Khmer Dictionary: វចី
Chuon Nath's Khmer-Khmer Dictionary
-
វចី
( ន.នាមសព្ទ ) [វៈ-- ] ( បា.បាលី ( បាលីភាសា ) )
វាចា, សម្តី, ពាក្យ ។
- វចីកម្ម អំពើដែលកើតអំពីសម្តី, ការធ្វើដោយសម្តី ។
- វចីគារវៈ (--គា-រៈវៈ) ការគោរពដោយវាចា ។
- វចីទុច្ចរិត (--ទុច-ចៈរ៉ិត) ការប្រព្រឹត្តអាក្រក់ដោយវាចា ។
- វចីទ្វារ ទ្វារវាចា ។
- វចីបណាម (--ប៉ៈ--) ឬ--ប្រណាម ការបង្អោនវាចា គឺការបញ្ចេញវាចាសរសើរគុណដែលគួរគោរព ឬការគោរពដោយសម្តី ។
- វចីបយោគ (--ប៉ៈ--) ឬ--ប្រយោគ ការប្រកបអំពើដោយវាចា, ការបញ្ចេញវាចាប្រើគេឲ្យសម្រេចអំពើ ។
- វចីបរមមិត្ត ឬ--មិត្រ (--ប៉ៈរ៉ៈម៉ៈមិត) មិត្រដែលបានតែមាត់, ដែលល្អតែមាត់ ។
- វចីភេទ ការបញ្ចេញវាចាឲ្យគេឮច្បាស់; ដំណើរផ្សេងសម្តីគ្នា ។ វចីមុខ (បា.; សំ. វាង្មុខ) ពាក្យផ្តើម, អារម្ភកថា, ឧបន្យាសកថា ។ វចីសង្ហរ (បា. --សំហរ) ការនាំពាក្យញុះញង់ ។
- វចីសង្ហរី អ្នកនាំពាក្យញុះញង់ (បើស្រ្តីជា វចីសង្ហរិនី) ។
- វចីសមាចារ (--សៈម៉ាចា) ការប្រព្រឹត្តរៀបរយដោយវាចា, ការប្រើសម្តីសុភាពរាបទាប, ការប្រើវាចាស្មោះស្មើ ។
- វចីសុចរិត (--សុចៈរ៉ិត) ការប្រព្រឹត្តល្អដោយវាចា, ការស្តីនិយាយត្រឹមត្រូវ ។ល។
-
វចីកម្ម
or ... វចីសុចរិត
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វចី) ។
Headley's Khmer-English Dictionary
-
វចី
( n ) [veaʔcəy] - detail »
word(s), language, speech