Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស

Chuon Nath's Khmer-Khmer Dictionary
  1. សក់ឡក់ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
     ដែល​រឡិករឡក់, ខ្ជីខ្ជា, ពាយងាយ, ច្រឡោងខាម : សម្ដី​សក់ឡក់, មនុស្ស​សក់ឡក់, កិរិយា​សក់ឡក់ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា: ដូច​ពួក​ពាល​សកឡក់ ចិត្ត​អាក្រក់​ធ្វើ​លីកលាន យល់​ធម៌​ដំបូន្មាន​ចិត្ត​ពុំ​ចូល​ពុំ​ចង់​ស្ដាប់ ។ សាស្រ្តា​ច្បាប់​វិធូរ​បណ្ឌិត ។ ពាក្យ​កាព្យ​ធៀប​ថា : មនុស្ស​សក់ឡក់ មារយាទ​អាក្រក់ ប្រាស​ចាក​អៀន​ខ្មាស គន់​ឯ​ឫកពា ខ្ជីខ្ជា​ផ្តេសផ្តាស ច្រឡេសច្រឡាស ច្រឡោងខាម​ក្រៃ។
  2. សក់​ស្វាយ ( ន.នាមសព្ទ )
    រោម​វែង​ៗ​ដុះ​ជា​កញ្ចុំ​ពី​លើ​ប្រជុំ​ស្មា​សេះ ។
  3. សក្ក ( ន.នាមសព្ទ ) or សក្កៈ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សក្ក; ឝក្យ) ពួក​សាក្យៈ, សាក្យ​រាជ; ព្រះ​សក្យមុនី​គោតម ។ (សំ. ឝក្រ) ព្រះ​ឥន្រ្ទ ។
    - សក្ក​ជនបទ ឬ - សក្ក​រដ្ឋ ជនបទ​ឬ​ខេត្ត​ដែន​របស់​ពួក​សាក្យៈ, ដែន​ជា​ជាតិ​ភូមិ​របស់​ព្រះ​សក្យមុនី​សម្ពុទ្ធ ។
    - សក្ក​ទេវ​រាជ ព្រះ​ឥន្រ្ទាធិរាជ ។ល។
  4. សក្កដភាសា ( ន.នាមសព្ទ ) [ស័ក-កៈដៈ-- ]   ( បា.បាលី​ ( បាលីភាសា ) )
    ភាសា​សំស្រ្កឹត ។
  5. សក្ការ ( ន.នាមសព្ទ ) [ស័ក-ការ៉ៈ ] or សក្ការៈ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សក្ការ; សត្ការ) ការ​ធ្វើ​គោរព, សេចក្ដី​គោរព, ការ​ធ្វើ​បដិសណ្ឋារៈ​ដោយ​គោរព; តង្វាយ, ជំនូន, គ្រឿង​បូជា : ធ្វើ​សក្ការៈ, មាន​គ្រឿង​សក្ការៈ ។
    - សក្ការ​បូជា គ្រឿង​បូជា​ដោយ​គោរព, គ្រឿង​បូជា​ដ៏​ផ្ចិតផ្ចង់ ។
    - សក្ការ​ភាជនៈ ឬ --ភាជន៍ ភាជនៈ​ដាក់​គ្រឿង​សក្ការៈ ។ ល។
  6. សក្ការសម្មាន ( ន.នាមសព្ទ ) [ស័ក-ការ៉ៈ ស័ម-ម៉ាន ]   ( បា.បាលី​ ( បាលីភាសា ) )
    សក្ការៈ​និង​សេចក្ដី​រាប់អាន, សក្ការៈ​និង​សេចក្ដី​គួរ​សម : ធ្វើ​សក្ការ​សម្មាន ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : សក្ការ​សម្មាន នាំ​ឲ្យ​បាន​គ្នា​ជា​មិត្រ នរណា​បាន​ប្រព្រឹត្ត ពិត​ជា​នឹង​មាន​មិត្រ​ច្រើន ។ ចង​មិត្រ​ដោយ​ការ​ឲ្យ ឲ្យ​ញយ​ៗ​មិត្រ​ក៏​កើន ក្តី​សុខ​ក្តី​ចម្រើន តែង​មាន​ច្រើន​ព្រោះ​ការ​ឲ្យ ។
  7. សក្ខរា ( ន.នាមសព្ទ ) [ស័ក-ខៈរ៉ា]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឝករា) ក្រួស; ស្ករ​ក្រាម ឬ​ស្ករ​តាំង​ស៊ិន ។
    - សក្ខរា​បាន ឬ - សក្ខរ​បាន ទឹក​ដែល​លាយ​ដោយ​ស្ករ​ក្រាម ។
  8. សក្ខី ( ន.នាមសព្ទ ) [ស័ក-ខី]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សាក្សិន៑) សាក្សី (ស្ម, បន្ទាល់) ។
    - សក្ខី​ភាព ដំណើរ​ជា​សាក្សី ។
    - សក្ខី​ភូត ដែល​ជា​សាក្សី ។ ស្ត្រី​ជា សក្ខី​ភូតា ។
  9. សក្ដា ( គុ.គុនសព្ទ ) [ជើង​ដ; ស័ក-ក្តា]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឝក្ត) ដែល​អាច, អង់អាច, ដែល​មាន​អំណាច, ក្លាហាន; មាន​កម្លាំង; មាន​ព្យាយាម​រឹងប៉ឹង; ពូកែ, ខ្លាំង​ពូកែ; ជំនាញ; ដែល​ប៉ិន​ធន់​ទ្រាំ ។ ប្រើ​ជា ន. ក៏​បាន : មាន​សក្តា, ដោយ​សក្តា ។
    - សក្តា​តេជ ឬ
    - --តេជះ (--ដែច ឬ--ដេជះ) តេជះ​ដ៏​អង់អាច, ដ៏​ក្លាហាន ។
    - សក្តានុភាព (សំ. សក្ត + អានុភាវ) អានុភាព​ដ៏​អង់អាច,... ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : សក្តា​ខ្ពង់ខ្ពស់ ប៉ុន្តែ​គ្មាន​យស ពុំ​ស្មើ​ប្រជា ដែល​គេ​គ្មាន​ស័ក្ដិ គេ​មាន​មេត្តា សទ្ធា​ជ្រះថ្លា ទេញ្ត​ស្រឡាញ់ ។ កាព្យ​ច្បាប់ រាជនេតិ នៃ​ព្រះ​រាជ​សម្ការ​ថា : ស័ក្ដិ​ពុំ​ស្មើ​យស អ្នក​មាន​របស់ ពុំ​ស្មើ​សក្តា សូវ​បង់​ធនធាន កុំ​ខុស​អាជ្ញា សូវ​មាន​រោគា កុំ​ឲ្យ​មើលងាយ ។
  10. សក្ដិ ( ន.នាមសព្ទ ) [ស័ក] or ស័ក្ដិ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ឝក្តិ; សត្តិ) អំណាច, សេចក្ដី​អង់អាច, សេចក្ដី​ក្លាហាន; កម្លាំង; ព្យាយាម​រឹងប៉ឹង; ការ​ខ្លាំង​ពូកែ; ការ​ជំនាញ; សេចក្ដី​ធន់, ការ​ប៉ិន​ធន់​ទ្រាំ; លំពែង : អ្នក​មាន​ស័ក្ដិ, ស័ក្ដិ​តូច, ស័ក្ដិ​ធំ, ស័ក្ដិ​ស្មើ​គ្នា ។ ឥស្សរិយាភរណៈ​ដែល​ប៉ាក់​ដោយ​ចេស​មាស​ឬ​ចេស​ប្រាក់​ជាដើម សម្រាប់​ដាក់​ភ្ជាប់​នឹង​អាវ​របស់​មន្រ្តី សម្គាល់​ឲ្យ​ដឹង​ថ្នាក់​ធំ​តូច : ពាក់​ស័ក្ដិ, ស័ក្ដិ​មាស, ស័ក្ដិ​ប្រាក់; ស័ក្ដិ​១, ស័ក្ដិ​២,... ។
    - សក្ដិ​ត្រ័យ (ស័ក-ក្តិ-ត្រៃ) ប្រជុំ ៣ នៃ​ស័ក្ដិ ឬ​អង្គ​៣ នៃ​រាជ​ស័ក្ដិ គឺ ព្រះ​រាជា, អមាត្យ ឬ មន្រ្តី, ពល​ស័ក្ដិ (ពល​រដ្ឋ​ដែល​មាន​កេរ្តិ៍​ឈ្មោះ) ។
    - សក្ដិ​ធរ (ស័ក-ក្តិ-ធ) អ្នក​ទ្រទ្រង់​ស័ក្ដិ (អ្នក​មាន​ស័ក្ដិ); អ្នក​កាន់​រំពែង ។
    - ស័ក្ដិ ៩ ហ៊ូពាន់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហ៊ូពាន់) ។
    - ស័ក្ដិ​យស (--យស់) អំណាច​និង​បរិវារ, ទ្រព្យ​សម្បតិ្ត, កេរ្តិ៍​ឈ្មោះ​ល្អ, សេចក្ដី​រាប់អាន​នៃ​អ្នក​ដទៃ (និយាយ​ថា យស​ស័ក្ដិ ក៏​បាន “បរិវារ​និង​អំណាច” ឬ “អំណាច​លើ​បរិវារ”) ។
    - ស័ក្ដិ​សម (--សំ) សម​ដោយ​អំណាច ។
    - សម​ស័ក្ដិ (សំ--) អំណាច​ដ៏​សមរម្យ ឬ​អំណាច​ស្មើ​គ្នា ។ ព. បុ. ថា : ស័ក្ដិ​ពុំ​ស្មើ​យស នា​អ្នក​ខ្ពង់ខ្ពស់ ពុំ​ស្មើ​ចិត្ត​ជា ។ល។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar