Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ល

Chuon Nath's Khmer-Khmer Dictionary
  1. លលឹម ( គុ.គុនសព្ទ )
    ពភ្លឹម, ពព្រឹម : ភ្នែក​លលឹម ។
  2. លលួង ( កិ.កិរិយាសព្ទ )
    លួង​រឿយ​ៗ, លួង​ទទូច​ដោយ​ឧបាយ, លួង​ទទូច​ឲ្យ​សុខ​ចិត្ត : លលួង​ឲ្យ​ព្រម​តាម ។
  3. លលួង ( កិ.កិរិយាសព្ទ )
    ល្បួង​លួងលោម​រឿយ ៗ ឲ្យ​យល់​ព្រម ។
  4. លលេ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រលេ) ។
  5. លលៃ ( ន.នាមសព្ទ )
    ឈ្មោះ​ប្រាសាទ​បុរាណ​មួយ​តូច​នៅ​ខាង​ជើង​ប្រាសាទ​បាគោ ក្នុង​ស្រុក​សូទ្រនិគម ខែត្រ​សៀមរាប : ប្រាសាទ​លលៃ ។
  6. លលៃ ( គុ.គុនសព្ទ )
    ដែល​លៃ​ខ្ពស់​ល្ហេវ; ដែល​វែង​ស្រលួត : ខ្ពស់​លលៃ; វែង​លលៃ (និយាយ​ថា រលៃ ក៏​មាន) ។
  7. លវោ ( ន.នាមសព្ទ ) [លៈ-- ]   ( ស.សៀម ( ភាសាសៀម ) )
    ឈ្មោះ​រាជ​ធានី​ចាស់​មួយ​របស់​ប្រទេស​សៀម មាន​និយាយ​ចេញ​ឈ្មោះ​ក្នុង​ព្រះ​រាជ​ពង្សាវតារ​ខ្មែរ​ថា នគរ​លវោ; ពួក​ជន​ចាស់​ៗ​ច្រើន​ហៅ នគរ​ស្រី​លវោ; លុះ​មក​ខាង​ក្រោយ​សៀម​ប្រែ​ឈ្មោះ​ហៅ លព​បុរី វិញ ។
  8. លស់ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​រលស់ គឺ​បន្ថយ​ចំនួន ឬ​ធ្វើ​ឲ្យ​តិច​ចុះ មិន​ឲ្យ​នៅ​តាម​ចំនួន​ដើម : ក្នុង​ចំនួន ១០ លស់​៣​ចេញ នៅ​សល់​៧ ។ រំលង :
    - គ្រុន​លស់ គ្រុន​រំលង​ថ្ងៃ គឺ​គ្រុន​មួយ​ថ្ងៃ​ខាន​មួយ​ថ្ងៃ ។
    - លស់​ចោល រំលង​ចោល​ខ្លះ ។
    - ដើរ​លស់​ជំហាន ដើរ​រំលង​លំដាប់​ជំហាន គឺ​ឈាន​វែង​ខ្លះ​ខ្លី​ខ្លះ ចម្រុះ​គ្នា ។ល។
  9. លស់ព្រលឹង ( ន.នាមសព្ទ )
    ការ​បាត់បង់​ស្មារតី​មួយ​រយៈ​ដែល​កើត​ពី​ភ័យ​អាសន្ន​ដោយ​ប្រការ​ណា​មួយ, ភ័យ​ស្លន់ស្លោ. ឧ. ស្នូរ​គ្រាប់បែក​ផ្ទុះ​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​ស្ទើរ​លស់ព្រលឹង ។
  10. លស់លា ( កិ.កិរិយាសព្ទ )
    បន្ថយ​ទោស​ចេញ​ខ្លះ, លើក​កំហុស​ចោល​ខ្លះ : គួរ​លស់​លា​ខ្លះ​ទៅ កុំ​ប្រកាន់​គ្នា ! ។
    - លស់​លា​ត្រា​ប្រណី បន្ថយ​ទោស​ចេញ​ខ្លះ ដោយ​ត្រា​ប្រណី ។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar