Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: វគ្គ

Chuon Nath's Khmer-Khmer Dictionary
  1. វគ្គ ( ន.នាមសព្ទ ) [វ័ក ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វគ៌) ពួក, បន; ក្រុម; ប្រជុំ; សង្កាត់; គ្នា : វគ្គ​អក្សរ, សេចក្ដី​ច្រើន​វគ្គ ។
    - វគ្គក្ខរៈ (វ័ក-គ័ក-ខៈរ៉ៈ; បា. វគ្គក្ខរ < វគ្គ + អក្ខរ) អក្សរ​ក្នុង​វគ្គ គឺ​ព្យញ្ជនៈ ២៥ តួ តាំង​ពី ក ដល់ ម ចែក​ជា​វគ្គ​មាន ៥ គឺ វគ្គ​ក, វគ្គ​ច, វគ្គ​ដ, វគ្គ​ត, វគ្គ​ប, តាំង​ពី យ រៀង​ទៅ​ហៅ​ថា អក្សរ​សេស​វគ្គ ឬ អក្សរ​អវគ្គ (ព. វ.) ។
    - វគ្គ​ព័ន្ធ (វ័ក-គៈព័ន; បា. --ពន្ធ) ការ​ចង​បាច់​គ្នា​ឬ​រួម​គ្នា​ជា​ពួក : ធ្វើ​វគ្គ​ព័ន្ធ ។
    - វគ្គ​ភេទ (វ័ក-គៈភេត) ការ​បែក​ពួក; ដំណើរ​ផ្សេង​ពួក​គ្នា ។
    - វគ្គ​វោត ឬ - វោត​វគ្គ (វ័ក--) វគ្គ​និង​វោត​ឬ​វោត​និង​វគ្គ : និយាយ​មាន​វោត​វគ្គ និយាយ​តាម​ដំណើរ​សេចក្ដី​មាន​សង្កាត់​ច្បាស់​លាស់​ងាយ​ស្តាប់​ងាយ​យល់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វោត ផង) ។
    - វគ្គ​សន្និបាត ឬ - វគ្គ​សមោសរ (វ័ក-គៈ សន់-និបាត ឬ--សៈម៉ោ-ស) ដំណើរ​ភ្ជុំ​ពួក; ការ​ប្រជុំ​គ្នា ។
    - វគ្គ​ស្នើរ (វ័ក--) សង្កាត់​ដោយ​ឡែក​ៗ : និយាយ​មា​ន​វគ្គ​ស្នើរ, សេចក្ដី​មាន​វគ្គ​ស្នើរ ។ល។
  2. វគ្គន្តៈ ( ន.នាមសព្ទ ) [វ័ក-គ័ន-តៈ ]   ( បា.បាលី​ ( បាលីភាសា ) )
    (< វគ្គ + អន្ត “ទី​បំផុត, ចុង”) ទី​បំផុត​វគ្គ, ចុង​វគ្គ; អក្សរ​ចុង​វគ្គ គឺ​ព្យញ្ជនៈ ៥ តួ : ង, ញ, ណ, ន, ម;  ហៅ វគ្គន្តក្ខរៈ  ក៏​បាន (បា. < វគ្គ​ + អន្ត + អក្ខរ ; ព. វ.) ។ល។
  3. វគ្គុ ( គុ.គុនសព្ទ ) [វ័ក-គុ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វល្គុ) ពីរោះ, ស្រួល​ស្តាប់; គួរ​ឲ្យ​ស្រណោះ; គួរ​ឲ្យ​ចាប់​ចិត្ត; ល្អ ។
    - វគ្គុកថា ឬ - --វាចា សម្តី​ពីរោះ ។
    - វគ្គុវាទ ឬ
    - --វាទី អ្នក​ដែល​មាន​សម្តី​ពី​រោះ (បើ​ស្រ្តី​ជា វគ្គុវាទិកា ឬ--វាទិនី) ។
Headley's Khmer-English Dictionary
  1. វគ្គ ( n ) [veak]   - detail »
    paragraph, section; stanza; group (of five phonetically similar consonants in the traditional arrangement of the Cambodian alphabet), gathering; part, chapter; phase, stage
  2. វគ្គក្ខរៈ ( n ) [veakkeakkʰaʔraʔ]   - detail »
    group of consonants
  3. វគ្គន្តក្ខរៈ   - detail »
    See: វគ្គន្តៈ
  4. វគ្គន្តៈ ( n ) [veakkʊəntaʔ]   - detail »
    the five nasal consonants of the Cambodian alphabet: (ង​ ញ​ ណ​​ ន​​ ម​ )
  5. វគ្គីករណ៍ ( n ) [veakkiikɑɑ]   - detail »
    classification
  6. វគ្គុ ( adj ) [veakkuʔ]   - detail »
    to be melodic, pleasant to hear; lovely, nice; nostalgic


Prohok Solutions @2017 : Learn Khmer | Khmer Calendar