Khmer Dictionary: ហ្នឹង
Chuon Nath's Khmer-Khmer Dictionary
-
ហ្នឹង
( វិ. ស.None )
នុះ :
- ហ្នឹងហើយ នុះហើយ;
- ហ្នឹងឯង នុះឯង;
- ដំណើរហ្នឹង ដំណើរនុះ ។ និ. (ព. សា.) ដូច្នឹង, អីចឹង; អើ (អ្នកម្នាក់ប្រាប់ថា) : ទៅកុំខានហ្ន៎ះ !, (អ្នកម្នាក់ឆ្លើយតបថា) ហ្នឹងឯង ! ។
- ហ្នឹងហើយ ! អីចឹងហើយ ! ។
- ហ្នឹងឯង ! អីចឹងឯង ! ។ បើនិយាយមានសំឡេងខ្ពស់ស្រួចខ្លាំង ត្រូវសរសេរដាក់ជើងក្អែក (+) នេះពីលើជា ហ្នឹ៎ងហើ៎យ !; ហ្នឹ៎ងឯ៎ង ! (សម្រាប់សម្តីសាមញ្ញ) ។
Headley's Khmer-English Dictionary
-
ហ្នឹង
( dem )
[nɨŋ, nəŋ]
- detail »
this, these (somewhat more emphatic and urban than នេះ ); that
Eg. ផ្សារហ្នឹងឈ្មោះផ្សារអង្គរ: This market (right here) is called the Angkor Market. -
ហ្នឹង
( adv )
[nɨŋ, nəŋ]
- detail »
here, there (indicating action in progress); right here; right now; so
Eg. ហ្នឹង ខឹងនឹងខ្ញុំមែនទេ?: So, are you really angry with me?