Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស

Chuon Nath's Khmer-Khmer Dictionary
  1. សកដ្ឋាននាសិកជៈ ( ន.នាមសព្ទ ) [សៈក័ត-ឋាន៉ៈនាសិកៈជៈ]   ( បា.បាលី​ ( បាលីភាសា ) )
    ព្យញ្ជនៈ​ជា​វគ្គន្តៈ ៥ តួ​គឺ ង, ញ, ណ, ន, ម, មាន​សូរ​សំឡេង​កើត​តាម​ឋាន​របស់​ខ្លួន​និង​ត្រង់​ច្រមុះ​ផង; ហៅ​ថា ទ្វិដ្ឋានជៈ “អក្សរ​មាន​សូរ​សំឡេង​កើត​ក្នុង​ឋាន​ពីរ” ក៏​បាន (ព. វ.) ។
  2. សកត្ថ ( ន.នាមសព្ទ ) [សៈក័ត-ថៈ ឬ សៈក័ត]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ស្វក + អថ៌) អត្ថ​របស់​ខ្លួន គឺ​សព្ទ​ដែល​មាន​អក្សរ​ឬ​ពាក្យ​ដទៃ​រៀង​ភ្ជាប់​ពី​ខាង​ចុង គ្រាន់​តែ​ផ្សំ​មក​ឲ្យ​ស្រួល​មាត់ ឥត​មាន​សំដៅ​សេចក្ដី​ថា​ជា​អ្វី​ឡើយ យក​សេចក្ដី​តែ​សព្ទ​ដែល​ភ្ជាប់​ពី​ខាង​ដើម​នោះ​ប៉ុណ្ណោះ (ព. វ. សំ. បា. ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កម្មាយតនៈ>កម្មាយតនៈ, សិប្បាយតនៈ ក្នុង​ពាក្យ អាយតនៈ ផង) ។
  3. សកទាគាមិ ( ន.នាមសព្ទ ) [សៈកៈ--មិ]   ( បា.បាលី​ ( បាលីភាសា ) )
    ឈ្មោះ​មគ្គ​និង​ផល​ជា​លោកុត្តរ​ធម៌ របស់​អរិយ​បុគ្គល​អ្នក​ត្រឡប់​មក​កើត​ក្នុង​លោក​នេះ​ម្ដង​ទៀត​ជា​កំណត់; ហៅ​ថា សកទាគាមិ​មគ្គ, សកទាគាមិ​ផល (ព. ពុ. ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សកទាគាមី>សកទាគាមី ផង) ។ ប្រើ​ជា សកិទា-- ដូច្នេះ​វិញ ក៏​មាន ។
  4. សកទាគាមិនី
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សកទាគាមី) ។
  5. សកទាគាមី ( ន.នាមសព្ទ ) [សៈកៈ-- ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (< សកឹ + អាគាមី; សក្ឫត៑ ឬ ឝក្ឫត៑ + អាគាមិន៑, ត៑ > ទ៑ = សក្ឫទាគាមិន៑ “អ្នក​មក​ម្ដង​ទៀត”) អរិយ​បុគ្គល​ដែល​សម្រេច​លោកុត្តរ​ផល​ថ្នាក់​ទី ២ (ក្នុង​ថ្នាក់​ផល​ទាំង ៤); អរិយ​បុគ្គល​ថ្នាក់​នេះ តែង​វិល​ត្រឡប់​មក​កើត​ក្នុង​មនុស្ស​លោក​នេះ​ម្ដង​ទៀត​ជា​កំណត់ ។ បើ​ស្ត្រី​ជា សកទាគាមិនី (ព. ពុ. ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មគ្គ>មគ្គ និង ផល​ចិត្ត ផង) ។
  6. សកនិរុត្តិ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សកាយនិរុត្តិ) ។
  7. សកភាសា ( ន.នាមសព្ទ ) [សៈកៈ--]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ស្វកភាឞ‌ា) ភាសា​របស់​ខ្លួន, សម្ដី​សម្រាប់​ជាតិ ។
  8. សកម៉្ញក
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សកញ៉ក) ។
  9. សកម្ម ( គុ.គុនសព្ទ ) [សៈកាំ ]   ( បា.បាលី​ ( បាលីភាសា ) )
    ដែល​ប្រកប​ដោយ​កម្ម, ដែល​ប្រព្រឹត្ត​ទៅ​មួយ​អន្លើ​ដោយ​កម្ម; ដែល​ទាក់ទង​ដោយ​ការងារ, ដែល​នៅ​មិន​ស្ងៀម, ដែល​ចេះ​តែ​មាន​ដំណើរ​រវើក​រសិប​ជានិច្ច (បារ. Actif) ។
  10. សកម្មកិរិយា ( ន.នាមសព្ទ ) [សៈក័ម-ម៉ៈ កិរ៉ិយា ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សកម៌ក្រិយា) កិរិយា​សព្ទ​ប្រកប​ដោយ​កម្ម គឺ​កិរិយា​សព្ទ​ដែល​កាល​ណា​និយាយ ត្រូវ​ស្រែក​ហៅ​អំពើ​ដែល​ត្រូវ​ធ្វើ​មក​ផង, ដូច​ជា ធ្វើ, ស៊ី, ទទួល, វាយ, បិទ ជាដើម : ធ្វើ​ការ, ស៊ី​បាយ,ទទួល​សំបុត្រ​ វាយ​ស្គរ, បិទ​ទ្វារ; ការ, បាយ, សំបុត្រ, ស្គរ, ទ្វារ ជា កម្ម “អំពើ” របស់ ធ្វើ, ស៊ី, ទទួល, វាយ, បិទ ដែល​ជា សកម្ម​កិរិយា; ហៅ​ថា សកម្ម​ធាតុ ក៏​បាន (ព. វ.) ។ ព. ផ្ទ. អកម្ម​កិរិយា ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar