Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស

Chuon Nath's Khmer-Khmer Dictionary
  1. សកវាទ៍ ( ន.នាមសព្ទ ) [សៈកៈវ៉ា]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សកវាទ “វាទៈ​របស់​ខ្លួន, ពំនោល​ខាង​ខ្លួន”; ស្វក + វាទ) សម្ដី​ខាង​ចំណែក​ខ្លួន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សកវាទី ផង) ។ ខ្មែរ​ប្រើ​ពាក្យ សកវាទ៍ នេះ​ជា​ឈ្មោះ​បទ​ចម្រៀង​ឆ្លើយ​ឆ្លង​មាន​ចេញ​ពាក្យ​ផ្តើម​ថា សៈ កៈ វ៉ា ជា​ដរាប, សម្រាប់​ច្រៀង​ក្នុង​ព្រះ​រាជ​ពិធី​ចុះ​ផែ​នៅ​ថ្ងៃ ១៤, ១៥ កើត​និង​ថ្ងែ ១ រោច ខែកត្ដិក ក្នុង​វេលា​យប់ : ច្រៀង​សកវាទ៍, បទ​សកវាទ៍ (សរសេរ​ជា សកវាទ៍ ក៏​បាន, អ. ថ. សៈកៈវ៉ា ដែរ) ។
  2. សកអំពៅ ( ន.នាមសព្ទ )   ( ព. ប្រ.ពាក្យប្រៀប (​ ពាក្យប្រើចំពោះ ) )
    សសរ​ឈើ​ដែល​ចាំង​ជា​ជ្រុង​ៗ (ស្រដៀង​នឹង​ដើម​អំពៅ​ដែល​លួស​សក​សំបក​ហើយ), សសរ​មិន​លុប​ជ្រុង : សសរ​សក​អំពៅ ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សសរ>សសរ ទៀត​ផង) ។
  3. សកាយទិដ្ឋិ ( ន.នាមសព្ទ ) [សៈកាយ៉ៈទិត-ឋិ]   ( បា.បាលី​ ( បាលីភាសា ) )
    ទិដ្ឋិ​ដែល​ប្រកាន់​ថា​បញ្ចក្ខន្ធ​ជា​របស់​ផង​ខ្លួន : សកាយ​ទិដ្ឋិ​នេះ​ជា​សំយោជន​ធម៌​ថ្នាក់​ទាប សោតាបន្ន​បុគ្គល​លះ​ទិដ្ឋិ​នេះ​បាន ឥត​មាន​ការ​ប្រែប្រួល​ឡើយ (ព. ពុ.) ។
  4. សកាយនិរុត្តិ ( ន.នាមសព្ទ ) [សៈកាយ៉ៈ និរុត-តិ ឬ--និរុត]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (--និរុក្តិ) និរុត្តិ​របស់​ខ្លួន, និរុត្តិ​រៀង​ខ្លួន គឺ​ភាសា​សម្ដី​របស់​មនុស្ស​រាល់​ជាតិ​ក្នុង​សកល​លោក ដែល​មាន​សូរ​សព្ទ​ផ្សេង​គ្នា ថា​អ្វី ហៅ​អ្វី​ផ្សេង​ៗ​ពី​គ្នា; ទោះ​បី​សម្ដី​នោះ​ជា​សំស្រ្តឹត​ឬ​ជា​បាលី​ដែល​មាន​អត្ថន័យ​ត្រូវ​គ្នា​តែ​មួយ ក៏​អាន​ឮ​សូរ​សព្ទ​ផ្សេង​គ្នា​ខ្លះ​ៗ​ដែរ, ដូច​ជា​បាលី​ថា បញ្ច “ប្រាំ” នេះ ជន​ជាតិ​ខ្លះ​អាន​ថា បុ័ញ-ចៈ, ខ្លះ​ថា បុ័ន-ចៈ, ខ្លះ​ថា បុ័ញ-ចឺៈ, ខ្លះ​ថា ប៉េញ-សៈ, ខ្លះ​ថា ប៉ោញ-ចៀៈ, ខ្លះ​ថា ប៉ោងចៀៈ, យ៉ាង​នេះ​ហៅ​ថា សកាយ​និរុត្តិ ឬ សកនិរុត្តិ ក៏​បាន​ ព្រោះ​អាន​តាម​ដំណើរ​អណ្តាត​ដែល​រលាស់​ថា​កើត​រៀង​រាល់​ខ្លួន​នៃ​ជន​ជាតិ​នីមួយ​ៗ​ក្នុង​សកល​លោក ។ ក្នុង​វិនយ​បិដក​ខុទ្ទក​វត្ថុក្ខន្ធក មាន​ចែង​ថា ព្រះ​សក្យមុនី​សម្ពុទ្ធ​ទ្រង់​អនុញ្ញាត​ថា ឲ្យ​ភិក្ខុ​ទាំងឡាយ​អាន​បាលី​ពុទ្ធ​វចនៈ​តាម​សកាយ​និរុត្តិ​ចុះ (ព្រោះ​ព្រះ​អង្គ​ជ្រាប​ច្បាស់​ថា នឹង​បង្គាប់​ឬ​ដាក់​កម្រិត​ឬ​ក៏​បង្ខំ​ពួក​ភិក្ខុ ដែល​មាន​ជាតិ​ផ្សេង​ៗ​គ្នា​រាល់​ប្រទេស​ឲ្យ​អាន​បាលី​ពុទ្ធ​វចនៈ​ថា​ឲ្យ​មាន​សំឡេង ត្រូវ​គ្នា​តែ​បែប​មួយ​ពុំ​កើត​ឡើយ ដ្បិត​មាន​ការ​កម្រើក​អណ្តាត​រលាស់​ថា​ចេញ​វចី​ភេទ​ឮ​ផ្សេង​គ្នា តាម​ធម្មតា​របស់​មនុស្ស​រាល់​ជាតិ​ក្នុង​លោក​ទាំងមូល) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) និរុត្តិ>និរុត្តិ ទៀត​ផង ។
  5. សកុណជាតិ ( ន.នាមសព្ទ ) [សៈកុ-ណៈជាត]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឝកុន--) ជាតិ​បក្សី, បក្សី​ទួទៅ : ហ្វូង​សកុណ​ជាតិ ។
  6. សកុណណ្ឌ ( ន.នាមសព្ទ ) [សៈកុ-ណន់]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (<សកុណ “បក្សី” + អណ្ឌ “ស៊ុត”; ឝកុន + អណ្ឌ > ឝ កុនាណ្ឌុ) ពង​សត្វ​ស្លាប, ស៊ុត​បក្សី (ព. ខ្ព. ឬ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ព្រះ​ពុទ្ធ​ត្រាស​ថា រាជ​បុត្រា ព្រះ​នាម​ពោធី ពុំ​មាន​បុត្រ​សោះ ព្រោះ​កម្ម​អំពី ជាតិ​មុន​ដែល​ស៊ី សកុណណ្ឌនា​កោះ ។ (រឿង​ព្រះ​អង្គ​ម្ចាស់​ពោធិ​រាជ ព្រះ​រាជ​បុត្រ​ ព្រះ​បាទ​ពិម្ពិសារ) ។
  7. សក់ ( ន.នាមសព្ទ )
    អាការៈ​មួយ​ប្រភេទ ជា​សរសៃ​ល្អិត​ៗ​ដុះ​លើ​ក្បាល​មនុស្ស​ឬ​លើ​ក្បាល​សត្វ​ពួក​ខ្លះ : កាត់​សក់, សិត​សក់,បួង​សក់, កោរ​សក់; សក់​សេះ ។
    - សក់​ក រោម​រឹង​សរសៃ​ថ្លោស​ៗ ដុះ​លើ​ដង​ក​សេះ (ទីទៃ​ពី​សក់​ក្បាល​និង​សក់​ស្វាយ​របស់​វាយ) ។
    - សក់​កណ្តាញ់ សក់​ដែល​ក្រញាញ់​ចាក់​ស្រែះ ជាប់​បេះ​មិន​ចេញ​ដូច​គេ​ព្រលាំង​ជ័រ ។
    - សក់​ក្រញាញ់ សក់​រួញ​រេញ​មិន​រាប ។
    - សក់​គោ​លិទ្ធ (ព. ប្រ.) សក់​បាក់​ក្រាប​រាប​លើ​សាច់​ក្បាល​វៀច​ប៉ាន់​ប៉ែវ​ដោយ​អន្លើ ។
    - សក់​ពោត (ព. ប្រ.) សរសៃ​ល្អិត​ៗ ទន់​ល្មៃ​ដែល​កើត​មាន​នៅ​ខាង​ចុង​ផ្លែ​ពោត មាន​សណ្ឋាន​ស្រដៀង​នឹង​សរសៃ​សក់ ។
    - សក់​ព្រៃ សក់​កំណើត​ដែល​ដុះ​លើ​ក្បាល​កូន​ខ្ចី​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​មាតា​មក : មង្គល​កោរ​សក់​ព្រៃ ។
    - សក់​រួញ​អង្គាដី (ព. ប្រ.) សក់​ស្លូត​ដែល​រួញ​រមួល​ខ្ពស់​ខ្លះ​ទាប​ខ្លះ ។
    - សក់​ស្លូត (ព. ប្រ.) សក់​មិន​រួញ​មិន​ក្រញាញ់ មិន​របះ​របើង ។ល។
  8. សក់កន្ទុយ ( ន.នាមសព្ទ )
    សរសៃ​ឬ​រោម​វែង​ៗ មាន​សណ្ឋាន​ដូច​សរសៃ​សក់, ដែល​ដុះ​នៅ​ចុង​ដង​កន្ទុយ​នៃ​សត្វ​ចតុប្បាទ​ប្រភេទ​ខ្លះ​ដូច គោ, ក្របី, សេះ​និង​ចាមរី​ជាដើម : សក់​កន្ទុយ​គោ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វាលៈ ផង) ។
  9. សក់ក័ន្ត ( ន.នាមសព្ទ ) [--កាន់ ] or សក់កាន្ត
    ការ​កាត់​សក់ ។ សៀម​សរសេរ​ជា ឝកក័ន្ត (សុក-កាន់), ឝក (សុក) “សក់” ជា​ពាក្យ​ខ្មែរ + ក័ន្ត < បា. កន្ត, សំ. កាន្ត “កាត់” = កាត់​សក់ សំដៅ​សេចក្ដី​ថា “កាត់​ជុក ឬ​កាត់​កំប៉ោយ”; លុះ​ចំណេរ​ត​មក​ប្រើ​ក្លាយ​ជា សុក័ន្ត ឬ សុកាន្ត “កាត់​ដោយ​ប្រពៃ” ជួន​ប្រើ​ជា សោក័ន្ត ឬ សោកាន្ត ក៏​មាន, សំដៅ​សេចក្ដី​ថា “ការ​កាត់​ជុក ឬ​ការ​កាត់​កំប៉ោយ” ដែរ, ហៅ​ថា កេសាក័ន្ត ក៏​មាន, ហៅ​ចំពោះ​តែ​ការ​កាត់​ជុក​ព្រះ​រាជ​កុមារ​ឬ​ព្រះ​រាជ​កុមារី ក្នុង​ព្រះ​រាជ​ពិធី, ពាក្យ​ធម្មតា​ហៅ កោរ​ជុក, រាប់​ជា​ការ​មង្គល​មួយ​ប្រភេទ សម្រាប់​ប្រទេស​ខ្មែរ ។
  10. សក់សេះ ( ន.នាមសព្ទ )   ( ព. ប្រ.ពាក្យប្រៀប (​ ពាក្យប្រើចំពោះ ) )
    ឈ្មោះ​ប្រទាល​មួយ​ប្រភេទ (ពួក​ទាល់, ពួក​ធ្មៅ) មាន​ផ្កា​ចេញ​ជា​សរសៃ​ល្អិត​ៗ វែង​ៗ បែក​សាងញ៉ាង (ស្រដៀង​នឹង​សក់​សេះ), មើម​ប្រើ​ធ្វើ​ជា​ម្សៅ​សម្រាប់​ធ្វើ​នំ​បាន : នំ​ម្សៅ​សក់សេះ ។ ឈ្មោះ​ស្មៅ​មួយ​ប្រភេទ​ផ្កា​បែក​ចេញ​ជា​សរសៃ​ល្អិត​ៗ​វែង​រីក​សាងញ៉ាង (ស្រដៀង​នឹង​សក់​សេះ) : ស្មៅ​សក់សេះ (អ្នក​ស្រុក​ខ្លះ​ហៅ ស្មៅ​សាងញ៉ាង) ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar