Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ល

Chuon Nath's Khmer-Khmer Dictionary
  1. លលក់ ( កិ.កិរិយាសព្ទ )
    ឲ្យ​របស់​ទៅ​អ្នក​ទិញ​ដោយ​យក​ថ្លៃ ។ ពាក្យ​នេះ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ទន្ទិញ ។ ទន្ទិញ​លលក់ មាន​ន័យ​ថា ទិញ​ខ្លះ​លក់​ខ្លះ​ដូរ​ខ្លះ ។
  2. លលក​ស ( ន.នាមសព្ទ )
    ឈ្មោះ​បទ​ភ្លេង​បុរាណ​ខ្មែរ​មួយ​មេ : បទ​លលក​ស, ភ្លេង​លលក​ស ។
  3. លលា ( គុ.គុនសព្ទ ) [លៈ--]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (លលា ឬ លាលា “ទឹក​មាត់”) ឆ្កួត​ទឹក​មាត់, ល្មេញល្មើ, ពភ្លីពភ្លើ : មនុស្ស​លលា ។ អាល​លា ! អា​ល្មេញល្មើ ! (ព. ទ្រ.) ។ និយាយ​ក្លាយ​ជា លេលា ក៏​មាន ។
  4. លលា
    ( ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លលាដ>លលាដ ឬ លលាដ៍ ) ។
  5. លលាដ ( ន.នាមសព្ទ ) [លៈលាដៈ, លៈលាត] or លលាដ៍ (លៈលា)   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (លលាដ) ថ្ងាស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នលាដ ផង) ។ ឆ្អឹង​ក្បាល; ត្រឡោក : លលាដ៍​ក្បាល; លលាដ៍​ដូង (សរសេរ​ជា លលា ឬ រលា ក៏​មាន) ។
  6. លលាដបដ្ដ ( ន.នាមសព្ទ ) [លៈលាដៈប័ត] or លលាដប័ដ្ដ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (--បដ្ដ) ក្បាំង​មុខ; របៃ​មុខ ។
  7. លលាតែ ( គុ.គុនសព្ទ )
    ល្មេញល្មើ​ខ្លាំង : មនុស្ស​លលា​តែ ។ កិ. វិ. (ព. ប្រ.) ពភ្លីពភ្លើ : ដើរ​លលា​តែ ដើរ​សាត់​អណ្តែត ចោល​ផ្ទះ​លំនៅ ដូច​មនុស្ស​ពភ្លីពភ្លើ ឬ​ល្មេញល្មើ​ខ្លាំង ។
  8. លលាម ( គុ.គុនសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (គុ. “ល្អ, ស្រស់​បស់, ឆើតឆាយ, រុងរឿង”; ន. “ទង់”) ល្អ​រុងរឿង​ដោយ​អំណាច; ដែល​គឃ្លើន​អង់អាច​ឥត​ក្រែង : ដំណើរ​លលាម, ភ្នែក​លលាម; ដើរ​ចូល​លលាម​ឥត​ភ្លឹក ។ ដែល​បាញ់​រស្មី​ព្រាត​ៗ​វែង​ៗ : ផ្លេក​បន្ទោរ​បាញ់​រស្មី​លលាម (និយាយ​ក្លាយ​ជា រលាម ក៏​មាន ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពភ្លាម ផង) ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រេហ៍​ពល​ចូល​កាន់​សង្រ្គាម ឥត​មាន​ទីមទាម ពញ្លម​លលាម​រាល់​ប្រាណ ។ សេនា​អង់អាច​ហៅ​ហាន ចូល​លុក​រុញ​ច្រាន លុះ​ត្រាតែ​បាន​ជោគ​ជ័យ ។
  9. លលិត ( គុ.គុនសព្ទ ) [លៈ--]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ដែល​គួរ​ស្រឡាញ់, គួរ​ចាប់​ចិត្ត; ល្មមល្មៃ ។
    - លលិត​វិស្តារ ឈ្មោះ​គម្ពីរ​មួយ​ខាង​សំស្រ្កឹត... ។
  10. លលីមលលាម ( គុ.គុនសព្ទ )
    លលាម​ក្រៃ​ពេក, ពភ្លីមពភ្លាម : ឫក​លលីម​លលាម, ភ្នែក--, កិរិយា​--; ដើរ-- ។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar