Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស

Chuon Nath's Khmer-Khmer Dictionary
  1. សកម្មធាតុ ( ន.នាមសព្ទ ) [សៈក័ម-ម៉ៈ ធាត ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សកម៌--) ធាតុ គឺ​មូល​ឬ​ឫស​ដើម​របស់​កិរិយា​សព្ទ​ប្រកប​ដោយ​កម្ម, កាល​ណា​និយាយ ត្រូវ​ដាក់​ពាក្យ​ជា​អំពើ​ដែល​ត្រូវ​ធ្វើ​មក​ផង (ដូច​គ្នា​នឹង សកម្ម​កិរិយា ដែរ ។ ព. វ. ) ។ ព. ផ្ទ. អកម្ម​ធាតុ ។
  2. សកម្មភាព ( ន.នាមសព្ទ ) [សៈកាំម៉ៈ ភាប ]   ( បា.បាលី​ ( បាលីភាសា ) )
    (--ភាវ) ភាព​ដែល​ប្រកប​ដោយ​កម្ម; ដំណើរ​ដែល​មាន​កិច្ច​ការ​ប្រព្រឹត្ត​ទៅ​ជានិច្ច, ការ​កម្រើក​រវើក​ឥត​ឈប់​ឈរ, ការ​បំពេញ​មុខ​ការ​ងារ​ផ្សេង​ៗ,.... : ធ្វើ​សកម្ម​ភាព, បំពេញ​សកម្ម​ភាព (បារ. Activité) ។
  3. សកម្មាកម្មកិរិយា ( ន.នាមសព្ទ ) [សៈក័ម-ម៉ា ក័ម-ម៉ៈ កិរ៉ិយា ]   ( បា.បាលី​ ( បាលីភាសា ) )
    ព. វ. កិរិយា​សព្ទ​រូប​តែ​មួយ​ដដែល​ជា​សកម្ម​ក៏​បាន​ជា​អកម្ម​ក៏​បាន, ប្រកប ជា​សកម្ម : សព្វ​ថ្ងៃ​ឯង​ប្រកប​នូវ​ការ​របរ​អ្វី ? (ប្រកប​ការ​របរ​អ្វី ?) --ខ្ញុំ​បាទ​ប្រកប​នូវ​កសិកម្ម (ប្រកប​ការ​ស្រែ​ចម្ការ) ។ល។ ប្រកប ជា​អកម្ម : សូម​អ្នក​រាល់​គ្នា​ប្រកប​ដោយ​សុខ​ភាព​និង​វឌ្ឍន​ភាព​ជា​និច្ច​និរន្តរ៍ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សកម្ម​កិរិយា និង​អកម្ម​កិរិយា ទៀត​ផង) ។
  4. សករណីយ ( ន.នាមសព្ទ ) [សៈកៈរ៉ៈណី ]   ( បា.បាលី​ ( បាលីភាសា ) )
    អ្នក​ដែល​មាន​កិច្ច​ការ​ត្រូវ​ធ្វើ, អ្នក​ដែល​ជាប់​ជំពាក់​ដោយ​កិច្ច​ការ ឬ​ដែល​កំពុង​មាន​កិច្ច​ការ : មនុស្ស​សករណីយ ។ បើ​ស្ត្រី​ជា សករណីយា ។
  5. សករណីយា [សៈកៈរ៉ៈណីយ៉ា ]
    មើល​ពាក្យ សករណីយ ។
  6. សករាជ ( ន.នាមសព្ទ ) [ស័ក-ក្រាច ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឝក “កាល, សម័យ, យុគ ;...” រាជន៑ ឬ រាជ “ស្ដេច”) ការ​រាប់​ថ្ងៃ​ខែ​ឆ្នាំ​ឬ​ការ​រាប់​ត្រឹម​តែ​ឆ្នាំ តាម​កាល​កំណត់​ដែល​តាំង​ទុក​ពី​មួយ​រៀង​មក ដោយ​មាន​បុគ្គល​អស្ចារ្យ​ឬ​ដោយ​មាន​ហេតុ​អស្ចារ្យ​ណា​មួយ​ដែល​ពួក​ជនានុជន​អ្នក​គោរព​ត្រូវ​កត់ត្រា​ទុក​មិន​ឲ្យ​បាត់, ត្រូវ​បើ​ក្នុង​សំបុត្រ​ចុតហ្មាយ​ជាដើម បង្កើន​មួយ​លេខ​រៀង​រាល់​ឆ្នាំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុទ្ធ​សករាជ ផង) ។ ពាក្យ​ថា សករាជ (ឬ ស័ក) នេះ​កើត​ឡើង​អំពី​ជន​មួយ​ពួក ហៅ​ថា​ពួក តាត៌ នៅ​ក្នុង​តំបន់​មួយ​ខាង​ទិស​ពាយ័ព្យ​ប្រទេស​ឥណ្ឌា, កាល​ពុទ្ធ​សករាជ ៦២១ ឆ្នាំ, ជន​ពួក​នេះ​បាន​លុក​លុយ​ចូល​មក​វាត​អំណាច​ក្នុង​ប្រទេស​ឥណ្ឌា ប៉ែក​ខាង​លិច បាន​តាំង​ក្សត្រិយ៍​ជាតិ​របស់​ខ្លួន​មាន​ព្រះ​នាម​ថា សកៈ (ឝក) ឬ សាលិវាហនៈ (ឝាលិវាហន) ក៏​តាំង​ការ​រាប់​ឆ្នាំ​តាំង​ពី​មួយ​រៀង​មក, ហៅ​របៀប​ការ​រាប់​ឆ្នាំ​នោះ​ជា ស័ក (ឝក) ឬ សករាជ (ឝក--), ដែល​ចំណេរ​ត​មក ហៅ​ថា មហា​សករាជ ជាប់​មាន​មក​ក្នុង​ប្រទេស​យើង​រៀង​ដល់​សព្វ​ថ្ងៃ​នេះ ។ ក្នុង​ព្រះ​រាជ​ពង្សាវតារ​ខ្មែរ​ថា ព្រះ​បាទ​សម្ដេច​ព្រះ​អរិដ្ឋពល​ពាហនោ (ព្រះ​កេតុមាលា) បាន​តាំង​មហា​សករាជ ១ ក្នុង​កាល​ពុទ្ធ​សករាជ ៦២១; ព្រះ​បាទ​សម្ដេច​ព្រះ​បទុម​សុរិយ​វង្ស​បាន​តាំង​ចុល្ល​សករាជ ១ ក្នុង​កាល​ពុទ្ធ​សករាជ ១១៨៣ ( ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស័ក ផង) ។
  7. សកល ( កិ.កិរិយាសព្ទ ) [--កៈលៈ ] or សាកល
    (ឝកល; សកល) ដែល​ទួទៅ; ទាំងអស់,ទាំងមូល, ទាំង​គ្រប់ : ចំណេះ​សាកល ចំណេះ​ដែល​ទួទៅ​ក្នុង​លោក ។ ទាំង​សកល ឬ ទាំង​សាកល ពេញ​ទួទៅ​ទាំងអស់ ។ បែប​សាកល បែប​ឬ​បែប​បទ​ដែល​ប្រើ​ត្រូវ​គ្នា​ក្នុង​លោក​ទាំងមូល ។ ភ្លេង​សាកល ភ្លេង​ដែល​មាន​លំនាំ​ត្រូវ​គ្នា​ក្នុង​លោក​ទាំងមូល ។ របស់​សាកល របស់​ដែល​មាន​ទួទៅ​ក្នុង​លោក​ទាំងមូល ។ ល្បែង​សាកល ល្បែង​ដែល​មាន​បែប​ត្រូវ​គ្នា​ក្នុង​លោក​ទាំងមូល; ស្រែក​ប្រកាស​ជា​សាកល ។ល។ បើ​រួម​ជា​បទ​សមាស​រៀង​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. សៈ ឬ សា-កៈល៉ៈ, ដូច​ជា សកល​គ្រាម ស្រុក​ទាំងមូល, ពេញ​ទាំងស្រុក, អស់​ទាំង​ស្រុក ។ សកល​ជនបទ ជនបទ​ទាំងមូល ។ សកល​ជម្ពូទ្វីប ជម្ពូទ្វីប​ទាំងមូល, ពេញ​ទាំង​ជម្ពូទ្វីប ។ សកល​ទិន ថ្ងៃ​ទាំងមូល, ពេញ​មួយ​ថ្ងៃ ។ សកល​ទ្វីប ទ្វីប​ទាំងអស់, គ្រប់​ទ្វីប ។ សកល​លោក ឬ សាកល-- លោក​ទាំងមូល, ពេញ​ទាំង​លោក ។ សាកល​វិជ្ជា ឬ--វិទ្យា វិជ្ជា​សាកល ។ល។
  8. សកវាទិនី
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សកវាទី) ។
  9. សកវាទិ៍
    (មើល​ក្នុង​ពាក្យ សកវាទិ៍) ។
  10. សកវាទី ( ន.នាមសព្ទ ) [សៈកៈវា--]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ស្វកវាទិន៑) អ្នក​ពោល​ពាក្យ​ខាង​ចំណែក​ខ្លួន​ឯង គឺ​អ្នក​ចោទ​សួរ, អ្នក​ដណ្ដឹង; បើ​ស្ត្រី​ជា សកវាទិនី; ជា​គូ​គ្នា​នឹង បរវាទី, បរវាទិនី អ្នក​ពោល​ពាក្យ​ខាង​ចំណែក​អ្នក​ដទៃ គឺ​អ្នក​ឆ្លើយ​ដោះ, អ្នក​ដោះ​ស្រាយ; អ្នក​ឆ្លើយ​ទាស់ ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar