Khmer Dictionary: សោក
Chuon Nath's Khmer-Khmer Dictionary
-
សោក
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝោក) សេចក្ដីឈឺផ្សាចិត្ត; សេចក្ដីសង្រេង; សេចក្ដីស្ដាយស្រណោះឬស្ដាយអាល័យ : មានសោក, រម្ងាប់សោក ។ ខ្មែរប្រើជា កិ. ក៏មាន “ស្ដាយស្រណោះ, ស្ដាយអាល័យ” : សោកកូនដែលស្លាប់, សោកទ្រព្យដែលលាញ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា សោកា ក៏មាន) ។
- យំសោក យំស្ដាយស្រណោះ ។
- សោយសោក ទទួលរងសេចក្ដីស្ដាយស្រណោះ ។
- សោកសៅ ឬ - សៅសោក សោកទាល់តែសៅសម្បុរ, សោកសង្រេង, សោកជ្រប់ខ្លាំង ។ល។ (ម. ក្នុង ព. ស្ដាយ ផង) ។
-
សោក
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ ស្លឹកខ្ចីសម្បុរសភាវ ផ្កាសម្បុរក្រហមប្រឿង ក្លិនស្រដៀងនឹងផ្កាអម្ពិល, ស្លឹកខ្ចីប្រើជាអន្លក់បាន, ផ្កាប្រើស្លម្ជូរឬជ្រក់បាន : ដើមសោកជាឈើមានលំអ គួរដាំក្នុងវត្តអារាម (បា. អសោក; គួរហៅតាមនាមនេះវិញ) ។
-
សោកគ្រោក
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សោគ្រោក) ។
-
សោកត្រោក
( គុ.គុនសព្ទ )
[--ប៉ៈ-- ]
or សោកប៉ត្រោក
រខាក, រយាក : ជញ្ជាំងស្លឹកសោកត្រោក, រោងប្រក់ស្លឹកសោកប៉ត្រោក ។
-
សោកប៉ត្រោក
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សោកត្រោក) ។
-
សោកមម៉ោក
( គុ.គុនសព្ទ )
or សោកម៉ោក
ទ្រុបទ្រុលសុកមម៉ុក (ច្រើនប្រើ សោកម៉ោក ជាង) : ព្រៃសោកម៉ោក ។
-
សោកា
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សោក ១ ន.) ។
-
សោកាន្ត
[--កាន ]
ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សក់ក័ន្ត ឬ សក់កាន្ត ។
-
សោកិនី
[--កិ-ន៉ី ]
មើលពាក្យ សោកី ។
-
សោកី
( គុ.គុនសព្ទ, ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝោកិន៑) ដែលមានសោក ឬអ្នកដែលមានសោក; បើស្ត្រីជា សោកិនី (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : បុរសសោកី និងសោកិនី ស្ត្រីក្នុងលោកា តែងគេចពុំផុត ពីកាមតណ្ហា ក្នុងជាតិណាៗ ក៏មានសោកស្ដាយ ។
Headley's Khmer-English Dictionary
-
សោក
( v )
[saok, saokaʔ-]
- detail »
to lament, complain; to grieve, mourn; to regret.
-
សោក
( n )
[saok, saokaʔ-]
- detail »
lamentation, complaint; affliction, sorrow
-
សោក
( n )
[saok, saokaʔ-]
- detail »
kind of tree with pale green leaves and light red flowers (the flowers and young leaves are edible)
-
សោកគ្រោក
- detail »
See: សោគ្រោក -
សោកត្រោក
( adj )
[saok - traok]
- detail »
to be frayed, dilapidated, collapsed; unusable; dishevelled
-
សោកប៉ត្រោក
- detail »
See: សោកត្រោក -
សោកមម៉ោក
( adj )
[saok - mɔmaok]
- detail »
to be thick / dense / luxuriant (of vegetation)
-
សោកម៉ោក
- detail »
See: សោកមម៉ោក -
សោកា
- detail »
See: សោក -
សោកាន្ត
- detail »