Khmer Dictionary: វង្ស
Chuon Nath's Khmer-Khmer Dictionary
-
វង្ស
( ន.នាមសព្ទ ) ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វង់; បើជាបទសមាស អ. ថ. វ័ង-សៈ ឬ វង់សៈ) ន. (វំស; វំឝ) ពូជ, ជំបួរ, ជួរ, ក្រសែ, របា, ត្រកូល, តំណត្រកូល; ជាតិ ។ ឫស្សី; ប៉ី; ខ្លុយ; ស្រឡៃ; ស្នួ ។ល។ វង្សករ ឬ វង្សក្រឹត បុព្វបុរសរបស់ត្រកូល, មនុស្សដើមត្រកូល ។
- វង្សក្ស័យ ដំណើរផុតវង្ស ។
- វង្សចរិត ប្រវត្តិ, លំអាន របស់ពូជពង្ស; ពង្សាវតារជាតិ ។
- វង្សនាថ ឬវង្សប្រមុខ អ្នកដែលជាចម្បងរបស់ត្រកូលឬប្រមុខរបស់ត្រកូល ។
- វង្សភោជ្យ (--ភោច) អ្នកដែលត្រូវស៊ីទ្រព្យសម្បាច់របស់ត្រកូល ។
- វង្សវឌ្ឍនៈ ឬ - វង្សវ័ឌ្ឍន៍ សេចក្តីចម្រើនរបស់ត្រកូល ។
- វង្សវឌ្ឍី អ្នកដែលចម្រើនត្រកូល; បើស្រ្តីជា វង្សវឌ្ឍិនី ។
- វង្សសមាចារ ប្រពៃណី ឬទំនៀមល្អរបស់ត្រកូល ។
- វង្សស្ថិតិ ការតាំងនៅនៃវង្ស ។ល។
- វង្សានុវង្ស (< វង្ស + អនុវង្ស) វង្សតៗតាមលំដាប់មក ។
- វង្សាវលី ដូចគ្នានឹង ពង្សាវលី ។ល។ បើរៀងពីខាងចុងសព្ទដទៃ អ. ថ. វង់, ដូចជា : ខត្តិយវង្ស វង្សក្សត្រិយ៍ ។
- ពុទ្ធវង្ស វង្សព្រះពុទ្ធ ។
- ភូធរវង្ស, រាជវង្ស វង្សស្តេច។
- សក្យវង្ស ឬ - សាក្យ-- វង្សសក្យៈ ។
- សមណវង្ស វង្សសមណៈ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពង្ស>ពង្ស ផង) ។
-
វង្សា
( ន.នាមសព្ទ ) [វង់-សា] ( បា.បាលី ( បាលីភាសា ) )
(ពហុ. វំសា < វំស ) វង្សទាំងឡាយ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ច្រើនប្រើសំដៅសេចក្ដីជាឯកវចនៈ) ។
-
វង្សា --
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វង្ស) ។
-
វង្សានុរក្ស
( ន.នាមសព្ទ ) ( បា.បាលី ( បាលីភាសា ) )
អ្នកតាមរក្សាពូជពង្សវង្សត្រកូលដោយឡែក ពាក្យនេះប្រើសម្រាប់បញ្ជាក់អំពីតំណែងរបស់មន្ត្រីខ្មែរពីសម័យមុន ឧ. ទីវង្សានុរក្ស ។
-
វង្សាអគ្គរាជ
( ន.នាមសព្ទ ) [វង់សាអ័ក-គៈរាជ] ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(< វំស “វង្ស” + អគ្គ “ប្រសើរ, លើសលែង, ចម្បង” + រាជ “ស្តេច”; តាមរបៀបវេយ្យាករណ៍គួររៀងជា អគ្គរាជវង្ស ឬ --វង្សា “វង្សស្តេចជាចម្បង”) ឋានន្តររបស់សេនាបតីសម្រាប់ទោ ខាងក្រសួងយុត្តិធម៌ក្នុងកម្ពុជរដ្ឋ ក្នុងសម័យណាដែលមានក្សត្រិយ៍ ឧភយោរាជ; សម័យសព្វថ្ងៃនេះ តាំងជាទីអនុរដ្ឋលេខាធិការក្រសួងនុះដែរ : អ្នកឧកញ៉ាវង្សាអគ្គរាជ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ។
Headley's Khmer-English Dictionary
-
វង្ស
( n ) [vʊəŋ, veaŋsaʔ-] - detail »
family; relatives; genealogy, pedigree, line of descent; circle, arena
-
វង្ស
( n ) [vʊəŋ, veaŋsaʔ-] - detail »
bamboo
-
វង្ស
( n ) [vʊəŋ, veaŋsaʔ-] - detail »
generic term for flute-like musical instruments
-
វង្ស
[vʊəŋ, veaŋsaʔ-] - detail »
-
វង្សា
- detail »
See: វង្ស