Khmer Dictionary: សករាជ
Chuon Nath's Khmer-Khmer Dictionary
-
សករាជ
( ន.នាមសព្ទ )
[ស័ក-ក្រាច ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝក “កាល, សម័យ, យុគ ;...” រាជន៑ ឬ រាជ “ស្ដេច”) ការរាប់ថ្ងៃខែឆ្នាំឬការរាប់ត្រឹមតែឆ្នាំ តាមកាលកំណត់ដែលតាំងទុកពីមួយរៀងមក ដោយមានបុគ្គលអស្ចារ្យឬដោយមានហេតុអស្ចារ្យណាមួយដែលពួកជនានុជនអ្នកគោរពត្រូវកត់ត្រាទុកមិនឲ្យបាត់, ត្រូវបើក្នុងសំបុត្រចុតហ្មាយជាដើម បង្កើនមួយលេខរៀងរាល់ឆ្នាំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុទ្ធសករាជ ផង) ។ ពាក្យថា សករាជ (ឬ ស័ក) នេះកើតឡើងអំពីជនមួយពួក ហៅថាពួក តាត៌ នៅក្នុងតំបន់មួយខាងទិសពាយ័ព្យប្រទេសឥណ្ឌា, កាលពុទ្ធសករាជ ៦២១ ឆ្នាំ, ជនពួកនេះបានលុកលុយចូលមកវាតអំណាចក្នុងប្រទេសឥណ្ឌា ប៉ែកខាងលិច បានតាំងក្សត្រិយ៍ជាតិរបស់ខ្លួនមានព្រះនាមថា សកៈ (ឝក) ឬ សាលិវាហនៈ (ឝាលិវាហន) ក៏តាំងការរាប់ឆ្នាំតាំងពីមួយរៀងមក, ហៅរបៀបការរាប់ឆ្នាំនោះជា ស័ក (ឝក) ឬ សករាជ (ឝក--), ដែលចំណេរតមក ហៅថា មហាសករាជ ជាប់មានមកក្នុងប្រទេសយើងរៀងដល់សព្វថ្ងៃនេះ ។ ក្នុងព្រះរាជពង្សាវតារខ្មែរថា ព្រះបាទសម្ដេចព្រះអរិដ្ឋពលពាហនោ (ព្រះកេតុមាលា) បានតាំងមហាសករាជ ១ ក្នុងកាលពុទ្ធសករាជ ៦២១; ព្រះបាទសម្ដេចព្រះបទុមសុរិយវង្សបានតាំងចុល្លសករាជ ១ ក្នុងកាលពុទ្ធសករាជ ១១៨៣ ( ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស័ក ផង) ។
Headley's Khmer-English Dictionary
-
សករាជ
( n )
[saʔkraac, saʔkaʔraac]
- detail »
era, epoch; date (of manufacture or of minting)