Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស

Chuon Nath's Khmer-Khmer Dictionary
  1. សង្ហរ ( កិ.កិរិយាសព្ទ ) [សង់-ហ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (សំហរ) នាំ, ដឹក​នាំ; បណ្ដាល, បណ្ដាល​ឲ្យ​ឃើញ​ឬ​ឲ្យ​យល់, បញ្ចូល​ចិត្ត, នាំ​ចិត្ត : ទេវតា​សង្ហរ​ឲ្យ​យល់ ។
  2. សង្ហរណ៍ ( ន.នាមសព្ទ ) [សង់-ហ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (សំហរណ) ការ​នាំ, ការ​ដឹក​នាំ; ដំណើរ​បណ្ដាល​ឲ្យ​ឃើញ​ឬ​ឲ្យ​យល់, ដំណើរ​បញ្ចូល​ចិត្ត, នាំ​ចិត្ត : សង្ហរណ៍​របស់​ទេវតា ។
  3. សង្ហា ( គុ.គុនសព្ទ ) [សង់-ហា ]
    ដែល​រុងរឿង, មាន​រូប​ល្អ​អង់អាច, ឆើតឆាយ, ស្រស់, ស្រស់បស់ : រូប​ឆោម​សង្ហា, តែង​ខ្លួន​យ៉ាង​សង្ហា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សង៉ា ផង) ។
    - សង្ហា​រាសី រាសី​រុងរឿង : មាន​សង្ហា​រាសី ។
  4. សង្ហារ ( ន.នាមសព្ទ ) [សង់-ហា ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (សំហារ) ការ​នាំ​យក; ការ​បំប្រួញ, សង្ខេប; ការ​រូប​រួម; ការ​ទម្លាយ​បង់; ការ​បំផ្លាញ, ការ​បំបាត់​បង់, ការ​ផ្តាច់ផ្តិល ។ ខ្មែរ​ច្រើន​ប្រើ​ជា កិ. សំដៅ​សេចក្ដី​ថា “បំផ្លាញ, បំបាត់​បង់, ផ្តាច់ផ្តិល, សម្លាប់” :
    - សង្ហារ​ជីវិត ផ្តាច់ផ្តិល​ជីវិត ។
  5. សង្ហារ ( ន.នាមសព្ទ ) [សង់-ហា ]   ( រ. ស.រាជសព្ធ )
    ត្រា​សម្រាប់​ក្សត្រិយ៍, ត្រា​ផែន​ដី, ព្រះ​លញ្ឆករ : បោះ​ព្រះ​សង្ហារ ។
  6. សង្ហារិម ( គុ.គុនសព្ទ ) [សង់ហា-រិម ឬ ស័ងហារិមៈ ] or សំហារិម   ( បា.បាលី​ ( បាលីភាសា ) )
    (សំហារិម) ដែល​នាំ​យក​ឬ​ដែល​លើក​យក​ទៅ​មក​បាន, ដែល​អាច​ធ្វើ​ឲ្យ​កក្រើក​ឬ​ឲ្យ​ឃ្លាត​ចាក​ទី​បាន : ចាន, ផ្តិល, តុ, កៅអី, ទូ,... ជា​សង្ហារិម ។ ព. ផ្ទ. អសង្ហារិម ឬ អសំហារិម ។
    - សង្ហារិម​ភណ្ឌ, --វត្ថុ ឬ សំហារិម-- ទ្រព្យ, របស់​ឬ​វត្ថុ​ជា​សង្ហារិម ។
  7. សង្អន់ ( គុ.គុនសព្ទ )
    ដែល​អន់​ក្ដៅ ដែល​នៅ​ក្ដៅ​បន្តិច​ៗ : ទឹក​ក្ដៅ​សង្អន់; ច្រើន​និយាយ​ផ្ទួន​ថា ក្ដៅ​សង្អន់​ៗ ។
  8. សង្អារ ( ន.នាមសព្ទ )
    សុខុម​សត្វ​ពួក​ស្រមោច, សម្បុរ​ខ្មៅ​មាន​ទ្រនិច​នៅ​ត្រង់​គូទ, ទិច​ឈឺ​ក្ដៅ​ពើត, ចេះ​រូង​ដី​ធ្វើ​ជា​រន្ធ​នៅ​ដោយ​ពួក​ៗ ។ ព. ទ. បុ. ក្តិច​ចង្អារ​បញ្ជល់ ញុះ​ឲ្យ​ឈ្លោះ​គ្នា (ដូច​គេ​ក្តិច​គូទ​សង្អារ​ក្តោប​ដៃ​ផ្លុំ ហើយ​ដាក់​ឲ្យ​ខាំ​គ្នា) ។
  9. សចិត្តកៈ ( គុ.គុនសព្ទ ) [សៈចិត-តៈ កៈ ]   ( បា.បាលី​ ( បាលីភាសា ) )
    (សចិត្តក) ដែល​ប្រកប​ដោយ​ចិត្ត, ដែល​ក្លែង​ធ្វើ។
    - សចិត្តក​កម្ម អំពើ​ក្លែង, ការ​ក្លែង​ធ្វើ ។
    - សចិត្តក​ទោស ទោស​ក្លែង ។
    - សចិត្តកាបត្តិ (បា. < សចិត្តក + អាបត្តិ) អាបត្តិ​ដែល​ភិក្ខុ​ត្រូវ​ព្រោះ​ក្លែង​ធ្វើ ។ល។
  10. សច្ច ( ន.នាមសព្ទ ) [ស័ច ឬ ស័ច-ចៈ ] or សច្ចៈ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សច្ច; សត្យ) សេចក្ដី​ពិត; ដំណើរ​ទៀង, ទៀងទាត់; ដំណើរ​ទៀង​ត្រង់; ការណ៍​មែន, ប្រាកដ; អរិយ​មគ្គ; ព្រះ​និពា្វន; កាន់​សច្ចៈ កាន់​សេចក្ដី​ពិត; ពាក្យ​សច្ច ឬ --សត្យ ពាក្យ​ពិត; មាន​សច្ចៈ មាន​សេចក្ដី​ទៀង​ត្រង់ ។ គុ. ដែល​ទៀង, ទៀងទាត់, ទៀង​ត្រង់, ពិត, ប្រាកដ, មែន ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. ស័ច-ចៈ, ដូច​ជា សច្ច​ការ (សំ. សត្យំការ) ការ​ធ្វើ​សេចក្ដី​ពិត; ការ​ពោល​ពាក្យ​ពិត; ការ​ធ្វើ​សញ្ញា​ពិត​ដល់​គ្នា​និង​គ្នា : ធ្វើ​សច្ច​ការ ។
    - សច្ច​ការី អ្នក​ធ្វើ​សច្ចៈ; បើ​ស្ត្រី​ជា
    - សច្ច​ការិនី ។
    - សច្ច​កាល កាល​ពិត គឺ​ពេល​ដែល​ត្រូវ​និយាយ​ឬ​ត្រូវ​ប្រកាស​សេចក្ដី​ពិត (វេវ. ភូត​កាល) : ពេល​នេះ ជា​សច្ច​កាល​ជា​ភូត​កាល​របស់​យើង ។
    - សច្ច​កិរិយា ការ​ធ្វើ​សច្ចៈ, ការ​ប្រកាស​ពាក្យ​សច្ចៈ ។
    - សច្ចញ្ញាណ (ស័ច-ច័ញ-ញាន) ការ​ដឹង​សេចក្ដី​ពិត ។ ប្រាជ្ញា​ដែល​ដឹង​អរិយ​សច្ច​ច្បាស់ (ព. ពុ.) ។
    - សច្ច​បាន ការ​ផឹក​ទឹក​សំបថ​ដើម្បី​ឲ្យ​ជឿ​ចិត្ត​គ្នា (យ៉ាង​ដូច​ផឹក​ទឹក​ប៉ាយ​ហួយ​ជាដើម) : ធ្វើ​សច្ច​បាន ។
    - សច្ច​បារមី បារមី​ដែល​មាន​សច្ចៈ​ជា​ទី​តាំង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទស​បារមី ផង) ។
    - សច្ចប្បណិធាន (ស័ច-ច័ប-ប៉ៈ--) ការ​តាំង​ប្រកាស​ពាក្យ​ពិត; ការ​សំបូងសង្រូង : ធ្វើ​សច្ចប្បណិធាន (ច្រើន​និយាយ​ថា សច្ចា​ប្រណិធាន ផង) ។
    - សច្ច​វាចា ពាក្យ​ពិត ។
    - សច្ច​វាទី អ្នក​ពោល​តែ​ពាក្យ​ពិត : មនុស្ស​នុ៎ះ​ជា​សច្ច​វាទី (បើ​ស្ត្រី​ជា សច្ច​វាទិនី) ។
    - សច្ចានុមតិ (--មៈតិ ឬ --មុ័ត) ការ​យល់​ស្រប​តាម​សេចក្ដី​ពិត; សេចក្ដី​អះអាង​បញ្ជាក់​ថែម​តាម​យថា​ភាព​នូវ​អំពើ​ឬ​ពាក្យ​សន្យា​ដែល​បាន​ធ្វើ​រួច​ហើយ : សច្ចានុមតិ នៃ​រដ្ឋ​សភា ។
    - សច្ចាប័ន ឬ - សត្យាប័ន (--បាន់) ដូច​គ្នា​នឹង សច្ច​ការ ។ល។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar