Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស្លុត

Chuon Nath's Khmer-Khmer Dictionary
  1. ស្លុត ( កិ.កិរិយាសព្ទ )
    ចំប្រប់​ឬ​ធ្លាក់​ចិត្ត​ទន់​ដៃ​ទន់​ជើង​ដោយ​មាន​ទុក្ខ​ខ្លាំង​ឬ​ភ័យ​ខ្លាំង : ទាហាន​ចិត្ត​មុត​មិន​ស្លុត​នឹង​ចម្បាំង ។ ជច់, ទ្រុឌ, ងាស់​គាំង ដោយ​គ្រលៀស​ភ្លាត់​សរសៃ : ស្លុត​ជង្គង់ ។ កិ. វិ. ឬ គុ. ដែល​ចំប្រប់​ឬ​ធ្លាក់​ចិត្ត​ទន់​ដៃ​ទន់​ជើង : ភ័យ​ស្លុត ។
    - ស្លុត​រន្ធត់ ស្លុត​ញាប់ ញ័រ​ខ្លាំង ។
    - ស្លុត​ស្លន់ ស្លុត​ភ័ន្ត​ភាំង​គាំង​ស្មារតី ។
  2. ស្លុតី ( ន.នាមសព្ទ ) [ស្លុត-ដី ]   ( សំ. បា. ក្ល.សំស្រ្កឹតនិងបាលីលាយក្លាយ )
    (ស្តុតិ; ថុតិ) សេចក្ដី​សរសើរ, សេចក្ដី​ស្ងើច :
    - សូត្រ​ស្លុតី សូត្រ​សេចក្ដី​សរសើរ ។ ខ្មែរ​ប្រើ​ចំពោះ​តែ​ពាក្យ​ឃ្លោង​ឃ្លា សម្រាប់​ពួក​ព្រាហ្មណ៍​សូត្រ​ថ្វាយ​ជ័យ​មង្គល ចំពោះ​ព្រះ​មហា​ក្សត្រ​ក្នុង​ព្រះ​រាជ​ពិធី​ណា​មួយ : ពួក​បារគូ​សូត្រ​ស្លុតី​ថ្វាយ​ជ័យ​មង្គល ។
    - ស្លុតី​កថា (--កៈ--) ពាក្យ​ពោល​សរសើរ, សម្ងើច (ប្រើ​ជា ស្លុតី​វាទ ក៏​បាន) ។
    - ស្លុតី​បាឋកៈ (--ប៉ាឋៈកៈ) អ្នក​សូត្រ​ស្លុតី (បើ​ស្ត្រី​ជា ស្លុតី​បាឋិកា) ។
    - ស្លុតី​វាទិន ឬ--វាទី អ្នក​ឱសាហ៍​ពោល​ពាក្យ​សរសើរ​គេ, អ្នក​ហៃ​ស្ងើច​គេ; បើ​ស្ត្រី​ជា ស្លុតី​វាទិនី ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្តុតិ ផង) ។
Headley's Khmer-English Dictionary
  1. ស្លុត ( adj ) [slot]   - detail »
    to be overcome (e.g. by grief), lose countenance, become abashed; to be afraid, stunned, shocked.
  2. ស្លុត ( v ) [slot]   - detail »
    to tremble (with fear); to panic.
  3. ស្លុត ( adv ) [slot]   - detail »
    in a frightened / stunned manner
  4. ស្លុត ( adj ) [slot]   - detail »
    to be out of joint, paralyzed, stiff (of a joint)
  5. ស្លុតី ( n ) [slot dəy]   - detail »
    rhymed welcoming speech made by the Brahmans to the king during a royal ceremony; praising, eulogy
  6. ស្លុតី ( n ) [slot dəy]   - detail »
    respect, esteem, greeting, congratulation, admiration, compliment


Prohok Solutions @2017 : Learn Khmer | Khmer Calendar