Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: វ

Chuon Nath's Khmer-Khmer Dictionary
  1. វដ្ដ ( គុ.គុនសព្ទ ) [វ័ត-ដៈ] or វដ្ដៈ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វដ្ត; វ្ឫត្ត) ដែល​វិល; មូល, ដែល​ជា​វង់​មូល ។ ន. ការ​វិល​ទៅ​មក; ដំណើរ​វិល​កើត​វិល​ស្លាប់; វង់​មូល; តម្លៃ​សម្រាប់​ចាយ​ប្រើ​ស្បៀង ។
    - វដ្ត​ទុក្ខ ទុក្ខ​ក្នុង​វដ្តៈ គឺ​ទុក្ខ​សម្រាប់​សត្វ​ដែល​វិល​កើត​វិល​ស្លាប់ ។
    - វដ្ត​ភ័យ ភ័យ​អំពី​ការ​វិល​កើត​វិល​ស្លាប់ ។
    - វដ្ត​មូល ទី​តាំង​របស់​វដ្តៈ, ឫស​របស់​វដ្តៈ ។
    - វដ្ត​លោក លោក​គឺ​ការ​វិល​កើត​វិល​ស្លាប់ ។
    - វដ្ដ​សង្សារ (បា. --សំសារ) ដំណើរ​អន្ទោល​វិល​កើត​វិល​ស្លាប់ ។
    - វដ្ដ​សន្ធិ តំណ​វដ្តៈ ។ល។
  2. វដ្ដ--
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វដ្ដ ឬ វដ្ដៈ) ។
  3. វឌ្ឍកី ( ន.នាមសព្ទ ) [វ័ត-ឍៈ--]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វធ៌កី) ជាង​ឈើ ។
    - វឌ្ឍកី​កម្ម (បា. វឌ្ឍកិ--) ការ​ជាង​ឈើ, ការ​ងារ​របស់​ជាង​ឈើ ។
    - វឌ្ឍកី​ហត្ថ (បា. វឌ្ឍកិ--) ហត្ថ​ជាង​ឈើ, ហត្ថ​ខ្នាត ។ល។
  4. វឌ្ឍន ( ន.នាមសព្ទ ) [វ័ត-ឍៈនៈ] or វឌ្ឍនៈ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វឌ្ឍន; វទ៌្ធន ឬ វធ៌ន) សេចក្ដី​ចម្រើន; ការ​លូត​លាស់; ដំណើរ​ដុះ​ដាល; ដំណើរ​កើត​កាល​វាល​គុម្ព ។ ព. ផ្ទ. ហាយន ឬ ហាយនៈ ។
    - វឌ្ឍន​កម្ម អំពើ​ឬ​ការ​ងារ​ដែល​នាំ​ឲ្យ​ចម្រើន​ផល​ប្រយោជន៍ ។
    - វឌ្ឍន​កាល ឬ
    - --សម័យ កាល​ឬ​សម័យ​ដែល​មាន​សេចក្ដី​ចម្រើន​ប្រយោជន៍​ផ្សេង​ៗ ។
    - វឌ្ឍន​ធម៌ ធម៌​ឬ​សភាវៈ​ដែល​នាំ​ឲ្យ​កើត​សេចក្ដី​ចម្រើន ។ វេវ. វប្បធម៌ ។
    - វឌ្ឍន​ភាព ភាវៈ​ឬ​ដំណើរ​នាំ​ឲ្យ​ចម្រើន ។
    - វឌ្ឍនាការ (បា. < វឌ្ឍន + អាការ) អាការ​នៃ​សេចក្ដី​ចម្រើន ។ល។
  5. វឌ្ឍន--
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វឌ្ឍន ឬ វឌ្ឍនៈ) ។
  6. វឌ្ឍនាការ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វឌ្ឍន ឬ វឌ្ឍនៈ) ។
  7. វណរោគ ( ន.នាមសព្ទ ) [វៈណៈរោក ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វណ “ដំបៅ” + រោគ “ជំងឺ”; វ្រណ + រោគ) រោគ​ពិការ​អាការៈ​ខាង​ក្នុង មាន​សួត, ថ្លើម, ក្រពះ ជាដើម; រោគ​របេង : វណ​រោគ ជា​ជំងឺ​រឹងត្អឹង ពេទ្យ​រក្សា​បាន​ដោយ​កម្រ ។
  8. វណិជ្ជា ( ន.នាមសព្ទ ) [វៈនិច-ជា ]
    (វណិជ្យា) ការ​លក់​ដូរ, ជំនួញ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពាណិជ្ជ ឬ ពាណិជ្យ ផង) ។
  9. វណិព្វក [វៈនិប-ពៈកៈ ឬ --ពក់ ]
    មើល​ពាក្យ វនិព្វក ។
  10. វណ៌ [វ័រ-ណៈ ]
    មើល​ក្នុង​ពាក្យ វណ្ណ ឬ វណ្ណៈ ១ ន. និង វណ្ណ ឬ វណ្ណៈ ២ ន. ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar