Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស

Chuon Nath's Khmer-Khmer Dictionary
  1. សញ្ញោ​ជន or សញ្ញោជនៈ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សំយោជន) ។
  2. សញ្វវុធ ( ន.នាមសព្ទ ) [ស័ប-ពា-វុត]   ( បា.បាលី​ ( បាលីភាសា ) )
    (< សព្វ + អាវុធ) អាវុធ​គ្រប់​បែប; គ្រឿង​ចម្បាំង​គ្រប់​យ៉ាង : បន្ថយ​សញ្វវុធ, បង្កើន​សញ្វវុធ ។
  3. សដាយុស ( ន.នាមសព្ទ ) [សៈ--]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ជដាយុ ឬ ជដាយុស៑ “បក្សី​មាន​ជដា, មាន​កំប៉ោយ”) ឈ្មោះ​បក្សី​ធំ​មួយ មាន​និយាយ​ក្នុង​រឿង​រាមកេរ្តិ៍ : ក្រុង​រាពណ៍​ប្រហារ​សដាយុស (ប្រហែល​ជា​កាល​ពី​ព្រេង​នាយ​យូរ​ហើយ ខ្មែរ​ហៅ​ក្លាយ​តាម​សំនៀង​លាវ​ទេ​ដឹង (?) ព្រោះ​លាវ​អាន​អក្សរ ជ ជា​សំឡេង​អក្សរ ស; បើ​ឲ្យ​ត្រង់​តាម​ពាក្យ​ដើម ត្រូវ​ហៅ ជដាយុស) ។
  4. សដូវ ( ន.នាមសព្ទ ) [សៈ-- ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សត្តុ; ឝក្តុ) អាហារ​ធ្វើ​ដោយ​ប្រអួល​ផង់​ឬ​ម្សៅ​ស្ងួត សម្រាប់​ទុក​បរិភោគ​បាន​យូរ; មាន ២ យ៉ាង​គឺ សដូវ​ដុំ ធ្វើ​ឲ្យ​ជា​ដុំ​ៗ, សដូវ​ផង់ ធ្វើ​ឲ្យ​នៅ​ផង់​រាយ​ៗ; ប្រើ​ជា​ស្បៀង​ក្នុង​វេលា​ដើរ​ផ្លូវ​ឆ្ងាយ​ដាច់​ស្រយាល​ឬ​ប្រើ​ក្នុង​វេលា​រត់​លូន​គេច​ចៀស​ពី​មុខ​ទ័ព : សដូវ​ខៅតាក សដូវ​និង​បាយ​ក្រៀម ។
  5. សឌាង្គ ( ន.នាមសព្ទ ) [សៈឌាង ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ឞឌាង្គ < ឞឞ៑ “៦” > ឞឌ៑ + អង្គ “អង្គ, ចំណែក”; ឆឡង្គ < ឆ “៦” ចុះ ឡ អាគម > ឆឡ + អង្គ) ចំណែក ៦ របស់​រាង​កាយ​គឺ​ដៃ ២, ជើង​ ២, ក្បាល ១, ដង​ខ្លួន ១ : សឌាង្គ​ជា​អវយវៈ​សំខាន់​របស់​មនុស្ស ។ វេទាង្គ; ... ។
  6. សណ្ដ ( ន.នាមសព្ទ ) [សន់-ដ ]
    ហាម, កណ្ដាប់​មាត់, រឹម ដែល​ដាក់​បន្សាប​ថែម​ឲ្យ​កើន​ចំណុះ​ឬ​កើន​បន្ទុក​ជាង​ប្រក្រតី​ដើម : លើក​សណ្ដ​ទូក, ចង​សណ្ដ​តៅ ។ ព. ប្រ. ចង​សណ្ដ ឬ ដាក់​សណ្ដ, ថែម​សណ្ដ និយាយ​បំផ្លើស​ឬ​ពន្លើស​ហួស​ពី​ហេតុ​ពិត ។
    - ត្រូវ​សណ្ដ ត្រូវ​គេ​បញ្ជោរ​ក៏​ឡើង​ជំនោរ ។
    - លើក​សណ្ដ និយាយ​លើក​ជើង​ឬ​និយាយ​បញ្ជោរ ។
    - ដី​សណ្ដ គឺ​ដី​ត្រីកោណ​ដែល​លូក​ចូល​ទៅ​ក្នុង​សមុទ្រ ។
  7. សណ្ដក ( កិ.កិរិយាសព្ទ )
    ដក​ឬ​រដក​ឃ្លាត​តែ​មិន​ទាន់​របូត​ផុត : ពន្លួញ​សណ្ដក​ពី​ដំណាប់ ។ ថយ​ចុះ​ឬ​ស្រក​ចុះ​ជាង​ប្រក្រតី : ទឹក​ស្រក​សណ្ដក​ពី​មាត់​ច្រាំង ។ ឃ្លាត​ឆ្អឹង​សន្លាក់ : សណ្ដក​ដៃ ។ ស្រក​សាច់​ឬ​ចុះ​សាច់ : នឿយ​សណ្ដក​សាច់ ។
  8. សណ្ដង់ ( ន.នាមសព្ទ )
    ក្បាល​ទង​ផ្លែ​ឈើ​ចំពួក​ខ្លះ ត្រង់​ដែល​ត​ពី​ទង​ទៅ​ជាប់​នឹង​សាច់​ផ្លែ : សណ្ដង់​ផ្លែ​ស្វាយ, សណ្ដង់​ផ្លែ​ខ្នុរ ។
  9. សណ្ដា ( ន.នាមសព្ទ )
    ឈ្មោះ​វល្លិ​មួយ​ប្រភេទ ស្លឹក​មាន​សណ្ឋាន​ស្រដៀង​នឹង​ស្លឹក​វល្លិ​ដំឡូង​ជ្រូក ច្រើន​ដុះ​នៅ​ក្នុង​ព្រៃ​ដែល​មាន​ទី​ដី​ខ្ពស់, ផ្លែ​មូល​ៗ​តូច​ៗ, ស្លឹក​និង​ផ្លែ​ខ្ចី​មាន​រស​ជូរ ប្រើ​ជា​បន្លែ​ឬ​អន្លក់​បាន : វល្លិ​សណ្ដា, សម្ល​ម្ជូរ​ស្លឹក​សណ្ដា ។ ឈ្មោះ​ឈើ​មួយ​ប្រភេទ សំបក​ជា​ស្រទាប់​ៗ មាន​សរសៃ ប្រើ​ការ​វេញ​ធ្វើ​ជា​ខ្សែ​បាន : ដើម​សណ្ដា ។
  10. សណ្ដាន់ ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (មះដ័ន អ. ថ. ម៉ៈដាន់) ឈើ​រនាម​មួយ​ប្រភេទ ស្លឹក​និង​ផ្លែ​មាន​រស​ជូរ សម្រាប់​ប្រើ​ធ្វើ​ជា​ម្ជូរ​ស្ល ឬ​ផ្លែ​ដែល​ចិត​ហាល​ឲ្យ​ក្រៀម​ប្រើ​ជា​ម្ជូរ​ជ្រក់​ក៏​បាន : សម្ល​ស្លឹក​សណ្ដាន់, សម្ល​ម្ជូរ​សណ្ដាន់, បង្កង​ស្ងោរ​ជ្រក់​ម្ជូរ​សណ្ដាន់​ក្រៀម ។ មាន​ពាក្យ​ទំនៀម​ចាស់​ថា ស្ល​ត្រី​ប្រា​កុំ​ចោល​ម្ជូរ​សណ្ដាន់ ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar