Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស

Chuon Nath's Khmer-Khmer Dictionary
  1. សជ្ឈ ( ន.នាមសព្ទ ) [ស័ច-ឈៈ] or សជ្ឈុ (ស័ច-ឈុ)   ( បា.បាលី​ ( បាលីភាសា ) )
    ប្រាក់ ។
    - សជ្ឈ​ការ, --ការី ឬ - សជ្ឈុ-- អ្នក​ធ្វើ​ប្រាក់, អ្នក​ធ្វើ​គ្រឿង​ប្រាក់ (ជាង​ប្រាក់); បើ​ស្ត្រី​ជា --ការិកា ឬ --ការិនី ។
    - សជ្ឈ​ភណ្ឌ ឬ - សជ្ឈុ-- គ្រឿង​ប្រាក់ ។
    - សជ្ឈ​ម័យ ឬ - សជ្ឈុ-- ដែល​ធ្វើ​ដោយ​ប្រាក់, ដែល​យក​ប្រាក់​ធ្វើ : ប្រអប់​សជ្ឈុ​ម័យ ប្រអប់​ប្រាក់ ។ល។
  2. សជ្ឈាយនកម្ម ( ន.នាមសព្ទ ) [ស័ច-ឈាយៈនៈក័ម ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សជ្ឈាយន; ស្វធ្យាយន) ការ​ស្វាធ្យាយន៍, ការ​រៀន​ទន្ទេញ, ការ​សូត្រ​ឮ​ៗ : ធ្វើ​សជ្ឈាយន​កម្ម ។
  3. សញ្ចរ ( ន.នាមសព្ទ ) [ស័ញ-ច ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ការ​ត្រាច់​ចរ, ការ​ត្រាច់​ទៅ​មក; ផ្លូវ​ចង្អៀត; ច្រក​រហក។ កិ. ដើរ​ត្រាច់​ចរ, ដើរ​ប្លើក​ចុះ​ប្លើក​ឡើង; ដើរ​ស្វែង​រក​ប្រយោជន៍​ស្ងាត់​ៗ (របស់​ស្រី​ពេស្យា​ជាដើម) : ពួក​ពេស្យា​សញ្ចរ​រក​បុរស; ពួក​ចោរ​សញ្ចរ​រក​លួច ។
    - សញ្ចរដ្ឋាន ឬ --ស្ថាន (ស័ញ-ចៈរុ័ត-ឋាន ឬ --រុ័សស្ថាន) ទី​សញ្ចរ ។
    - សញ្ចរ​រោគ (ស័ញ-ចៈរ៉ៈ--) រោគ​ដែល​កើត​ដោយ​ឆ្លង​អំពី​ស្រី​អ្នក​សញ្ចរ (រោគ​ស្ត្រី) ។ល។
  4. សញ្ចារ ( ន.នាមសព្ទ ) [ស័ញ-ចា ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ការ​ត្រាច់​ចរ​ទៅ​មក; ការ​ដើរ​លេង​មិន​មាន​កំណត់​ទី : ធ្វើ​សញ្ចារ​មួយ​ថ្ងៃ​ទាល់​ល្ងាច ។ ផ្លូវ​ចង្អៀត; ច្រក​រហក : ដើរ​តាម​សញ្ចារ ។
  5. សញ្ចារិកា ( ន.នាមសព្ទ ) [ស័ញ-ចារ៉ិកា ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ស្រី​អ្នក​នាំ​ការ, មេ​អណ្តើក; ស្រី​ដែល​ជា​មេ​នៃ​ពួក​ពេស្យា ។ វេវ. ទូតី ។
  6. សញ្ជប់ ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ជ្រប់​មុខ​ស្រពោន​ស្រពាប់​ក្រៀមក្រំ : កើត​ទុក្ខ​សញ្ជប់, អង្គុយ​សញ្ជប់ ។ សញ្ជប់​សញ្ជឹង ឬ សញ្ជឹង​សញ្ជប់ សញ្ជប់​ទ្រឹងទ្រមឹង​ទ្រមើយ ។
  7. សញ្ជាត ( ន.នាមសព្ទ ) [ស័ញ-ជាត ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ដែល​កើត​ឯង, ដែល​ដុះ​ឯង, ដែល​កើត​តាម​ធម្មតា ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. ស័ញ-ជាតៈ, ដូច​ជា : សញ្ជាត​ព្រឹក្ស ឈើ​ដែល​ដុះ​ឯង ។
    - សញ្ជាត​វត្ថុ អ្វី​ៗ​ដែល​កើត​តាម​ធម្មតា ។
    - សញ្ជាត​ស្រះ (បា. --សរ; សំ. --សរស៑) ស្រះ​ឬ​ត្រពាំង​ដែល​កើត​ឯង គឺ​កើត​ដោយ​សារ​ទឹក​ហូរ​ច្រោះ​ជាដើម (មិន​មែន​កើត​ដោយ​ជីក) ។ល។
  8. សញ្ជាតិ ( ន.នាមសព្ទ ) [ស័ញ-ជា-តិ ឬ--ជាត ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ការ​កើត​ឯង, ការ​ដុះ​ឯង, ការ​កើត​តាម​ធម្មតា : ប្រព្រឹត្ត​ទៅ​តាម​សញ្ជាតិ ។ កន្លែង​ដែល​កើត, ស្រុក​កំណើត : មាន​សញ្ជាតិ​ផ្សេង​គ្នា ។ ឫស​គល់​កំណើត, ដើម​កំណើត, ដើម​ចម : របស់​នេះ​មាន​សញ្ជាតិ​មក​អំពី​អ្វី ? ។
    - សញ្ជាតិញ្ញាណ (ស័ញ-ជា-តិញ-ញាន) សេចក្ដី​ដឹង​ដែល​កើត​តាម​ធម្មតា​ខ្លួន​ឯង ។ល។
  9. សញ្ជីព ( ន.នាមសព្ទ ) [ស័ញ-ជីប ]   ( បា.បាលី​ ( បាលីភាសា ) )
    ឈ្មោះ​ឋាន​នរក​ធំ​មួយ : ឋាន​សញ្ជីព; ច្រើន​ហៅ សញ្ជីព​នរក (ព. ពុ.) ។
  10. សញ្ជីវនកម្ម ( ន.នាមសព្ទ ) [ស័ញ-ជីវៈ នៈក័ម ]   ( បា.បាលី​ ( បាលីភាសា ) )
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សញ្ជីវ័ន) ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar