់​ផ្លែ​ឈើ មាន​រស​ជូរ ឬ​កំពឹស​ក្រូច​ពោធិ៍សាត់​ជា​ដើម​បណ្តែត​ក្នុង​ទឹក​លាយ​ស្ករ​និង​អំបិល​ខ្លះ មាន​រស​ផ្អែម​លាយ​ជូរ​ប្រៃ​បន្តិច​ៗ (បើ​ធ្វើ​កំពឹស​ក្រូច ខ្មែរ​ហៅ កំពឹស​ក្រូច​បណ្តែត) ។
  5. លយឆាយ ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )   ( ស.សៀម ( ភាសាសៀម ) )
    លយ​ជាយ គឺ​ស្លៀក​សំពត់​សម្លុយ​ក្បិន : ស្លៀក​លយ​ឆាយ (តាម​សណ្តាប់​ខ្មែរ ទុក​ដាក់​ថា​ជា​បែប​ស្លៀក​ពុំ​សម​គួរ រាប់​បញ្ចូល​ក្នុង​ការ​ព្រហើន) ។
  6. លយៈ ( ន.នាមសព្ទ ) [លៈយៈ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (លយ) ឈ្មោះ​មាត្រា​រាប់​វេលា​ចំនួន​១០​ខណៈ គឺ​១០០ ការ​ផ្ទាត់​ម្រាម​ដៃ​បន្ត​គ្នា​មិន​ដាច់; តាម​លទ្ធិ​បុរាណ ប្រាប់​បែប​ឲ្យ​រាប់​ថា : ការ​ផ្ទាត់​ម្រាម​ដៃ (បន្ត​គ្នា​មិន​ដាច់) ១០ ដង ជា ១ ខណៈ, ដប់​ខណៈ​ជា ១ លយៈ, ដប់​លយៈ​ជា ១ ខណ​លយៈ, ដប់​ខណ​លយៈ​ជា ១ មុហុត្ត, ដប់​មុហុត្ត ជា ១ ខណ​មុហុត្ត ។ សំឡេង​ច្រៀង​លាយ​ជា​មួយ​នឹង​សូរ​តន្រ្តី ឬ​ចង្វាក់​ភ្លេង​និង​ចម្រៀង​លាយ​គ្នា : លយៈ​ភ្លេង; តន្រ្តី​និង​ចម្រៀង​ត្រូវ​លយៈ​គ្នា ។
  7. លលក ( ន.នាមសព្ទ )
    ឈ្មោះ​បក្សី​មួយ​ប្រភេទ ពួក​ទទា, ឈ្មោល​ចេះ​រងាវ ។
    - លលក​ទ្រោល លលក​ឈ្មោល​ក្លា​រងាវ​ខ្ទរ ។
    - លលក​បរ លលក​ឈ្មោល​ដើរ​ដំណើរ​ក្រទា ពង់ក​ធ្វើ​ងីកងាក​ៗ បញ្ចេញ​សូរ​សព្ទ​រន​ញាប់​រន្ថាន់ កៀង​ញី​ឬ​អួត​ជល់​គ្នា ។
    - លលក​បូល លលក​បញ្ចេញ​សំឡេង​ឯក​សព្ទ​ផ្ទួន​ពីរ​ៗ​ស្រាល​ៗ​រង្វើល​ៗ ។
  8. លលកខ្មោច ( ន.នាមសព្ទ )
    ឈ្មោះ​បក្សី​មួយ​ប្រភេទ មាត្រ​ធំ​វែង​ឆ្លឹម​បន្តិច​ជាង​លលក​ទ្រាំង សម្បុរ​ខៀវ​ស្រអាប់ ហើរ​លឿន​ភ្លែត, ជា​សត្វ​រក​ស៊ី​យប់​ច្រើន​ជាង​ថ្ងៃ; គេ​ច្រើន​និយាយ​ថា កាល​បើ​វា​ហើរ​ប៉ះ​ត្រូវ​ខ្លួន​មនុស្ស​ឬ​គោ, ក្របី, សេះ លុះ​យូរ​បន្តិច​ទៅ​តែង​តែ​បណ្ដាល​ឲ្យ​កើត​ជា​រោគ​ស្រយង់ ក្លាយ​ទៅ​ជា​ស្វិត​ដៃ​ឬ​ស្វិត​ជើង ហៅ​ថា រោគ​លលក​ប្រះ ។
  9. លលកទ្រាំង ( ន.នាមសព្ទ )
    ឈ្មោះ​បក្សី​មួយ​ប្រភេទ រូប​រាង​ស្រដៀង​នឹង​លលក តែ​តូច​ខ្លី​ជាង, យំ​ឮ​សូរ​ញាប់​រន្ថាន់ ។
  10. លលកប្រះ ( ន.នាមសព្ទ )
    ឈ្មោះ​រោគ​ស្រយង់​ស្វិត​ដៃ​ឬ​ស្វិត​ជើង​កើត​អំពី​លលក​ខ្មោច​ហើរ​ប៉ះ​ត្រូវ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លលក​ខ្មោច ផង) ។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar