Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: វេទ

Chuon Nath's Khmer-Khmer Dictionary
  1. វេទ ( ន.នាមសព្ទ ) [វេ-ទៈ ឬ វេត ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    សេចក្ដី​ដឹង, វិជ្ជា, ចំណេះ ។ គម្ពីរ​សម្តែង​បែប​របៀប​ផ្សេង​ៗ​ខាង​សាសនា​ព្រាហ្មណ៍, ក្នុង​សម័យ​ដើម មាន​ត្រឹម​តែ​៣ យ៉ាង​គឺ ១-ឫគ្វេទ ឬ ឥរុ​វេទ មាន​ដំណើរ​សេចក្ដី​ជា​ពាក្យ​ឆន្ទ​សម្រាប់​សូត្រ​សរសើរ​ពួក​ទេវតា; ២-យជុវ៌េទ ឬ យជ្ជុ​វេទ មាន​ដំណើរ​សេចក្ដី​ជា​ពាក្យ​រាយ​រណ្តំ សម្រាប់​សូត្រ​បូជា​ឬ​បួងសួង; ៣-សាម​វេទ មាន​ដំណើរ​សេចក្ដី​ជា​ពាក្យ​ឆន្ទ​សម្រាប់​សូត្រ​ក្នុង​ពិធី​ថ្វាយ​ទឹក​សោម... ។ វេទ​ទាំង ៣ នេះ​សុទ្ធ​តែ​ប្រើ​ភាសា​សំស្រ្កឹត ហៅ​ដោយ​រួបរួម​ថា វេទ​ត្រ័យ ឬ ត្រ័យ​វិទ្យា ឬ​ក៏ ត្រៃ​វេទ; ពួក​ព្រាហ្មណិក​ប្រកាន់​ជឿ​ស៊ប់​ថា មហា​ព្រហ្ម​ប្រសិទ្ធី​ឲ្យ​កើត​ឡើង មិន​មែន​មនុស្ស​តាក់តែង​ទេ; លុះ​ចំណេរ​ត​មក កើត​មាន អថព៌​វេទ ឬ អថព្វ-- “វេទ​សម្រាប់​សូត្រ​ហៅ​ឬ​បណ្តេញ​ខ្មោច​បិសាច...” មួយ​ថែម​ទៀត​រួម​ជា​វេទ​មាន ៤ យ៉ាង ។
    - វេទ​កោសល (--ទៈកោសល់) សេចក្ដី​ឈ្លាស, ស្ទាត់, ជំនាញ ក្នុង​វេទ ។
    - វេទ​ប្រទាន (--ទ័ប-ប្រៈ--) ការ​បង្រៀន​វេទ ។
    - វេទ​មន្ត ឬ--មន្រ្ត (វេត-មន់) មន្ត​ក្នុង​វេទ។ ខ្មែរ​ច្រើន​និយាយ​សំដៅ​មន្ត​អាគម, មន្ត​សម្រាប់​សូត្រ​ស្តោះ​ផ្លុំ ។
    - វេទ​វិទ្យា (--ទៈវិត-ទ្យា) វិទ្យា​ក្នុង​វេទ, ការ​ចេះ​វេទ ។
    - វេទ​សាស្រ្ត (--ទៈសាស) គម្ពីរ​វេទ ។ល។
  2. វេទ --
    (ម. ក្នុង ព. វេទ) ។
  3. វេទគូ ( ន.នាមសព្ទ ) [--ទៈ-- ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វេទគ) អ្នក​បាន​ដល់​ត្រើយ​វេទ គឺ​អ្នក​ចេះ​វេទ​ចប់​ហើយ; អ្នក​បាន​សម្រេច​វេទ, អ្នក​ចេះ​វេទ; អ្នក​ដែល​កំពុង​តែ​រៀន​វេទ (ហៅ​តាម​លទ្ធិ​ព្រាហ្មណិក) ។ តាម​ពុទ្ធិក​លទ្ធិ វេទគូ សំដៅ​ចំពោះ​ព្រះ​អរហន្ត ពី​ព្រោះ​ព្រះ​អរហន្ត លោក​បាន​សម្រេច​អរហត្ត​ផល ដែល​ជា​ត្រើយ​នៃ​សមុទ្រ គឺ​ភព​វដ្ដសំសារ​ហើយ ឈ្មោះ​ថា​លោក​ចេះ​ចប់​វេទ​គ្រប់​សព្វ​ហើយ (ផ្ទុយ​គ្នា​នឹង​លទ្ធិ​ព្រាហ្មណិក) ។
  4. វេទនា ( ន.នាមសព្ទ ) [--ទៈ-- ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ការ​ទទួល​អារម្មណ៍, ការ​សោយ​ឬ​ការ​រង​អារម្មណ៍, ការ​ដឹង​អារម្មណ៍​ជា​សុខ​ឬ​ជា​ទុក្ខ... ។ ច្រើន​សំដៅ​ចំពោះ​ការ​ទទួល​អារម្មណ៍​ជា​ទុក្ខ : គួរ​ឲ្យ​មាន​វេទនា​ណាស់ ! ។ ពោល​តាម​គម្ពីរ​ពុទ្ធ​សាសនា វេទនា មាន​៥​យ៉ាង​គឺ ១-សុខ​វេទនា ការ​ទទួល​អារម្មណ៍​ជា​សុខ; ២-ទុក្ខ​វេទនា... ជា​ទុក្ខ; ៣-ឧបេក្ខា​វេទនា... ជា​ឧបេក្ខា; ៤-សោមនស្ស​វេទនា ... ជា​សោមនស្ស; ៥-ទោមនស្ស​វេទនា... ជា​ទោមនស្ស ។ ខ្មែរ​ប្រើ​ក្លាយ​ជា កិ. ក៏​មាន, សំដៅ​សេចក្ដី​ថា “រង​ទុក្ខ, លំបាក”: វេទនា​ណាស់ !; វេទនា​អ្វី​ម្ល៉េះ​ទេ ! ។
    - វេទនាក្សាន្តិ (--ក្សាន) ការ​អត់​ទ្រាំ​ទុក្ខ​វេទនា ។
    - វេទនា​ខន្ធ ឬ--ស្កន្ធ (--ខ័ន ឬ--ស្ក័ន) ពួក​ឬ​កង​វេទនា, វេទនា​ដែល​រាប់​ជា​ខន្ធ​មួយ​ក្នុង​ខន្ធ​ទាំង​៥ ។
    - វេទនានុរូប (សំ. បា. < វេទនា + អនុរូប) តាម​សម​គួរ​ដល់​វេទនា : នៅ​តាម​វេទនានុរូប ។
    - វេទនានុវត្តន៍ (--វ័ត; បា. < វេទនា + អនុវត្តន) ការ​ប្រព្រឹត្ត​ទៅ​តាម​វេទនា ។
    - វេទនា​ប្រាប្ត (--ប្រាប) អ្នក​ដែល​ដល់​នូវ​ទុក្ខ​វេទនា, អ្នក​រង​សេចក្ដី​លំបាក ។
    - វេទនាភិភូត (< វេទនា + អភិភូត “គ្រប​សង្កត់”) អ្នក​ដែល​ត្រូវ​ទុក្ខ​វេទនា​គ្រប​សង្កត់, អ្នក​ដែល​ឈឺ​ចាប់​ខ្លាំង ។ ល។
  5. វេទនា --
    (ម. ក្នុង ព. វេទនា) ។
  6. វេទន្ត [--ទ័ន-តៈ ឬ--ទ័ន ]
    ដូច​គ្នា​នឹង វេទាន្ត ដែរ ។
  7. វេទាង្គ ( ន.នាមសព្ទ ) [--ទាង-គៈ ឬ--ទាង]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (< វេទ + អង្គ “ចំណែក”; វេទង្គ) អង្គ, ចំណែក​របស់​វេទ​គឺ​ច្បាប់​សម្រាប់​រក្សា​វេទ​ឲ្យ​គង់​នៅ​គ្រប់គ្រាន់, មាន ៦ យ៉ាង​គឺ ១-ការ​ហាត់​ថា​ឬ​ហាត់​និយាយ​បញ្ចេញ​សម្តី​ឲ្យ​ច្បាស់​លាស់; ២-ភាគ​ពិស្តារ​របស់​គម្ពីរ ឬ​ការ​សិក្សា​សេចក្ដី​ពិស្តារ; ៣-គម្ពីរ​វេយ្យាករណ៍ ឬ​ការ​សិក្សា​វេយ្យាករណ៍​ដោយ​សព្វ​គ្រប់; ៤-ឆន្ទ​សាស្ត្រ​ឬ​សិក្សា​ឲ្យ​ចេះ​លក្ខណៈ​របស់​ឆន្ទ; ៥-ទ្យោតិ​សាស្ត្រ ឬ​ការ​សិក្សា​ឲ្យ​ចេះ​ទ្យោតិ​សាស្ត្រ; ៦-គម្ពីរ​អធិប្បាយ​សព្ទ ឬ​រៀន​អធិប្បាយ​សព្ទ ក្នុង​វេទ​ទាំង​មូល (តាម​លទ្ធិ​ព្រាហ្មណ៍) ។
  8. វេទាន្ត ( ន.នាមសព្ទ ) [--ទាន-តៈ ឬ--ទាន]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (< វេទ + អន្ត “ទី​បំផុត, ចុង”; វេទន្ត) ទី​បំផុត​នៃ​វេទ (ឧបនិស័ទ) គឺ​ការ​ចេះ​វេទ​ចប់​គ្រប់គ្រាន់​របស់​ពួក​ព្រាហ្មណិក... (តាម​លទ្ធិ​ព្រាហ្មណ៍) ។
  9. វេទិកា ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ភ្នាក់​ដៃ; បង្កាន់​ដៃ; ក្តារហ៊‌ឹង; ជើងម៉ា​សម្រាប់​អង្គុយ; ថ្នាក់​ខ្ពស់ គឺ​ថ្នាក់​ដែល​គេ​លើក​តម្កល់​ឲ្យ​ខ្ពស់​ជាង​ទី​ម្ខាង (សម្រាប់​អង្គុយ​មើល​មហោស្រព​ជាដើម ឲ្យ​ស្រឡះ​ភ្នែក) ឬ​កន្លែង​ខ្ពស់​ដាច់​ដោយ​ឡែក​ពី​ទី​អង្គុយ​ធម្មតា​សម្រាប់​វាគ្មិន​ថ្លែង​សេចក្ដី​ក្នុង​សន្និបាត​ផ្សេង​ៗ ដូច​យ៉ាង​វេទិកា​នៅ​រដ្ឋសភា​ជាដើម ។
    - វេទិកា​ស្វៃរិន វេទិកា​សេរី; វេទិកា​ទំនេរ ។ ពាក្យ​នេះ​ប្រើ​សំដៅ​យក​ខ្ទង់​ឬ​ទំព័រ​សារពត៌មាន ដែល​គេ​បើក​សម្រាប់​ឲ្យ​មហា​ជន​សរសេរ​អត្ថបទ​ផ្សេង​ៗ​ផ្ញើ​ទៅ​ចុះ​ផ្សាយ​ដើម្បី​បញ្ចេញ​យោបល់​របស់​ខ្លួន (តម្រូវ​នឹង​ពាក្យ​បារាំង​ថា Tribune libre) ។
  10. វេទិនី
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វេទី) ។

1   2   Next >>

Headley's Khmer-English Dictionary
  1. វេទ ( n ) [veit, veiteaʔ-]   - detail »
    teaching, doctrine; dogma; knowledge
  2. វេទ ( n ) [veit, veiteaʔ-]   - detail »
    Vedas (Brahman sacred books of ancient India; the three major Vedas are the ឫគ្វេទ or ឥរុវេទ Rig-Veda, the យជ្ជុវេទ Yajur-Veda, and the សាមវេទ Sama-Veda); magic formula
  3. វេទនា ( n ) [veiteaʔnie]   - detail »
    misery, terrible suffering; bad emotional experience; feeling / sensation (According to Buddhism, there are five kinds of sensations: 1. សុខវេទនា `comfort, feeling of good health;' 2. ទុក្ខវេទនា `sensation of pain, suffering;' 3. ឧបេក្ខាវេទនា `indifference, feeling of impartiality;' 4. សោមនស្សវេទនា `feeling of happiness;' 5. ទោមនស្សវេទនា `feeling of sadness')
    Eg. ក្នុងរជ្ជកាលនោះ​ មុខគួរឲ្យវេទនានឹងស្រីខ្លះដែលមានរូបអន់ៗទៅ​រកដណ្ដឹង...។: During that reign, it was certainly difficult for some women who were ordinary looking to seek husbands ....
  4. វេទនា ( v ) [veiteaʔnie]   - detail »
    to endure, suffer; to be miserable
  5. វេទន្ត   - detail »
    See: វេទាន្ត
  6. វេទយិត ( adj ) [veiteaʔyɨt]   - detail »
    to be sensitive, responsive, impressionable, susceptible
  7. វេទាង្គ ( n ) [veitieŋ, veitieŋkeaʔ]   - detail »
    Vedāṅga (section of the Vedas which deals with the preservation and study of the Vedas)
  8. វេទាន្ត ( n ) [veitien, veitientaʔ]   - detail »
    Vedānta (a Brahman philosophical school which teaches that all sensual impressions are illusion)
  9. វេទាន្ត ( n ) [veitien, veitientaʔ]   - detail »
    the Upanishads
  10. វេទិកា ( n ) [veitiʔkaa]   - detail »
    platform, pulpit, podium; chair, seat; grandstand.

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar