webease

Khmer-English-Khmer Dictionaries

Chuon Nath's Khmer-Khmer Dictionary
  1. វណ្ណ ( ន.នាមសព្ទ ) [វ័ន-ណៈ ] or វណ្ណៈ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វណ្ណ; វណ៌) អក្សរ ។
    - វណ្ណ​កវី (--កៈវ៉ី) អ្នក​ប្រាជ្ញ​ខាង​អក្សរ​សាស្រ្ត; អ្នក​ប្រាជ្ញ​ខាង​កាព្យ​ឃ្លោង ។
    - វណ្ណ​គតិ (វ័ន-ណៈគៈ--) ដំណើរ​របស់​អក្សរ គឺ​ការ​តែង​សេចក្ដី, ការ​ចង​ក្រង​ពាក្យ​ត្រូវ​តាម​លក្ខណៈ​អក្សរ ។
    - វណ្ណ​កូបិកា (--ប៉ិ--) ដប​ទឹក​សរសេរ (ដប​ទឹក​ខ្មៅ) ។
    - វណ្ណ​តូលិកា ប៉ាកកៃ; ស្លាប​ប៉ាកកា ។
    - វណ្ណ​តូលិកា​ទណ្ឌ (--ទ័ន) ដង​ប៉ាកកៃ; ដង​ប៉ាកកា ។
    - វណ្ណ​ទូត សំបុត្រ, ចុតហ្មាយ, ដីកា ។
    - វណ្ណ​ព្រឹត្ត ឆន្ទ, កាព្យ : ឆន្ទ​វណ្ណ​ព្រឹត្ត
    - វណ្ណ​មាលា ពួក​អក្សរ​ទាំងអស់ ។
    - វណ្ណ​លេខា ដី-ស ។
    - វណ្ណ​វិបរិយាយ ឬ - វណ៌​វិបយ៌ាយ (វ័ន-ណៈវិប៉ៈរ៉ិយ៉ា យ ឬ វ័រ-ណៈវិបុ័រ-យ៉ាយ) ការ​លើក​តួ​អក្សរ​ត្រឡប់​មក​ដើម​ជា​ចុង​ឬ​ចុង​ជាដើម, ដូច​ជា: មសក ជា​មកស “មូស” ជាដើម (ព. វ. បា. សំ.) ។ល។
  2. វណ្ណ ( ន.នាមសព្ទ ) [វ័ន-ណៈ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វណ្ណ; វណ៌) ព័ណ៌, សម្បុរ; ពន្លឺ, រស្មី; ភេទ; ថ្នាក់​វង្ស, ពូជ, ពូជពង្ស (របស់​មនុស្ស) ។ តាម​លទ្ធិ​ព្រាហ្មណ៍ ចែក​ពូជ​របស់​មនុស្ស​ជា ៤ ថ្នាក់ ទី ១-ព្រាហ្មណៈ ថា (ដើម​កំណើត​ដំបូង​បំផុង) កើត​អំពី​ព្រះ​ឱស្ឋ​របស់​ព្រហ្ម (ព្រហ្ម​តម្រូវ​ឲ្យ​ជា​ម្ចាស់​សាសនា មាន​មុខ​ការ​ខាង​បង្រៀន​ប្រៀន​ប្រដៅ​វេទ​មន្ត​វិជ្ជា​ផ្សេង​ៗ); ទី ២-ក្សត្រិយៈ ឬ ខត្តិយៈ កើត​អំពី​ព្រះ​ពាហា​របស់​ព្រហ្ម (មាន​មុខ​ការ​ខាង​គ្រប់​គ្រង​រក្សា​ប្រទេស); ទី ៣-វៃស្យៈ ឬ វេស្សៈ កើត​អំពី​ព្រះ​ឧរុ​របស់​ព្រហ្ម (មាន​មុខ​ការ​ខាង​ធ្វើ​កិច្ច​ការ​ខ្ពង់​ខ្ពស់​ចុះ​រង​ពី​ក្សត្រិយៈ​មក ឬ​កិច្ច​ការ​ធម្មតា ); ទី ៤-សូទ្រៈ ឬ សុទ្ទៈ កើត​អំពី​ព្រះ​បាទ​របស់​ព្រហ្ម (មាន​មុខ​ការ​ខាង​ស៊ី​ឈ្នួល​ឬ​ការ​ថយ​ថោក​ផ្សេង​ៗ) ។ មាន​បញ្ញត្តិ​ឲ្យ​ស្លៀក​ដណ្ដប់​សំពត់​ព័ណ៌​ផ្សេង​គ្នា​គឺ ព្រាហ្មណៈ ត្រូវ​ប្រើ​សំពត់​ព័ណ៌​ស, ក្សត្រិយៈ ប្រើ​សំពត់​ព័ណ៌​ក្រហម, វៃស្យៈ ប្រើ​ព័ណ៌​លឿង, សូទ្រៈ ប្រើ​ព័ណ៌​ខ្មៅ; ដោយ​ហេតុ​នេះ​ទើប​ហៅ​ពូជ​របស់​មនុស្ស​ទាំង ៤ ថ្នាក់​នុះ​ថា វណ្ណៈ ឬ វណ៌ៈ គឺ​ហៅ​ដោយ​សំដៅ​ព័ណ៌​សំពត់​ស្លៀក​ដណ្ដប់​នុះ​ឯង ។ វណ្ណៈ​ទាំង​៤​នេះ​ហៅ​តាម​អដ្ឋកថា​ជា កុល​វគ្គ “ពួក​ត្រកូល” ដូច្នេះ​វិញ​ក៏​បាន ។ លុះ​ចំណេរ​កាល​យូរ​មក​ពាក្យ​ថា វណ្ណៈ ឬ វណ៌ៈ នេះ ពួក​អ្នក​ប្រាជ្ញ​ខាង​អក្សរ​សាស្រ្ត​កំណត់​ឲ្យ​ប្រែ​ថា “ភេទ; ថ្នាក់​វង្ស, ពូជ, ពូជ​ពង្ស (របស់​មនុស្ស” ។ បវេណី​ក្នុង​កម្ពុជ​រដ្ឋ លើក​ថ្នាក់​វង្ស ក្សត្រិយ៍ ជា​ទី​១, បារគូ​បុរោហិត (ដែល​សន្មត​ថា​ព្រាហ្មណ៍ ) ជា​ទី​២, វៃស្យៈ (ពូជ​ព្រៃ​ងារ) ជា​ទី ៣, សូទ្រៈ (ពូជ​អ្នក​ងារ) ជា​ទី ៤ (តែ​ឥឡូវ​ពូជ​សូទ្រៈ​លើក​លែង​មិន​ឲ្យ​មាន, រាប់​បញ្ចូល​ជា​ប្រជា​ជន​ស្មើ​មុខ​គ្នា​ជា​មួយ​នឹង​វៃស្យៈ​ទាំងអស់); ឯ​ព័ណ៌​សំពត់​ស្លៀក​ដណ្ដប់​មិន​មាន​បញ្ញត្តិ, មាន​កំណត់​ឲ្យ​ប្រើ​សំពត់​ព័ណ៌​ផ្សេង​គ្នា​តែ​ក្នុង​ព្រះ​រាជ​ពិធី​ធំ​ម្តង​ៗ, ចំពោះ​តែ​ក្សត្រិយ៍​និង​មន្រ្តី, ប្រើ​តាម​ថ្នាក់​ទាំង​៤​សម្រាប់​គឺ ១-សម្រាប់​ឯក (សម្រាប់​ក្សត្រិយ៍​ទ្រង់​រាជ្យ) ប្រើ​សំពត់​ព័ណ៌​ក្រហម; ២-សម្រាប់​ទោ (សម្រាប់​ក្សត្រិយ៍​ឧភយោរាជ) ប្រើ​ព័ណ៌​បៃតង; ៣-សម្រាប់​ត្រី (សម្រាប់​ក្សត្រិយ៍​ឧបរាជ ឬ​ឧបយុវរាជ) ប្រើ​ព័ណ៌​ស្វាយ; ៤-សម្រាប់​ចត្វា (សម្រាប់​សម្តេច​ព្រះ​វររាជ​ជននី) ប្រើ​ព័ណ៌​ខៀវ ។ ព័ណ៌​ផ្លិត​សមណ​ស័ក្តិ​សម្រាប់​បព្វជិត​ជា​រាជា​គណៈ​ឋានានុក្រម​ក៏​ប្រើ​ព័ណ៌​តាម​លំដាប់​ថ្នាក់​ទាំង​៤ សម្រាប់​នុះ​ដែរ​គឺ សម្រាប់​ឯក ផ្លិត​ព័ណ៌​ក្រហម; សម្រាប់​ទោ ផ្លិត​ព័ណ៌​បៃតង; សម្រាប់​ត្រី ផ្លិត​ព័ណ៌​ស្វាយ; សម្រាប់​ចត្វា ផ្លិត​ព័ណ៌​ខៀវ ។ វណ្ណ- សព្ទ​នេះ ប្រើ​រួម​ចូល​ជា​មួយ​នឹង​សព្ទ​ដទៃ​បាន​តាម​គួរ​ដល់​ការ​ប្រកប, ដូច​ជា : វណ្ណ​មត្ត  ឬ --មាត្រ (វ័ន-ណៈម៉ាត់ ឬ --មាត) ដែល​មាន​ត្រឹម​តែ​សម្បុរ; ដែល​បាន​តែ​ព័ណ៌​ឥត​ក្លិន : ផ្កា​វណ្ណ​មត្ត  ឬ--មាត្រ; ដែល​មាន​ត្រឹម​តែ​ពូជ​ពង្ស​ឧត្តម តែ​ឥត​ចំណេះ​វិជ្ជា ឬ​ខ្សត់​ទ្រព្យ ឬ​ក៏​ឥត​គេ​រាប់ : មនុស្ស​វណ្ណ​មត្ត  ឬ--មាត្រ (បើ​ស្ត្រី​ជា វណ្ណ​មត្តា ឬ--មាត្រា ) ។
    - វណ្ណ​វ័ត
    - --វន្ត (វ័ន-ណៈវាត់ ឬ--វាន់) មាន​សម្បុរ (ល្អ); មាន​ពូជ​ពង្ស (បើ​ស្រ្តី​ជា វណ្ណ​វតី ឬ--វន្តី) ។
    - វណ្ណ​សង្ករ (វ័ន-ណៈស័ង-កៈរ៉ៈ ឬ--សង់-ក) សេចក្ដី​រង្កៀស​ចំពោះ​ពូជ​ពង្ស; ការ​លាយ​ច្រឡំ​ពូជ​ពង្ស; ការ​លាយ​ចម្រុះ​ព័ណ៌ ។
    - វណ្ណ​សណ្ឋាន សម្បុរ​និង​ទ្រង់ទ្រាយ : មាន​វណ្ណ​សណ្ឋាន​ផ្សេង​គ្នា
    - វណ្ណ​សម្បត្តិ (--សំប័ត) ការ​បរិបូរ​ដោយ​សម្បុរ ។
    - វណ្ណ​សេដ្ឋ
    - វណ៌​ស្រេស្ឋ (វ័ន-ណៈ-សេត ឬ​វ័រ-ណៈស្រេស) ដែល​ប្រសើរ​ព្រោះ​ពូជ​ពង្ស (ព្រាហ្មណ៍​ឬ​ក្សត្រិយ៍); បើ​ស្រ្តី​ជា វណ្ណ​សេដ្ឋា ឬ​វណ៌​ស្រេស្ឋា... (ព្រាហ្មណី ឬ ក្សត្រិយានី) ។
    - វណ្ណ​សំសគ្គៈ (វ័ន-ណៈស័ងស័ក-គៈ) ការ​ច្រឡំ​ពូជ​ពង្ស, ការ​លាយ​ពូជ​ពង្ស; ការ​កាត់​ពូជ​ពង្ស​ដែល​ទីទៃ​ពី​គ្នា : កូន​វណ្ណ​សំសគ្គៈ ។ល។
  3. វណ្ណ ( ន.នាមសព្ទ ) [វ័ន-ណៈ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វណ៌) លម្អ; គុណ; សេចក្ដី​សរសើរ, ពាក្យ​សរសើរ; ពាក្យ​ពណ៌នា​កេរ្តិ៍​ឈ្មោះ​ល្អ; រូប​រាង; បែប, បែប​យ៉ាង; ការ​កំណត់​ហេតុ; លក្ខណៈ;... ។ ប្រើ​ផ្សំ​ជា​មួយ​នឹង​សព្ទ​ដទៃ :
    - វណ្ណ​ទាសី ទាសី​មាន​លម្អ គឺ​នគរ​សោភិនី, ស្រី​ពេស្យា ។
    - វណ្ណ​ធាតុ (--ធាត) លក្ខណៈ​រូប​រាង ។
    - វណ្ណប្បភេទ (វ័ន-ណ័ប-ប៉ៈភេត) ដំណើរ​ផ្សេង​បែប​គ្នា, បែប​ទីទៃ​ពី​គ្នា;... ។
    - វណ្ណ​វាទី អ្នក​ពោល​ពាក្យ​សរសើរ (បើ​ស្រ្តី​ជា វណ្ណ​វាទិនី) ។ល។
  4. វណ្ណនា ( ន.នាមសព្ទ ) [វ័ន-ណៈ-- ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វណ៌នា) ពាក្យ​ពណ៌នា, ពាក្យ​ពន្យល់, សេចក្ដី​អធិប្បាយ, អដ្ឋកថា; ការ​សរសេរ ។
  5. វណ្ណយុត្ត ( ន.នាមសព្ទ ) [វ័ន-ណៈយុត ] or #NAME?   ( បា. ស.បាលីភាសាសន្មត )
    (សំ. វណ៌យុក្ត ឬ--យុក្តិ) គ្រឿង​ប្រដាប់​សម្រាប់​ប្រើ​ផ្សំ​ជា​មួយ​នឹង​អក្សរ; វណ្ណយុត្ត​សម្រាប់​ប្រើ​ក្នុង​ភាសា​ខ្មែរ​មាន ១៨ យ៉ាង​គឺ ១- វិសជ៌នី ឬ វិសគ៌ៈ ឬ​ក៏ រះ​មុខ (ះ); ២-មូសិកទន្ត ឬ ធ្មេញ​កណ្តុរ ( ៉ ); ៣- ត្រី​សព្ទ (៊); ៤- ទណ្ឌឃាត ឬ បដិសេធ (៍); ៥-របាទ ឬ រេផៈ (៌); ៦-រស្ស​សញ្ញា ឬ បន្តក់ (់); ៧-សំយោគ​សញ្ញា (័) ៨-លេខ​ទោ ឬ អាមេណ្ឌិត​សញ្ញា (ៗ); ៩-លេខ​អស្តា (៏); ១០- កាកបាទ ឬ ជើង​ក្អែក (+); ១១- កុក្កុដ​នេត្រ ឬ ភ្នែក​មាន់ (៙); ១២- របះ (។); ១៣- របះ​ចប់ ឬ របះ​បរិយោសាន (៕); ១៤- គោមូត្រ (៚); ១៥- រ៉ាត់ ឬ គាប ( } ); ១៦-រជ្ជុសញ្ញា (-); ១៧-មច្ឆណ្ឌ​សញ្ញា ឬ ពង​ត្រី (...) ១៨- បេយ្យាល (។ បេ ។) ឬ (។ល។); ជា ១៩ យ៉ាង​នឹង យុគល​ពិន្ទុ នេះ (ៈ) ដែល​ទើប​នឹង​បង្កើត​ថ្មី សម្រាប់​ប្រើ​ចុច​សម្រួល​ពាក្យ​ឲ្យ​ងាយ​ថា, ដូច​ជា ធុរៈ, ភារៈ, ព្យូហៈ, លក្ខណៈ ជាដើម ។ ក្នុង​វចនានុក្រម​នេះ មាន​ប្រើ​វណ្ណយុត្ត​របស់​អឺរ៉ុប​ផង គឺ . , ; : ? ! = < > “ ” ( ) សម្រួល​តាម​សម័យ​និយម (ដែល​ក្នុង​សម័យ​បច្ចុប្បន្ន​បាន​ឲ្យ​ឈ្មោះ​ថា សំ. បា. ឬ​ជា​ខ្មែរ​អស់​ហើយ) ។
Headley's Khmer-English Dictionary
  1. វណ្ណ ( n ) [voan, vannaʔ-, voannaʔ-]   - detail »
    letter (of the alphabet)
  2. វណ្ណ ( n ) [voan, vannaʔ-, voannaʔ-]   - detail »
    color, complexion; ray / beam of light; class, status, caste, lineage (According to the Brahman religion, there are four social classes: (1) ព្រាហ្មណៈ priests and religious preachers; (2) ក្សត្រិយៈ or ខត្តិយៈ royalty; (3) វៃស្យៈ or វេស្សៈ high officials and merchants; (4) សូទ្រៈ or សុទ្ទៈ laborers. Traditionally each class wore a characteristic color of dress: white for the first class, red for the second, yellow for the third and black for the fourth. As a result of this tradition the word វណ្ណៈ or វណ៌ `color' has come to mean `social class' too. At the present time this practice only applies to royalty during formal royal ceremonies, and the colors are red, green, purple and blue which correspond to the four principal ranks within the royal administration. The colors red, green, purple and blue also apply to religious ranks, and are to be seen only on the monks' fans.)
  3. វណ្ណ ( n ) [voan, vannaʔ-, voannaʔ-]   - detail »
    sign, symbol, mark; beauty; condition, situation; stamp, way; type, sort, kind, mold (e.g. of life)
  4. វណ្ណ ( n ) [voan, vannaʔ-, voannaʔ-]   - detail »
    good reputation; praise, eulogy