Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: វក់

Chuon Nath's Khmer-Khmer Dictionary
  1. វក់ ( កិ.កិរិយាសព្ទ )
    ច្របល់​សព្វ​អន្លើ : វក់​ស្ករ​ត្នោត​ឲ្យ​រឹង (ច្រើន​ប្រើ វឹត ជាង) ។ វរ​ចិត្ត​ខ្លាំង; រឹត​ឆ្កួត : វក់​ចិត្ត; វក់​ឆ្កួត ។ ងប់​ចិត្ត​ប្រព្រឹត្ត​លង់​ក្នុង​អំពើ​ឥត​ប្រយោជន៍ : វក់​កញ្ឆា, វក់​ស្រា, វក់​ល្បែង, វក់​ដើរ​លេង​យប់ ។ ខំ​ប្រឹង​ហួស​កំណត់​ឥត​ឈប់​សម្រាក : វក់​ធ្វើ​ការ, វក់​រៀន ។
    - វក់​វី ឬ - វី​វក់ វិល​ចុះ​វិល​ឡើង​ដដែល​ៗ​ដូច​គេ​វី : ដើរ​វក់​វី​ច្រើន​សា​ច្រើន​ត្រឡប់ ។
    - ធ្វើ​ការ​វក់​វី ឬ - --វី​វក់ ធ្វើ​ការ​ច្របូក​ច្របល់ ច្រើន​មុខ នេះ​ផង​នោះ​ផង ។ ប្រើ​វក់​វី ច្រើន​ឲ្យ​ធ្វើ​ការ​ច្របូក​ច្របល់​ហួស​ប្រមាណ ។ល។
Headley's Khmer-English Dictionary
  1. វក់ ( v ) [vʊək]   - detail »
    to stir, mix
  2. វក់ ( adj ) [vʊək]   - detail »
    to be crazy; confused; frantic.
  3. វក់ ( v ) [vʊək]   - detail »
    to rage, storm, rave; to have a fit
  4. វក់ ( v ) [vʊək]   - detail »
    to exert every effort (to do / get something)
  5. វក់ ( v ) [vʊək]   - detail »
    to give oneself up to something useless without thinking.
  6. វក់ ( adj ) [vʊək]   - detail »
    to be addicted to something, crazy about something (វក់​ is not as intense as ឆ្កួត )


Prohok Solutions @2017 : Learn Khmer | Khmer Calendar