Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សមាន

Chuon Nath's Khmer-Khmer Dictionary
  1. សមាន ( គុ.គុនសព្ទ ) [សៈម៉ាន៉ៈ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ស្មើ, ស្មើ​គ្នា, ប៉ុន​គ្នា, ដូច, ដូច​គ្នា, ជា​មួយ​គ្នា; ដែល​ត្រូវ​គ្នា ។
    - សមាន​គតិ (--គៈតិ) ដំណើរ​ប្រព្រឹត្ត​ស្មើ​គ្នា; អ្នក​ដែល​មាន​គតិ​ស្មើ​គ្នា, ដែល​មាន​សេចក្ដី​យល់​ខុស​ត្រូវ​គ្នា ។
    - សមាន​គុណ គុណ​ស្មើ​គ្នា; អ្នក​ដែល​មាន​គុណ​សម្បត្តិ​ស្មើ​គ្នា ។
    - សមាន​គោត្ត ឬ - --គោត្រ គោត្រ​ស្មើ​គ្នា; អ្នក​ដែល​មាន​គោត្រ​ស្មើ​គ្នា, ដែល​មាន​សែ​ត្រូវ​គ្នា (ប្រើ​ជា សម​គោត្ត ឬ --គោត្រ ក៏​បាន) ។
    - សមាន​ចិត្ត ចិត្ត​ស្មោះ​ស្មើ, ចិត្ត​ដែល​មាន​សភាព​ទោរទន់​រក​គ្នា​ដោយ​សេចក្ដី​ស្រឡាញ់ : មាន​សមាន​ចិត្ត, ប្រកប​ដោយ​សមាន​ចិត្ត ។
    - សមានច្ឆន្ទ (សៈម៉ាន៉ាច់-ឆ័ន-ទៈ ឬ--ឆ័ន) បំណង​ស្មើ​គ្នា; អ្នក​ដែល​មាន​បំណង​ស្មើ​គ្នា ។
    - សមាន​ជន ជន​ស្មើ​ភាព​គ្នា, ជន​ស្មើ​ស័ក្ដិ ។
    - សមាន​ជាតិ ជាតិ​ស្មើ​គ្នា, ជាតិ​ត្រូវ​គ្នា (សម​ជាតិ) ។
    - សមាន​ជាតិ​ក ឬ - --ជាតិកៈ អ្នក​ដែល​មាន​ជាតិ​ស្មើ​គ្នា (បើ​ស្ត្រី​ជា សមាន​ជាតិកា)។
    - សមាន​នាម ឈ្មោះ​ត្រូវ​គ្នា, អ្នក​ដែល​មាន​ឈ្មោះ​ត្រូវ​គ្នា ។ (ព. វ. សាធារណ​នាម) ។
    - សមាន​សំវាស ឬ - --សង្វាស (--ស័ង ឬ សង់-វ៉ាស) សង្វាស​ស្មើ​គ្នា គឺ​ការ​នៅ​រួម​គ្នា ។ ព. ពុ. ការ​ធ្វើ​ឧបោសថ​សង្ឃ​កម្ម​រួម​គ្នា​បាន; ភិក្ខុ​ដែល​រួម​ធ្វើ​សង្ឃ​កម្ម​ជា​មួយ​គ្នា​បាន (មិន​រង្កៀស​ចិត្ត​នឹង​គ្នា) ។
    - សមានានុភាព (សៈម៉ាន៉ា--; បា. < សមាន + អានុភាវ) អានុភាព​ស្មើ​គ្នា; អ្នក​ដែល​មាន​អានុភាព​ស្មើ​គ្នា ។
    - សមានាសនៈ (សៈម៉ាន៉ាសៈន៉ៈ; បា. < សមាន + អាសន) កន្លែង​អង្គុយ​ស្មើ​គ្នា ។ សមានាសនិក អ្នក​ដែល​មាន​កន្លែង​អង្គុយ​ស្មើ​គ្នា (បើ​ស្ត្រី​ជា សមានាសនិកា) ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សម គុ. ផង) ។
Headley's Khmer-English Dictionary
  1. សមាន ( adj ) [saʔmaan, saʔmaanaʔ]   - detail »
    to be similar; identical, the same, alike, homogeneous; equal; even; together
  2. សមានាចារ្យ ( n ) [saʔmaanaacaa]   - detail »
    fellow-student
  3. សមានានុភាព ( n ) [saʔmaanaanuʔpʰiep]   - detail »
    equal power; people who have equal power
  4. សមានាសន ( n ) [saʔmaanaasaʔnaʔ]   - detail »
    seating commensurate with one's rank, equal seating
  5. សមានាសនិក ( n ) [saʔmaanaasaʔnɨk]   - detail »
    person of equal rank


Prohok Solutions @2017 : Learn Khmer | Khmer Calendar