Khmer Dictionary: សង្ការ
Chuon Nath's Khmer-Khmer Dictionary
-
សង្ការ
( ន.នាមសព្ទ )
[សង់-កា ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សំស្ការ; សង្ខារ) សង្ខារ; ... ។ ខ្មែរប្រើសំដៅសេចក្ដីថា “ការលើកសពធ្វើឈាបនកិច្ច, ការគាស់ខ្មោចដុត, ការលើកខ្មោចស្រោចឆ្អឹង” និយាយបានតែជាមួយនឹងពាក្យថា “លើកសព” : លើកសពសង្ការ (លើកសពសង្ខារ); បើឲ្យត្រឹមត្រូវ គួរនិយាយថា លើកសពសំស្ការ ។
-
សង្ការ
( ន.នាមសព្ទ )
[សង់-ការ៉ៈ ឬ --កា ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សំករ ឬ សង្ការ) សំរាម ។
- សង្ការកូដ (សង់ការ៉ៈកូត) គំនរឬពំនូកសំរាម ។
- សង្ការច្ឆទ្ទក (សង់ការុ័ច-ឆ័ត-ទៈកៈឬ--ទក់) អ្នកចាក់សំរាម, អ្នកស៊ីឈ្នួលចាក់សំរាម; បើស្ត្រីជា សង្ការច្ឆទ្ទិកា ។
- សង្ការដ្ឋាន ឬ
- សង្ការធាន (សង់ការុ័ត-ឋាន ឬ--រ៉ៈធាន) កន្លែងចាក់សំរាម ។ កាព្យធៀបពុទ្ធភាសិតថា : ឧប្បលបទុម ដើមតូចដើមធំ ផ្ការីកក៏មាន ដែលដុះនៅក្នុង សង្ការធាន ផ្កានោះពុំបាន ច្រឡំនឹងគល់ ។ សុមេធកុលបុត្ត មានប្រាជ្ញាមុត ឈ្លាសធ្លុះយង់យល់ កើតក្នុងត្រកូល ងងឹតងងល់ រែងជាបុគ្គល ភ្លឺស្វាងខុសគេ ។
-
សង្ការី
( ន.នាមសព្ទ )
[សង់-ការ៉ី ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ស្ត្រីដែលទើបរៀបការហើយថ្មីៗ; កញ្ញាដែលអន់ល្អហើយ, ក្រមុំចាស់ឬចាស់ក្រមុំ : នាងសង្ការី ។
Headley's Khmer-English Dictionary
-
សង្ការ
( n )
[sɑŋkaa]
- detail »
waste product, rubbish, garbage
-
សង្ការ
[sɑŋkaa]
- detail »
See: សង្ខារ -
សង្ការី
( n )
[sɑŋkaarəy, saŋkaarəy]
- detail »
newlywed (woman), bride
-
សង្ការី
( n )
[sɑŋkaarəy, saŋkaarəy]
- detail »
old maid, spinster