Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស

Chuon Nath's Khmer-Khmer Dictionary
  1. សច្ច -- or សច្ចា--
    (ម. ក្នុង ព. សច្ច ឬ សច្ចៈ) ។
  2. សច្ចា ( កិ.កិរិយាសព្ទ ) [ស័ច-ចា ]
    (ក្លាយ​មក​ពី​ពាក្យ សច្ច) ប្រកាស​ពាក្យ​សច្ច; សំបូងសង្រូង, ប្រតិស្ឋ​អធិស្ឋាន : សច្ចា​ចំពោះ​ព្រះ​ភក្រ្ត​ព្រះ​ពុទ្ធ​រូប... ។
  3. សច្ចាធិដ្ឋាន ( ន.នាមសព្ទ ) [ស័ច-ចាធិត-ឋាន]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (< សច្ច + អធិដ្ឋាន; សត្យ + អធិឞ្ឋ‌ាន) ការ​តាំង​ចិត្ត​ទៀងទាត់; ការ​តាំង​ប្រកាស​ពាក្យ​សច្ចៈ ធ្វើ​សច្ចាធិដ្ឋាន (ប្រើ​ជា សត្យាធិដ្ឋាន ក៏​បាន) ។
  4. សច្ចាប្រណិធាន ( ន.នាមសព្ទ ) [ស័ច-ចាប្រៈ--]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សច្ច + បណិធាន; សត្យ + ប្រណិធាន) ការ​តាំង​ប្រកាស​ពាក្យ​ពិត; ការ​សំបូងសង្រូង; ការ​ប្រកាស​ពាក្យ​សំបថ : ធ្វើ​សច្ចា​ប្រណិធាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សច្ចប្បណិធាន>សច្ចប្បណិធាន ក្នុង សច្ច  ឬ សច្ចៈ ផង) ។
  5. សច្ចំ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, និ.និបាតសព្ទ ) [ស័ច-ច័ង]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សត្យំ ឬ សត្យម៑) ទៀង, ពិត, ប្រាកដ, មែន, មែន​ហើយ ។ ខ្មែរ​ប្រើ​ជា ន. សេចក្ដី​ពិត, ការ​ប្រាកដ, ទៀង, មែន : មាន​សច្ចំ, កាន់​សច្ចំ ។ ឬ​ប្រើ​ជា គុ. ដែល​ទៀង, ពិត, ប្រាកដ, មែន : ពាក្យ​សច្ចំ, មនុស្ស​សច្ចំ, អ្នក​សច្ចំ ។
  6. សច្ឆន្ទ ( គុ.គុនសព្ទ ) [ស័ច-ឆ័ន]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ស្វច្ឆន្ទ) ដែល​មាន​សេចក្ដី​ពេញ​ចិត្ត​ចំពោះ​អំពើ​របស់​ខ្លួន, ដែល​ជា​អធិបតី​លើ​ខ្លួន​ឯង : មនុស្ស​សច្ឆន្ទ ។
  7. សច្ឆិកិរិយា ( ន.នាមសព្ទ ) [ស័ច-ឆិ-កិរ៉ិយ៉ា]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សាក្សាត៑ “ជាក់​ច្បាស់” + ក្រិយា) ការ​ធ្វើ​ឲ្យ​ជាក់​ច្បាស់, ឲ្យ​ប្រាកដ; ការ​ធ្វើ​ឲ្យ​ស្អាត, ឲ្យ​ត្រឹម​ត្រូវ, ការ​ប្រតិស្ឋ​អធិដ្ឋាន​សំបូងសង្រូង​រំលឹក​ដល់​គុណ​បុណ្យ : ភ្លើង​ព្រៃ​ឆេះ​រាល​មក​ជិត​ផ្ទះ​ណាស់​ទៅ​ហើយ, ដោយ​អានុភាព​នៃ​សច្ឆិ​កិរិយា​របស់​ជីដូន​ខ្ញុំ, ក៏​ស្រាប់​តែ​រលត់​អស់​ភ្លាម​ទៅ​ដូច​ភ្លើង​ត្រូវ​ទឹក ។
  8. សជន ( ន.នាមសព្ទ ) [សៈជន់]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ស្វជន) ជន​របស់​ខ្លួន គឺ​ជន​ជា​ញាតិ (ប្រើ​ជា ស្វជន តាម សំ. វិញ​ក៏​បាន) ។
  9. សជី ( ន.នាមសព្ទ ) [សៈ--] or សាជី   ( ស.សៀម ( ភាសាសៀម ) )
    (ផា៍ជី អ. ថ. ហ្វាឈី) ប្រដាប់​ឬ​គ្រឿង​គ្រប មាន​រាង​ក្រឡូម​តូច​ស្រួច​លើ ធំ​ក្រោម សម្រាប់​គ្រប​ភាជនៈ​ដាក់​ភោជនាហារ ឬ​គ្រប​ផ្តិល​ទឹក : សជី​ថាស, សជី​ផ្តិល ។
  10. សជីព ( ន.នាមសព្ទ ) [សៈ​ជីប]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (សជីវ) អមាត្យ; មន្រ្តី​ជំនិត​ព្រះ​អង្គ, រាជូបដ្ឋាក ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar