Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សិន្ធព

Chuon Nath's Khmer-Khmer Dictionary
  1. សិន្ធព ( ន.នាមសព្ទ ) [សិន-ធប់ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សិន្ធវ; សៃន្ធវ អ. ថ. សែន-ធៈវៈ “ដែល​ជាប់​ទាក់ទង​ដោយ​ទន្លេ​សិន្ធុ”) សេះ​ដែល​កើត​ក្នុង​ដែន​សិន្ធវៈ, សេះ​ដែល​មាន​ពូជ​ពី​ដែន​សិន្ទវៈ (សេះ​ទេស) : សេះ​សិន្ធព; ប្រើ​សំដៅ​សេចក្ដី​ត្រឹមតែ “សេះ” ក៏​មាន ។
    - សិន្ធព​ពាជី ឬ - សិន្ធព​អស្សតរ (--អ័ស-សៈដ) សេះ​សិន្ធព ។
    - សិន្ធព​មនោម័យ (--មៈនោមៃ) សេះ​សិន្ធព​ដែល​មាន​ល្បឿន​ឆាប់​ទាន់​ចិត្ត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មនោ ផង) ។
    - សិន្ធព​អាជានេយ្យ (--នៃ) ឬ --អាជានៃយ៍ សេះ​សិន្ធព​យ៉ាង​លឿន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិន្ធវ និង សិន្ធុ ផង) ។
  2. សិន្ធពអមរិន្ទ ( ន.នាមសព្ទ ) [សិន-ធប់-អៈ មៈរិន ]   ( បា.បាលី​ ( បាលីភាសា ) )
    (សិន្ធវ “សេះ​សិន្ធព” + អមរ “ទេវតា” + ឥន្ទ “ជា​ធំ; ព្រះ​ឥន្ទ”) ព្រះ​នាម​ក្សត្រិយ៍​អង្គ​មួយ ជាតិ​រាស្រ្ត​សុទ្ធ​បាន​សោយ​រាជ្យ​ក្នុង​កម្ពុជ​រដ្ឋ ពី​ក្នុង​ព្រះ​ជន្ម ៧ ឆ្នាំ ក្នុង​ខាង​ចុង​សតវត្ស៍រ​ទី ១២ នៃ​ពុទ្ធ​សករាជ (ព. ស. ១១៨១; ឆ្នាំ​រកា​នព្វស័ក គ. ស. ៦៣៧) : ក្នុង​ព្រះ​រាជ​ពង្សាវតារ​ខ្មែរ​ហៅ ព្រះ​បាទ​សិន្ធព​អមរិន្ទ​បរម​ព្រហ្មកិល (ពញាក្រែក) ជា​ក្សត្រិយ៍​មាន​បុណ្យ​អស្ចារ្យ​មួយ​អង្គ​ក្នុង​ពួក​ក្សត្រិយ៍​ខ្មែរ ។
Headley's Khmer-English Dictionary
  1. សិន្ធព ( n ) [sentʰup]   - detail »
    Sindh horse


Prohok Solutions @2017 : Learn Khmer | Khmer Calendar