Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស

Chuon Nath's Khmer-Khmer Dictionary
  1. សង្វារ ( ន.នាមសព្ទ ) [សង់វ៉ា ]   ( ស.សៀម ( ភាសាសៀម ) )
    (ស័ងវាល អ. ថ. --វ៉ាន) ខ្សែ​វិចិត្រ​មួយ​បែប សម្រាប់​ពាក់​ឆៀង ប្រើ​ជា​គ្រឿង​ប្រដាប់​កាយ : ពាក់​សង្វារ ។
  2. សង្វាស ( ន.នាមសព្ទ ) [សង់-វ៉ាស ] or សំវាស (ស័ង-វ៉ាស)   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (សំវាស) ការ​នៅ​រួម​គ្នា, ការ​នៅ​ជា​មួយ​គ្នា; ការ​រួម​បវេណី : មាន​សង្វាស​ស្មើ​គ្នា; រួម​សង្វាស ។ បើ​ដាក់​រួម​ភ្ជាប់​ជា​មួយ​នឹង​សព្ទ​ដទៃ ច្រើន​ប្រើ សំវាស ជាង សំវាសត្ថេនកៈ (ស័ងវ៉ាស័ត-ថេន៉ៈកៈ) ការ​លួច​សង្វាស គឺ​សាមណេរ​ដែល​បួស​ត្រឹម​ត្រូវ​តាម​ច្បាប់ ហើយ​ក្លែង​ខ្លួន​ជា​ភិក្ខុ​ចូល​ធ្វើ​កិច្ច​ផ្សេង​ៗ ស្មើ​គ្នា​នឹង​ពួក​ភិក្ខុ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ថេយ្យ​សំវាសកៈ>ថេយ្យ​សំវាសកៈ, លិង្គត្ថេនកៈ និង ឧភយត្ថេនកៈ ផង) ។
  3. សង្វិត ( គុ.គុនសព្ទ, ន.នាមសព្ទ ) [សង់វ៉ិត]
    ដែល​ស្វិត ឬ​អ្វី​ៗ​ដែល​ស្វិត : ស្លឹក​សង្វិត, ដោះ​សង្វិត, ពោះ​សង្វិត។
  4. សង្វិល ( គុ.គុនសព្ទ ) [សង់វ៉ិល]
    ដែល​មាន​មាត្រ​តូច​ស្ដើង : រាង​សង្វិល, តូច​សង្វិល ។
    - សង្វិល​វ៉ិល សង្វិល​ក្រៃ​ពេក : រាង​សង្វិល​វ៉ិល ។
  5. សង្វៀន ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (ស័ងវើ្យន អ. ថ. --វៀន) ទី​ដែល​បាំង​ព័ទ្ធ​ជុំ​វិញ ដូច​ជា​ក្រោល​ សម្រាប់​បញ្ជល់​មាន់​ជាដើម : សង្វៀន​មាន់, មេ​សង្វៀន ។
  6. សង្វេគ ( ន.នាមសព្ទ ) [សង់-វេក ឬ --វ៉ែក] or សំវេគ (ស័ង-វេក)   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (សំវេគ) សេចក្ដី​ស្លុត​ចិត្ត, ដំណើរ​តក់​ស្លុត, ការ​នឹក​ខ្លាច​អំពើ​អាក្រក់, ការ​រំពឹង​ឃើញ​សេចក្ដី​ទុក្ខ​លំបាក; ដំណើរ​នឹក​អាណោច​អាធម្ម; សេចក្ដី​នឹក​អាណិត​ទៅ​រក​អ្នក​ដែល​រង​ទុក្ខ​លំបាក : កើត​សង្វេគ, មាន​សង្វេគ ។ ខ្មែរ​ប្រើ​ជា កិ. ក៏​បាន : គួរ​ឲ្យ​សង្វេគ ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ​ច្រើន​ប្រើ សំវេគ ជាង អ. ថ. ស័ងវេគៈ, ដូច​ជា : សំវេគ​ភាព ភាព​នៃ​សង្វេគ ។
    - សំវេគ​សមុដ្ឋាន ហេតុ​ដែល​នាំ​បណ្ដាល​ឲ្យ​កើត​សង្វេគ ។ល។
  7. សង្វែង ( ន.នាមសព្ទ ) [សង់វ៉ែង]
    កាល​ឬ​ទី​ដែល​វែង, ដែល​អង្វែង, ដែល​ឆ្ងាយ​ក្រៃ​ពេក; ច្រើន​និយាយ​ថា ដាច់​សង្វែង គឺ​ដាច់​ឆ្ងាយ​ឬ​ឃ្លាត​ឆ្ងាយ​ក្រៃ​ពេក : ផ្លូវ​ឆ្ងាយ​ដាច់​សង្វែង ។
  8. សង្វោយ ( ន.នាមសព្ទ ) [សង់វ៉ោយ]
    គ្រឿង​សោយ, ព្រះ​ស្ងោយ, សំណែន (ហៅ​ចំពោះ​តែ​អាហារ​ដែល​បូជា​ទេវតា) : សង្វោយ​ទេវតា (សម្រាប់​ក្សត្រិយ៍, បុរាណ​ហៅ ព្រះ​ស្វោយ; សម័យ​បច្ចុប្បន្ន​ហៅ ព្រះ​ស្ងោយ) ។
  9. សង្សារ ( ន.នាមសព្ទ ) [សង់សា]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (សំសារ) ដំណើរ​អន្ទោល​ទៅ​មក, ដំណើរ​អន្ទោល​កើត​ស្លាប់​មិន​ឈប់​មិន​ស្រាក : សង្សារ​របស់​ពួក​ពាល វែង​ឆ្ងាយ​ឥត​អ្វី​ប្រៀប ។ ខ្មែរ​ប្រើ​សំដៅ​សេចក្ដី​ថា “ស្ត្រី​ជា​គូ​កំសត់; ស្ត្រី​ជា​សហាយ​ស្មន់” ក៏​មាន : ស្រី​នុ៎ះ​ជា​សង្សារ​របស់​គេ ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. សង់-សារ៉ៈ, ដូច​ជា : សង្សារ​ចក្រ ដំណើរ​អន្ទោល​កើត​ស្លាប់​ៗ កើត​វិញ​ដូច​ជា​កង់ ។
    - សង្សារ​ទុក្ខ ទុក្ខ​ក្នុង​សង្សារ, ទុក្ខ​ព្រោះ​ដំណើរ​អន្ទោល​កើត​ស្លាប់ ។
    - សង្សារ​ទោស ទោស​ក្នុង​សង្សារ, ទោស​សម្រាប់​សង្សារ ។
    - សង្សារ​ព័ន្ធន៍ (--ព័ន) ចំណង​គឺ​សង្សារ, ដំណើរ​អន្ទោល​កើត​ស្លាប់​ដែល​ទុក​ដូច​ជា​ចំណង ។
    - សង្សារ​ភព ភព​សម្រាប់​អន្ទោល​កើត​ស្លាប់ ។
    - សង្សារ​ភ័យ ភ័យ​អំពី​ដំណើរ​អន្ទោល​កើត​ស្លាប់ ។
    - សង្សារ​មោក្ខ ឬ - --វិមោក្ខ ការ​រួច​ចាក​ដំណើរ​អន្ទោល​កើត​ស្លាប់ (ការ​បាន​សម្រេច​អរហត្ត​ផល) ។
    - សង្សារ​លោក លោក​គឺ​សង្សារ, ដំណើរ​អន្ទោល​កើត​ស្លាប់ ទុក​ថា​ជា​លោក (មួយ​យ៉ាង) ។
    - សង្សារ​វដ្ត ដំណើរ​វិល​កើត​វិល​ស្លាប់ ។
    - សង្សារ​សមុទ្ទ ឬ
    - --សាគរ ដំណើរ​អន្ទោល​កើត​ស្លាប់​ឆ្ងាយ​ទូលាយ​ធំធេង​ដូច​សមុទ្ទ ។ល។
  10. សង្ស័យ ( ន.នាមសព្ទ ) [សង់សៃ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សំសយ; សំឝយ) សេចក្ដី​ឆ្ងល់, ដំណើរ​ងឿង​ឆ្ងល់, ដំណើរ​មិន​អស់​មិន​ហើយ​ក្នុង​ចិត្ត : មាន​សង្ស័យ, អស់​សង្ស័យ ។ ខ្មែរ​ប្រើ​ជា កិ. ផង​ក៏​បាន “ឆ្ងល់, ងឿង​ឆ្ងល់, មិន​អស់​មិន​ហើយ​ក្នុង​ចិត្ត” : ខ្ញុំ​សង្ស័យ​ណាស់; កុំ​សង្ស័យ​ឡើយ ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar