Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សកាយនិរុត្តិ

Chuon Nath's Khmer-Khmer Dictionary
  1. សកាយនិរុត្តិ ( ន.នាមសព្ទ ) [សៈកាយ៉ៈ និរុត-តិ ឬ--និរុត]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (--និរុក្តិ) និរុត្តិ​របស់​ខ្លួន, និរុត្តិ​រៀង​ខ្លួន គឺ​ភាសា​សម្ដី​របស់​មនុស្ស​រាល់​ជាតិ​ក្នុង​សកល​លោក ដែល​មាន​សូរ​សព្ទ​ផ្សេង​គ្នា ថា​អ្វី ហៅ​អ្វី​ផ្សេង​ៗ​ពី​គ្នា; ទោះ​បី​សម្ដី​នោះ​ជា​សំស្រ្តឹត​ឬ​ជា​បាលី​ដែល​មាន​អត្ថន័យ​ត្រូវ​គ្នា​តែ​មួយ ក៏​អាន​ឮ​សូរ​សព្ទ​ផ្សេង​គ្នា​ខ្លះ​ៗ​ដែរ, ដូច​ជា​បាលី​ថា បញ្ច “ប្រាំ” នេះ ជន​ជាតិ​ខ្លះ​អាន​ថា បុ័ញ-ចៈ, ខ្លះ​ថា បុ័ន-ចៈ, ខ្លះ​ថា បុ័ញ-ចឺៈ, ខ្លះ​ថា ប៉េញ-សៈ, ខ្លះ​ថា ប៉ោញ-ចៀៈ, ខ្លះ​ថា ប៉ោងចៀៈ, យ៉ាង​នេះ​ហៅ​ថា សកាយ​និរុត្តិ ឬ សកនិរុត្តិ ក៏​បាន​ ព្រោះ​អាន​តាម​ដំណើរ​អណ្តាត​ដែល​រលាស់​ថា​កើត​រៀង​រាល់​ខ្លួន​នៃ​ជន​ជាតិ​នីមួយ​ៗ​ក្នុង​សកល​លោក ។ ក្នុង​វិនយ​បិដក​ខុទ្ទក​វត្ថុក្ខន្ធក មាន​ចែង​ថា ព្រះ​សក្យមុនី​សម្ពុទ្ធ​ទ្រង់​អនុញ្ញាត​ថា ឲ្យ​ភិក្ខុ​ទាំងឡាយ​អាន​បាលី​ពុទ្ធ​វចនៈ​តាម​សកាយ​និរុត្តិ​ចុះ (ព្រោះ​ព្រះ​អង្គ​ជ្រាប​ច្បាស់​ថា នឹង​បង្គាប់​ឬ​ដាក់​កម្រិត​ឬ​ក៏​បង្ខំ​ពួក​ភិក្ខុ ដែល​មាន​ជាតិ​ផ្សេង​ៗ​គ្នា​រាល់​ប្រទេស​ឲ្យ​អាន​បាលី​ពុទ្ធ​វចនៈ​ថា​ឲ្យ​មាន​សំឡេង ត្រូវ​គ្នា​តែ​បែប​មួយ​ពុំ​កើត​ឡើយ ដ្បិត​មាន​ការ​កម្រើក​អណ្តាត​រលាស់​ថា​ចេញ​វចី​ភេទ​ឮ​ផ្សេង​គ្នា តាម​ធម្មតា​របស់​មនុស្ស​រាល់​ជាតិ​ក្នុង​លោក​ទាំងមូល) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) និរុត្តិ>និរុត្តិ ទៀត​ផង ។
Headley's Khmer-English Dictionary
  1. សកាយនិរុត្តិ ( n ) [saʔkaayaʔniʔrut, saʔkaayaʔniʔrutteʔ]   - detail »
    individual pronunciation


Prohok Solutions @2017 : Learn Khmer | Khmer Calendar