Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: វ

Chuon Nath's Khmer-Khmer Dictionary
  1. វង់ ( ន.នាមសព្ទ )
    មណ្ឌល​មូល, ទី​មាន​មណ្ឌល​មូល, អ្វី​ៗ​ដែល​មាន​មណ្ឌល​មូល; ក្រុម​មនុស្ស​ដែល​ប្រជុំ​គ្នា​ជា​មណ្ឌល​មូល; ប្រជុំ​កិច្ច​ការ; ក្រុម​ភ្លេង, ក្រុម​ល្បែង ជាដើម :
    - វង់​ការ  ប្រជុំ​មុខ​ការ, ដំណើរ​ការ ។
    - វង់​ខែ មណ្ឌល​ព្រះ​ចន្រ្ទ ។
    - វង់​ចិញ្ចៀន មណ្ឌល​ចិញ្ចៀន ។
    - វង់​មុខ ទម្រង់​មុខ ។
    - ចិញ្ចៀន​មួយ​វង់ ចិញ្ចៀន​មួយ ។
    - បរ​វង់ បរ​សត្វ​ពាហនៈ​មាន​សេះ​ជាដើម​ប្រណាំង​គ្នា​ក្នុង​វាល​វង់ ។
    - បាញ់​វង់ បាញ់​ចន្លោង គឺ​បាញ់​តម្រង់​ឲ្យ​ព្រួញ​ឬ​គ្រាប់​ចូល​ក្នុង​ប្រហោង​មណ្ឌល​មូល​ដែល​កំណត់ ។
    - ភ្លេង​មួយ​វង់ ភ្លេង​មួយ​ពួក​ឬ​មួយ​ក្រុម ។
    - ល្បែង​មួយ​វង់ ល្បែង​មួយ​ក្រុម ។
    - វាល​វង់ វាល​ធំ​មាន​មណ្ឌល​មូល សម្រាប់​បរ​ប្រណាំង​សត្វ​ពាហនៈ​មាន​សេះ​ជាដើម ។ល។
  2. វង់ ( ន.នាមសព្ទ )
    ឈ្មោះ​ល្បែង​ស៊ី​សង​មួយ​ប្រភេទ​មាន​គូស​ដី​ជា​វង់​មូល, ជង់​លុយ​បន្តុប​លើ​គ្នា​ដាក់​ត្រង់​ទី​កណ្តាល​វង់, បើ​ចោល​ដោយ​មេ​សំណ​មូល​ផ្តួល​លុយ​នោះ​ឲ្យ​ខ្ទាត​ខ្លះ​ចេញ​ក្រៅ​វង់ ទុក​ថា ជា​ឈ្នះ : ពួក​ក្មេង​លេង​វង់ (មាន​តែ​ក្នុង​ពី​ដើម, ក្នុង​សម័យ​បច្ចុប្បន្ន មិន​មាន​ទេ...) ។
  3. វង់ក្រចក ( ន.នាមសព្ទ )
    ឈ្មោះ​វណ្ណយុត្ត​មួយ​គូ​មាន​សណ្ឋាន​កោង​ខុប​បញ្ឈរ ( ) នេះ, ដើម​កំណើត​នៅ​ប្រទេស​អឺរ៉ុប (បារ. ប៉ារ៉ង់តែស Parenthèse), សម្រាប់​ប្រើ​បិទ​រាំង​សេចក្ដី​ដែល​មាន​ដំណើរ​ដោយ​ឡែក...; ជា​វណ្ណយុត្ត, ក្នុង​សម័យ​នេះ, ផ្សាយ​ចេញ​ទួទៅ​ក្នុង​សកល​លោក ។ កិ. សរសេរ​វណ្ណយុត្ត ( ) នេះ : វង់​ក្រចក​ទៅ !, ចុះ​វង់​ក្រចក​ទៅ !
  4. វង់ព្រះអាទិត្យ ( ន.នាមសព្ទ )
    ឈ្មោះ​ប្រទាល​មួយ​ប្រភេទ​សន្តាន​ត្រាវ តែ​ធាង​និង​ស្លឹក​តូច​ជាង, ស្លឹក​មាន​សម្បុរ​ក្រហម​ត្រង់​ផ្ទៃ​កណ្តាល : ប្រទាល​វង់​ព្រះ​អាទិត្យ គេ​ច្រើន​ដាំ​ក្នុង​ផើង​សម្រាប់​ប្រើ​ជា​គ្រឿង​តាំង ។
  5. វង្កត ( ន.នាមសព្ទ ) [វង់កត់ ]   ( បា.បាលី​ ( បាលីភាសា ) )
    ឈ្មោះ​ភ្នំ​មួយ​ក្នុង​ពួក​ភ្នំ​ហិមពាន្ត : ភ្នំ​វង្កត (ភ្នំ​មាន​សណ្ឋាន​វៀច); ហៅ វង្កត​បព៌ត ឬ វង្កត​គិរី ឬ​ហៅ​តាម​ទម្លាប់​ថា គិរី​វង្កត ក៏​បាន​(មាន​និយាយ​ក្នុង​វេស្សន្តរ​ជាតក) ។
  6. វង្កៈ ( គុ.គុនសព្ទ ) [វ័ង-កៈ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វង្ក; វក្រ) កោង; វៀច; ក្ងិកក្ងក់; របែរ​របោរ; របិញ​របុញ; កកិច​កកុច។ ន. របត់; រំពត់;... ។
    - វង្កកម្ម អំពើ​កោង; អំពើ​វៀច; ការ​ឆបោក ។
    - វង្កតា ឬ - វង្កភាព ភាវៈ​កោង, សេចក្ដី​វៀច ។
    - វង្កមិត្ត ឬ
    - --មិត្រ មិត្រ​កោង, មិត្រ​មាន​ចិត្ត​វៀច ។
    - វង្ក​សណ្ឋាន ទ្រង់ទ្រាយ​កោង​ឬ​វៀច ។ល។
  7. វង្វាន់ ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ វង្វេង ថា : វង្វេង​វង្វាន់ វង្វេង​ភ័ន្ត​ស្មារតី​ឬ​ភ័ន្ត​គំនិត, វង្វេង​ងេងងោង : ចាស់​វង្វេង​វង្វាន់ ។
  8. វង្វេង ( កិ.កិរិយាសព្ទ )
    ភ្លេច​ឬ​ភ័ន្ត​ស្មារតី, ភ័ន្ត​ផ្លូវ; ភ័ន្ត​ដំណើរ​គ្នា; ច្រឡំ​ចាំ​ពុំ​បាន; ស្រវឹង​ចិត្ត​ជ្រប់ : វង្វេង​កាម ស្រវឹង​កាម​គុណ ។ វង្វេង​គ្នា បែក​មិន​ចួប​គ្នា​ក្នុង​វេលា​ដើរ​ដំណើរ ព្រោះ​ភ័ន្ត​ច្រឡំ​ផ្លូវ ។ វង្វេង​ចិត្ត ភ័ន្ត​ចិត្ត ។ វង្វេង​ជាតិ ភ័ន្ត​កំណើត​ទៅ​កើត​តាម​យថាកម្ម ខុស​បំណង ។ វង្វេង​ទិស ភ័ន្ត​ច្រឡំ​ទិស ។ វង្វេង​ផ្លូវ ភ័ន្ត​ច្រឡំ​ផ្លូវ ខុស​បំណង​ដែល​ត្រូវ​ទៅ ។ វង្វេង​ស្មារតី ភ័ន្ត​ស្មារតី​ចាំ​ៗ​ភ្លេច​ៗ ឬ​បាត់​ៗ ឃើញ​ៗ ។ល។
  9. វង្ស ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វង់; បើ​ជា​បទ​សមាស អ. ថ. វ័ង-សៈ ឬ វង់សៈ) ន. (វំស; វំឝ) ពូជ, ជំបួរ, ជួរ, ក្រសែ, របា, ត្រកូល, តំណ​ត្រកូល; ជាតិ ។ ឫស្សី; ប៉ី; ខ្លុយ; ស្រឡៃ; ស្នួ ។ល។ វង្ស​ករ ឬ វង្ស​ក្រឹត បុព្វ​បុរស​របស់​ត្រកូល, មនុស្ស​ដើម​ត្រកូល ។
    - វង្ស​ក្ស័យ ដំណើរ​ផុត​វង្ស ។
    - វង្ស​ចរិត ប្រវត្តិ, លំអាន របស់​ពូជ​ពង្ស; ពង្សាវតារ​ជាតិ ។
    - វង្ស​នាថ ឬ​វង្ស​ប្រមុខ អ្នក​ដែល​ជា​ចម្បង​របស់​ត្រកូល​ឬ​ប្រមុខ​របស់​ត្រកូល ។
    - វង្ស​ភោជ្យ (--ភោច) អ្នក​ដែល​ត្រូវ​ស៊ី​ទ្រព្យ​សម្បាច់​របស់​ត្រកូល ។
    - វង្ស​វឌ្ឍនៈ ឬ - វង្ស​វ័ឌ្ឍន៍ សេចក្តី​ចម្រើន​របស់​ត្រកូល ។
    - វង្ស​វឌ្ឍី អ្នក​ដែល​ចម្រើន​ត្រកូល; បើ​ស្រ្តី​ជា វង្ស​វឌ្ឍិនី ។
    - វង្ស​សមាចារ ប្រពៃណី ឬ​ទំនៀម​ល្អ​របស់​ត្រកូល ។
    - វង្ស​ស្ថិតិ ការ​តាំង​នៅ​នៃ​វង្ស ។ល។
    - វង្សានុវង្ស (< វង្ស + អនុវង្ស) វង្ស​ត​ៗ​តាម​លំដាប់​មក ។
    - វង្សាវលី ដូច​គ្នា​នឹង ពង្សាវលី ។ល។ បើ​រៀង​ពី​ខាង​ចុង​សព្ទ​ដទៃ អ. ថ. វង់, ដូច​ជា : ខត្តិយ​វង្ស វង្ស​ក្សត្រិយ៍ ។
    - ពុទ្ធ​វង្ស វង្ស​ព្រះ​ពុទ្ធ ។
    - ភូធរ​វង្ស, រាជ​វង្ស វង្ស​ស្តេច។
    - សក្យ​វង្ស ឬ - សាក្យ-- វង្ស​សក្យៈ ។
    - សមណ​វង្ស វង្ស​សមណៈ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពង្ស>ពង្ស ផង) ។
  10. វង្សា ( ន.នាមសព្ទ ) [វង់-សា]   ( បា.បាលី​ ( បាលីភាសា ) )
    (ពហុ. វំសា < វំស ) វង្ស​ទាំងឡាយ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ច្រើន​ប្រើ​សំដៅ​សេចក្ដី​ជា​ឯក​វចនៈ) ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar