Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ហ

Chuon Nath's Khmer-Khmer Dictionary
  1. ហដ្ដវិលាសិនី ( ន.នាមសព្ទ ) [ហ័ត-ដៈ-វិ--]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ហដ្ដ “ផ្សារ” + វិលាសិនី “ស្រី​អ្នក​លេង​ឫក”) ស្រី​អ្នក​លេង​ឫក​ក្នុង​ផ្សារ (ស្រី​ផ្សារ; ស្រី​ពេស្យា) ។
  2. ហដ្ឋចិត្ត ( ន.នាមសព្ទ ) [ហ័ត-ឋៈចិត]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ហ្ឫឞ្ត​មានស៑) ចិត្ត​រីករាយ : មាន​ហដ្ឋ​ចិត្ត ។ គុ. ដែល​មាន​ចិត្ត​រីក​រាយ : មនុស្ស​ហដ្ឋ​ចិត្ត ។
  3. ហឋយោគ ( ន.នាមសព្ទ ) [ហៈឋៈយោក ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ការ​ហាត់​ប្រព្រឹត្ត​យ៉ាង​តឹង​តាមលទ្ធិ​និគ្រន្ថ (មាន​ហាត់​ឈរ​តែ​ជើង​ម្ខាង​ជ្រោង​ដៃ​ទាំង​ពីរ​ត្រង់​ភ្លឹង​ទៅ​លើ​ជាដើម) : ពួក​និគ្រន្ថ​ធ្វើ​ហឋ​យោគ ។
  4. ហឋវិទ្យា ( ន.នាមសព្ទ ) [ហៈឋៈវិត-ទ្យា ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    វិទ្យា​ដែល​ចេះ​មក​ពី​ហឋ​យោគ : ហឋ​វិទ្យា​របស់​ពួក​និគ្រន្ថ ។
  5. ហតក្កិលេស ( ន.នាមសព្ទ ) [ហៈត័ក-កិល៉ែស ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ហតក្លេឝ) ដែល​កម្ចាត់​កិលេស​បាន​ស្រេច​ហើយ; អ្នក​ដែល​កម្ចាត់​កិលេស​ស្អាត​ជ្រះ​ស្រឡះ​ពី​សន្តាន​ហើយ (ព្រះ​អរហន្ត) ។
  6. ហត់ ( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
    ដក​ដង្ហើម​ខ្លី​ៗ​ញាប់​ៗ​ប្រផុត​ប្រផើយ​ដោយ​ខ្សោយ​កម្លាំង​ព្រោះ​រត់​ជាដើម : ខំ​ប្រឹង​រត់​ទាល់​តែ​ហត់ ។ ហត់​នឿយ ឬ នឿយ​ហត់ នឿយ​ខ្លាំង​ដល់​ហត់​ម្តង​ៗ ។
  7. ហត្ថ ( ន.នាមសព្ទ ) [ហ័ត ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ហស្ត) ដៃ; ប្រមោយ​ដំរី; ផ្នួង​សក់ ។ ឈ្មោះ​នក្សត្រ​ឬ​ផ្កាយ​ឫក្ស​ពួក​ទី ១៣ មាន ៥ ដួង​សណ្ឋាន​ស្រដៀង​នឹង​ដៃ ។ ខ្នាត​រង្វាស់​ប្រវែង​ពីរ​ចំអាម​ឬ​ប្រវែង​កន្លះ​លូក គឺ​ប្រវែង​ពី​ត្រឹម​ចុង​ដុំ​ដៃ​ដល់​ចុង​ម្រាម​ដៃ​កណ្ដាល : ប្រវែង​មួយ​ហត្ថ​មួយ​ចំអាម ។
    - ហត្ថ​ក្រពុំ ខ្នាត​រង្វាស់​ប្រវែង​មួយ​គក់ ។
    - ហត្ថ​ខ្នាត ឬ - ហត្ថ​ជាង​ឈើ រង្វាស់​ប្រវែង​មួយ​ហត្ថ ដែល​ជា​ខ្នាត​សម្រាប់​ជាង​ឈើ​ក្នុង​បុរាណ​សម័យ (ប្រវែង​កន្លះ​ម៉ែត្រ​បារាំងសែស) ហៅ វឌ្ឍកី​ហត្ថ ឬ​ហត្ថ មជ្ឈិម​បុរស ក៏​បាន ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. ហ័ត-ថៈ ដូច​ជា
    - ហត្ថ​កម្ម ឬ--កិច្ច ការ​ដែល​ត្រូវ​ធ្វើ​ដោយ​ដៃ, ការ​របស់​ជាង, ជំនាង ។
    - ហត្ថ​កម្ម​មូល (ហ័ត-ថៈក័ម-ម៉ៈមូល) ថ្លៃ​បំណាច់​ដៃ, រង្វាន់​ស្នាដៃ ។
    - ហត្ថ​កោសល្យ ឬ--សល្ល (--សល់) ការ​ឈ្លាស​ដោយ​ដៃ, ការ​ប៉ិន​ប្រសប់​ខាង​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ​ដោយ​ដៃ មាន​ការ​គូរ​វាស​ឬ​កាត់​ដេរ​ខោ​អាវ​ជាដើម ។
    - ហត្ថ​គត (--គត់) ដែល​ដល់​ដៃ, ដែល​នៅ​ក្នុង​កណ្ដាប់​ដៃ; អ្វី​ៗ​ដែល​នៅ​ក្នុង​កណ្តាប់​ដៃ ។
    - ហត្ថច្ឆេទ (ហ័ត-ថ័ច-ឆែត) កាត់​ដៃ; ការ​កាត់​ដៃ : ទោស​ហត្ថច្ឆេទ ទោស​កាត់​ដៃ ។
    - ហត្ថប្បហារ (ហ័ត-ថ័ប-ប៉ៈ-ហា) ការ​ប្រហារ​ដោយ​ដៃ (មាន​វាយ, ទះ, តប់​ជាដើម) : ធ្វើ​ហត្ថប្បហារ ។
    - ហត្ថ​ពល កម្លាំង​ដៃ ។
    - ហត្ថ​លេខា លាយ​ដៃ, ថ្នាំង​ដៃ ។ សម័យ​បច្ចុប្បន្ន​នេះ​ប្រើ​សំដៅ​ការ​ចុះ​នាម​ដោយ​ដៃ​ខ្លួន​ឯង : ចុះ​ហត្ថ​លេខា (ចុះ​ស៊ីញេ); រ. ស. ប្រើ​ជា ព្រះ​ហស្ដ​លេខា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឡាយ​ព្រះ​ហស្ដ ឬ ឡាយ​ព្រះ​ហស្ត​លេខា ទៀត​ផង) ។
    - ហត្ថ​សូត្រ អំបោះ​ដំណង​ដៃ (ដែល​ចង​ក្នុង​វេលា​ធ្វើ​អាវាហ​មង្គល​ជាដើម) ។
    - ហត្ថ​ហារីយ៍ ដែល​ល្មម​ចាប់​កាន់​ដោយ​ដៃ​យក​ទៅ​មក​បាន : របស់​នេះ​ជា​ហត្ថ​ហារីយ៍ ។
    - ហត្ថាភរណៈ ឬ - ហត្ថាលង្ការ (បា. < ហត្ថ “ដៃ” + អាភរណ ឬ អលង្ការ “គ្រឿង​ប្រដាប់”) គ្រឿង​ប្រដាប់​សម្រាប់​តាក់តែង​ដៃ (មាន​ចិញ្ចៀន​ជាដើម) ។ល។
  8. ហត្ថ --
    (មើល​ក្នុង​ពាក្យ ហត្ថ) ។
  9. ហត្ថបាស ( ន.នាមសព្ទ ) [ហ័ត-ថ្បាស ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ហស្ដ “ដៃ” + បាឝ “អន្ទាក់”) អន្ទាក់​ដៃ ។ ក្នុង​វិន័យ​ពុទ្ធ​សាសនា ប្រើ​ពាក្យ​នេះ​ជា​ឈ្មោះ​រង្វាស់​ប្រវែង ២ ហត្ថ​មួយ​ចំអាម; មាន​បែប​កំណត់ ២ យ៉ាង​គឺ សម្រាប់​ភិក្ខុ​សង្ឃ​អង្គុយ​ឬ​ឈរ​ប្រជុំ​គ្នា​ធ្វើ​សង្ឃ​កម្ម​ផ្សេង​ៗ ឲ្យ​គិត​ពី​ទី​បំផុត​ខាង​ក្រៅ​អវយវៈ​រាល់​ខ្លួន​ចូល​មក អស់​ម្ខាង ១ ហត្ថ នៅ​សល់​ចន្លោះ ១ ចំអាម គឺ​ឲ្យ​ឃ្លាត ១ ចំអាម​ពី​គ្នា​ រួម​ជា ២ ហត្ថ ១ ចំអាម ។ សម្រាប់​ប្រគេន​របស់​ឆាន់​ដល់​បព្វជិត, ចំណែក​ខាង​ទាយក​ឬ​ទាយិកា​ឲ្យ​គិត​ពី​ទី​បំផុត​ខាង​ក្នុង​អវយវៈ​ចូល​ទៅ, ចំណែក​ខាង​បដិគ្គាហក ឲ្យ​គិត​ពី​ទី​បំផុត​ខាង​ក្រៅ​អវយវៈ​ចូល​មក រួម​ទាំង​ពីរ​ខាង​ឲ្យ​បាន ២ ហត្ថ ១ ចំអាម ។ ខ្មែរ​ហៅ​ភិក្ខុ​សង្ឃ​ដែល​គង់​ជា​គណ​បូរកៈ ក្នុង​ឧបសម្បទា​កម្ម​ជាដើម​ថា ហត្ថបាស ដែរ : ភិក្ខុ​គង់​ហត្ថបាស, ប្រគេន​អីវ៉ាន់​លោក​ហត្ថ​បាស ។
  10. ហត្ថា --
    (ម. ក្នុង ព. ហត្ថ) ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar