webease

Khmer-English-Khmer Dictionaries

Chuon Nath's Khmer-Khmer Dictionary
  1. ស្រៈ ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សរ; ស្វរ) អក្សរ​ដែល​អាច​បញ្ចេញ​សំឡេង​ខ្លួន​ឯង​បាន​ផង អាច​នាំ​ព្យញ្ជនៈ​ឲ្យ​ចេញ​សំឡេង​បាន មាន​សូរ​ឮ​តាម​រំពង​របស់​ព្យញ្ជនៈ​ផង ។ ស្រៈ​សម្រាប់​ប្រើ​ក្នុង​ភាសា​បាលី​មាន​៨​តួ​គឺ អ អា, ឥ ឦ,ឧ ឩ, ឯ ឱ ។ សម្រាប់​ប្រើ​ក្នុង​ភាសា​សំស្រ្កឹត​មាន ១៣ តួ​គឺ អ អា, ឥ ឦ, ឧ ឩ, ឫ, ឬ, ឭ, ឯ ឰ, ឱ ឪ; ថែម​ស្រៈ មួយ​ដោយ​ឡែក​មក​ទៀត​ជា ១៤ តួ ។ សម្រាប់​ប្រើ​ក្នុង​ភាសា​ខ្មែរ (សម័យ​បច្ចុប្បន្ន​នេះ), រាប់​ស្រៈ​ផ្សំ​ជា​មួយ​នឹង​និគ្គហិត​និង​វិសជ៌នីយ​ផង, មាន ២១ តួគឺ អ អា អិ អី អឹ អឺ អុ អូ អួ អើ អឿ អៀ អេ អែ អៃ អោ អៅ អុំ អំ អាំ អះ; រាប់​ទាំង ឫ ឬ ឭ ឮ និង​ស្រៈ ឰ, ឪ, ឳ ផង ជា ២៨ តួ ។ ស្រៈ​ទាំង​នេះ, លើក​តែ ឫ ឬ ឭ ឮ និង ចេញ, ចែក​ជា ២ យ៉ាង​គឺ ស្រៈ​សុទ្ធ​ដែល​ចេញ​សំឡេង​តាម​ទំនើង​ខ្លួន​ឯង​ហៅ ស្រៈ​ពេញ​តួ (ត្រូវ​សរសេរ​ពេញ​តួ) : អ អា ឥ ឦ ឧ ឪ ឬ ឩ ឯ ឰ ឱ ឪ; អ អា ។ល។ អុំ អំ អាំ អះ; (ចំពោះ​ស្រៈ ឧ បុរាណ​សរសេរ​ដាក់​សញ្ញា​ត្រី​សព្ទ (៊) ពី​លើ​ជា ឨ អ. ថ. អុក, ប៉ុន្តែ​ត​មក ឈប់​ប្រើ​សញ្ញា​នេះ នៅ​តែ​ត្រឹម ឧ; មើល​ក្នុង​និទាន Introduction ផង) ។ ស្រៈ​មិន​ពេញ​តួ​ដែល​ប្រើ​ផ្សំ​ជា​មួយ​នឹង​ព្យញ្ជនៈ​ហៅ ស្រៈ​ផ្សំ ត្រូវ​សរសេរ​គំនូស​ដូច្នេះ I ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ Iះ, ផ្សំ​ជា ក កា កិ កី កឹ កឺ ។ល។ កុំ កំ កាំ កះ; ឬ​ផ្សំ​ជាមួយ​នឹង​ស្រៈ ពេញ​តួ​ជា អ អា អិ អី អឹ អឺ ។ល។ អុំ អំ អាំ អះ ផង​ក៏​បាន ។ ស្រៈ​ផ្សំ​ទាំង ២១ តួ​នេះ កាល​បើ​គ្រូ​បង្រៀន​សិស្ស​ឲ្យ​រៀន​ផ្សំ​ជា​មួយ​នឹង​ព្យញ្ជនៈ អឃោសៈ ត្រូវ​បង្គាប់​សិស្ស​ឲ្យ​អាន​ជា​សូរ​សំឡេង​តូច​ថា ស្រៈ អ ក, ក ស្រៈ អា កា, ក ស្រៈ អិ កិ, ក ស្រៈ អី កី, ក ស្រៈ អឹ កឹ, ក ស្រៈ អឺ កឺ ។ល។ ស្រៈ អុំ កុំ, ក ស្រៈ អំ កំ, ក ស្រៈ អាំ កាំ, ក ស្រៈ អះ កះ (ត្រូវ​ឲ្យ​សិស្ស​សរសេរ​ស្រៈ​ជា I ា ិ ី ឹ ឺ ។ល។ ុំ ំ ាំ Iះ) ។ បើ​ផ្សំ​ជា​មួយ​នឹង​ព្យញ្ជនៈ ឃោសៈ ត្រូវ​បង្គាប់​សិស្ស​ឲ្យ​អាន​ជា​សូរ​សំឡេង​ធំ​ដូច​ជា​មាន​សញ្ញា​ត្រី​ស័ព្ទ (៊) នេះ​នៅ​ពី​លើ ប៉ុន្តែ​ពុំ​ត្រូវ​ឲ្យ​ប្រើ​ត្រី​ស័ព្ទ​ផ្សំ​ជា​មួយ​ផង​ទេ គ្រាន់​តែ​ឲ្យ​សិស្ស​អាន​បញ្ចេញ​សំឡេង​ឲ្យ​ឮ​ធំប៉ុន​គ្នា​នឹង​សំឡេង​ព្យញ្ជនៈ ឃោសៈ ប៉ុណ្ណោះ គឺ​ត្រូវ​ឲ្យ​អាន​ផ្សំ​ថា ស្រៈ អ៊ គ, គ ស្រៈ អ៊ា គា, គ ស្រៈ អ៊‌ិ គិ, គ ស្រៈ អ៊‌ី គី, គ ស្រៈ អ៊‌ឹ គឹ, គ ស្រៈ អ៊‌ឺ គឺ, ។ល។ ស្រៈ អ៊ុំ គុំ, គ ស្រៈ អ៊ំ គំ, គ ស្រៈ អ៊ំា គាំ, គ ស្រៈ អ៊ះ គះ (ត្រូវ​ឲ្យ​សិស្ស​សរសេរ​ស្រៈ​ជា I ា ិ ី ឹ ឺ ។ល។ ុំ ំ ាំ Iះ មិន​ត្រូវ​ឲ្យ​ដាក់​ត្រី​ស័ព្ទ​ផ្សំ​ផង​ទេ) ។ គ្រូ​បង្រៀន​សិស្ស​ឲ្យ​ផ្សំ​ស្រៈ​ជា​មួយ​នឹង​ព្យញ្ជនៈ​តាម​សំឡេង​តូច​ធំ​បែប​នេះ ទើប​ត្រឹម​ត្រូវ​តាម​របៀប​ការ​សិក្សា​អក្សរ​ខ្មែរ​តាំង​ពី​ក្នុង​បុរាណ​កាល​រៀង​មក; ទាំង​សិស្ស​សោត ក៏​អាច​ចេះ​អក្សរ​ខ្មែរ​ទៀងទាត់​ច្បាស់​លាស់​ផង ។ ត្រង់​ព្យញ្ជនៈ​ឃោសៈ​គ្រប់​តួ គ្រូ​គួរ​ប្រយ័ត្ន​កុំ​ឲ្យ​សិស្ស​អាន​ល្អៀង​សំឡេង ត្រង់​បែប​ផ្សំ​ជា​មួយ​នឹង​ស្រៈ​សំឡេង​ធំ ៥ តួ​គឺ អ៊ា អៀ អ៊ុំ អ៊ំ អ៊ំា (គា គៀ គុំ គំ គាំ, ទា ទៀ ទុំ ទំ ទាំ, នា នៀ នុំ នំ នាំ ... នេះ ) ។
  2. ស្រៈផ្សំ
    មើល​ក្នុង​ពាក្យ ស្រៈ ។
  3. ស្រៈពេញតួ
    (ម. ក្នុង ព. ស្រៈ) ។
Headley's Khmer-English Dictionary
  1. ស្រៈ ( n ) [sraʔ]   - detail »
    vowel