Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: វចនៈ

Chuon Nath's Khmer-Khmer Dictionary
  1. វចនៈ ( ន.នាមសព្ទ ) [វៈចៈន៉ៈ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (វចន) ពាក្យ, សម្តី ។ ប្រភេទ​ពាក្យ​ប្រាប់​ចំនួន​តិច​ច្រើន​ដែល​កំណត់​តាម​បែប​វេយ្យាករណ៍, សម្រាប់​ភាសា​បាលី​មាន ២ យ៉ាង​គឺ
    - ឯក​វចនៈ ប្រាប់​ដំណើរ​ថា មាន​តែ​មួយ ឬ​ប្រាប់​ដំណើរ​ដែល​ប្រមូល​ចំនួន​ច្រើន​រួប​រួម​តែ​មួយ បើ​ធៀប​នឹង​ភាសា​ខ្មែរ​ដូច​ពាក្យ​ថា មហា​ជន, ប្រជុំ​ជន, ក្រុម​យោធា, ក្រុម​ជំនុំ, ហ្វូង​សត្វ ជាដើម;
    - ពហុ​វចនៈ ប្រាប់​ចំនួន​ពី​ត្រឹម​ពីរ​ឡើង​ទៅ, ធៀប​នឹង​ភាសា​ខ្មែរ​ដូច​ពាក្យ​ថា សត្វ​ទាំងឡាយ, អស់​លោក-អ្នក, អស់​ទាំង​ទ្រព្យ​របស់, យើង, យើង​ខ្ញុំ ជាដើម; សម្រាប់​ភាសា​សំស្រ្កឹត​មាន ៣ យ៉ាង, ពីរ​យ៉ាង​មាន​ឈ្មោះ​ដូច​ខាង​លើ​ដែរ, មួយ​យ៉ាង​ថែម​ទៀត ហៅ ទ្វិ​វចនៈ ប្រើ​ប្រាប់​ចំនួន​ត្រឹម​តែ​ពីរ​គត់, ឯ​ប៉ែក​ខាង ពហុ​វចនៈ ប្រើ​ប្រាប់​ចំនួន​តាំង​ពី​ត្រឹម​បី​ឡើង​ទៅ; សម្រាប់​ភាសា​ខ្មែរ​ក៏​ប្រើ​អនុលោម​តាម​ភាសា​ទាំង​ពីរ​ខាង​លើ​នេះ​ដែរ ប៉ុន្តែ​មាន​របៀប​មិន​ទៀង​ទាត់​ទេ ។
    - វ
    - ចន​ករ, --ការ, --ការកៈ, --ការី (វៈចៈន៉ៈ--) អ្នក​ធ្វើ​តាម​ពាក្យ គឺ​អ្នក​យក​ពាក្យ, អ្នក​ស្តាប់​បង្គាប់ (បើ​ស្រ្តី​ជា វចន​ការិកា, --ការិនី) ។
    - វចន​ក្រម (--ក្រំ) លំដាប់​ពាក្យ ។
    - វចន​គារវៈ ឬ --គោរព (វៈចៈន៉ៈគារៈវៈ ឬ --រប់; សំ. វចន + គៅរវ) ការ​គោរព​សម្តី គឺ​ការ​ជឿ​កាន់​តាម​ពាក្យ​ប្រដៅ ។
    - វចន​ភេទ ការ​ខ្ចាយ​សម្តី, ដំណើរ​បែក​ការ​លេច​ឮ​ខ្ចរខ្ចាយ, ដំណើរ​ផ្សេង​សម្តី​គ្នា។
    - វចន​មាលា កម្រង​ពាក្យ ។
    - វចន​មិត្ត ឬ --មិត្រ (សំ. វចនសហាយ) មិត្រ​ដែល​ជា​គូ​និយាយ​សន្ទនា​គ្នា, ដែល​ចេះ​និយាយ​ឲ្យ​ពេញ​ចិត្ត ។
    - វចន​រចនា (វៈចៈន៉ៈរៈចៈន៉ា) ការ​រៀប​ចំ​ឬ​ចង​ក្រង​ពាក្យ​ពេចន៍​ឲ្យ​ចុះ​របៀប​ត្រឹម​ត្រូវ ។
    - វចនានុរូប (វៈចៈន៉ា--; សំ. បា. < វចន + អនុរូប “តាម​សម​គួរ”) តាម​សម​គួរ​ដល់​ពាក្យ; ការ​អនុលោម​តាម​ពាក្យ ។
    - វចនាលង្ការ (វៈចៈន៉ាលុ័ង-កា; បា. < វចន + អលង្ការ “គ្រឿង​ប្រដាប់” គ្រឿង​ប្រដាប់​ពាក្យ គឺ​សម្តី​សម្រាប់​ប្រើ​កែម​ស៊ែម​ឲ្យ​ស្រួល​ស្តាប់; និបាត​សព្ទ​សម្រាប់​ប្រើ​ជា​គ្រឿង​ប្រដាប់​រំលេច​ពាក្យ​ឲ្យ​ស្រួល​ស្តាប់ ។
    - វចនាវសាន (វៈចៈន៉ាវៈ--; បា. < វចន + អវសាន “ទី​បំផុត, ទី​ចប់”) ទី​បំផុត​ឬ​ទី​បញ្ចប់​សម្តី, ចុង​ពាក្យ, ចុង​សម្តី ។ល។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar