Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: វ

Chuon Nath's Khmer-Khmer Dictionary
  1. វច្ច ( ន.នាមសព្ទ ) [វ័ច-ចៈ ] or វច្ចៈ   ( បា.បាលី​ ( បាលីភាសា ) )
    (វច្ច) អាចម, លាមក ។
    - វច្ច​កុដិ (វ័ច-ចៈកុត) បង្គន់ ។
    - វច្ចទ្វារ ឬ--មគ្គ (វ័ច-ចៈទ្វា ឬ--ម័ក) ទ្វារ​ឬ​ផ្លូវ​វច្ចៈ (ទ្វារ​ឧច្ចារៈ, ទ្វារ​ធំ, ទ្វារ​បាត) ។ល។
  2. វជិរបាណី or វជិរម័យ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វជិរៈ) ។
  3. វជិរៈ ( ន.នាមសព្ទ ) [វៈជិរៈ ឬ វៈជី ] or វជីរ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វជិរ; វជ្រ) ពេជ្រ; កាំ​រន្ទះ; ខ្សែ​រស្មី​ផ្លេក​បន្ទោរ; ... ។ អាវុធ​របស់​ព្រះ​ឥន្រ្ទ (ពួក​ជាង​តាំង​ពី​ព្រេង​នាយ​រៀង​មក គូរ​ឬ​ឆ្លាក់ ធ្វើ​ជា​រូប​មាន​ទ្រង់ទ្រាយ​ស្រដៀង​នឹង​ផ្កា​ចំប៉ី​រីក ឬ​ចួន​កាល​ធ្វើ​ជា​រូប​ខ្សែ​ស្មើ​ផ្លេក​បន្ទោរ, មាន​ដង​ខ្លី​ដូច​ដង​ព្រះ​ខ័ឌ្គ) ។ គុ. រឹង​ស្រួយ; មាន​លំអ ។
    - វជិរ​បាណី (វៈជិរៈប៉ា--;បា. --បាណិ; សំ. វជ្រ--),
    - វជិរ​ហត្ថ (--ហ័ត; បា.; សំ. វជ្រ​ហស្ត ឬ វជិរាវុធ បា. < វជិរ + អាវុធ; សំ. វជ្រាយុធ < វជ្រ + អាយុធ) អ្នក​ដែល​មាន​ដៃ​កាន់​វជីរ ឬ​អ្នក​ដែល​មាន​វជីរ​ជា​អាវុធ (ព្រះ​ឥន្រ្ទ) ។
    - វជិរ​ម័យ ដែល​ប្រដាប់​ដោយ​ពេជ្រ, ដែល​ដាំ​ពេជ្រ ។ល។
  4. វជីរ ( ន.នាមសព្ទ ) [វៈជី ]
    ពាក្យ​ប្រើ​ក្លាយ​មក​ពី វជិរៈ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នុះ) កែវ​វជីរ, ត្បូង​វជីរ ពេជ្រ, ត្បូង​ពេជ្រ ។
  5. វជ្ជទស្សិនី
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វជ្ជទស្សី) ។
  6. វជ្ជទស្សី ( ន.នាមសព្ទ ) [វ័ច-ជៈទ័ស-សី ]
    (វជ៌្យទរ្ឝិន៑) ដែល​ឃើ​ញ​ទោស​គេ​ជា​ប្រក្រតី; អ្នក​ដែល​ឃើញ​តែ​ទោស​គេ (បើ​ស្រ្តី​ជា វជ្ជទស្សិនី) ។
  7. វញ្ច ( កិ.កិរិយាសព្ទ ) [វ័ញ-ចៈ ] or ប្រវញ្ច   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វញ្ច ឬ បវញ្ច; វញ្ច ឬ ប្រវញ្ច) បញ្ឆោត; បោក, បោក​ប្រាស់ ។
    - វញ្ច​កម្ម (វ័ញ-ចៈក័ម) ការ​បញ្ឆោត; ការ​បោក​ប្រាស់ ។
    - វញ្ច​ទន្ត (វ័ញ-ចៈ ទ័ន) ធ្មេញ​បញ្ឆោត គឺ​ធ្មេញ​ដែល​ដាក់​ជា​ជំនួស​ធ្មេញ​ធម្ម​ជាតិ ។ល។
  8. វញ្ចនាការ ( ន.នាមសព្ទ ) [វ័ញ-ចៈន៉ាកា]   ( បា.បាលី​ ( បាលីភាសា ) )
    អាការ​បញ្ឆោត; អាការ​បោក, អាការ​បោក​ប្រាស់ : ធ្វើ​កល​ល្បិច​ដោយ​វញ្ចនាការ ។ វញ្ចនាការ​នៃ​ពួក​យោធា អាការ​នៃ​កល​ល្បិច​របស់​ពួក​ទាហាន​ក្នុង​សង្រ្គាម, កល​បញ្ឆោត​នៃ​ពួក​ទាហាន ។ ច្បាំង​ឈ្នះ​បច្ចា​មិត្ត​ដោយ​វញ្ចនាការ ត​យុទ្ធ​ឈ្នះ​សត្រូវ​ដោយ​អាការ​ប្រើ​ល្បិច​បញ្ឆោត ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រវ័ញ្ច>ប្រវ័ញ្ច កិ. និង ប្រវ័ញ្ចន៍ ន. ទៀត​ផង) ។
  9. វញ្ឈា ( ន.នាមសព្ទ ) [វ័ញ-ឈា]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វន្ធ្យា) ស្រ្តី​អា; សត្វ​ញី​អា ។
  10. វញ្ឈៈ ( គុ.គុនសព្ទ ) [វ័ញ-ឈៈ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វញ្ឈ; ពន្ធ្យ) ដែល​មិន​មាន​កូន (អា); ដែល​មិន​មាន​ផល, ឥត​ប្រយោជន៍; ដែល​ឥត​ថ្លៃ ។ ប្រើ​ជា​បទ​សមាស : វញ្ឈ​កម្ម ការ​ងារ​ឥត​ផល, អំពើ​ឥត​ប្រយោជន៍ ។
    - វញ្ឈ​ព្រឹក្ស ឈើ​ដែល​ឥត​ផ្លៃ (ឈើ​អា​ឬ​ឈើ​ឈ្មោល) ។ល។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar