Khmer Dictionary: ហ
Chuon Nath's Khmer-Khmer Dictionary
-
ហត្ថា --
(ម. ក្នុង ព. ហត្ថី) ។
-
ហត្ថិគោបក
( ន.នាមសព្ទ ) [ហ័ត-ថិ-គោ-ប៉ៈកៈឬ--បក់ ] ( បា.បាលី ( បាលីភាសា ) )
(< ហត្ថី “ដំរី” + គោបក “អ្នករក្សា”) អ្នករក្សាដំរី, គង្វាលដំរី, បើស្រ្តីជា ហត្ថិគោបិកា (ប្រើជា ហត្ថិបាល ក៏បាន; បើស្រ្តីជា ហត្ថិបាលិកា អ. ថ. --ប៉ា--) ។
-
ហត្ថិគោបិកា
[ហ័ត-ថិ-គោ-ប៉ិកា ]
មើលពាក្យ ហត្ថិគោបក ។
-
ហត្ថិនី
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហត្ថី) ។
-
ហត្ថិបាល
or ហត្ថិបាលិកា
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហត្ថិគោបក) ។
-
ហត្ថិមារក
( ន.នាមសព្ទ ) [ហ័ត-ថិ-មារៈកៈ ឬ--រក់] ( បា.បាលី ( បាលីភាសា ) )
(< ហត្ថី “ដំរី” + មារក “អ្នកសម្លាប់”) អ្នកសម្លាប់ដំរី (ព្រានអ្នកបាញ់ដំរី, ព្រានដំរី) ។
-
ហត្ថិលិង្គ
( ន.នាមសព្ទ ) [ហ័ត-ថិលឹង] ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(< ហត្ថី “ដំរី” + លិង្គ “ភេទ, បែបភាព”; ហស្តិន៑ > ហស្តី + លិង្គ) សត្វបក្សីមួយប្រភេទ មាឌធំសម្បើម មានរូបសណ្ឋានស្រដៀងនឹងដំរី មានចំពុះ មានក្រញាំជើងធំមាំ មានចំអេងស្លាបធំវែង អាចឆាបឆក់សត្វធំៗ មានម្រឹគជាដើម យកធ្វើជាចំណីរបស់វាបាន មានកំណើតនិងលំនៅនាទ្រូងព្រៃហិមពាន្ត វាតែងហើរចេញមករកឆាបឆក់ចំណីឯប្រទេសជិតៗ ព្រៃហិមពាន្តមួយដងមួយកាល; មានរឿងតំណាលថា សត្វហត្ថិលិង្គនេះឯងវាបានឆាបឆក់ព្រះនាងទេវីជាព្រះអគ្គមហេសីនៃព្រះបាទ បរន្តបៈ វានាំយកព្រះនាងទៅដាក់លើប្រគាបឈើ ព្រះនាងទេវីក៏ប្រសូតព្រះរាជបុត្រ គឺ ឧទេនកុមារ ដែលតមក បានសោយរាជ្យតសន្តតិវង្សពីព្រះវរបិតា មានព្រះកិត្តិនាមថា ព្រះបាទឧទេន ទ្រង់ជ្រាបមន្តវិជ្ជាខាងការហៅដំរីព្រៃ មានល្បីក្នុងផ្ទៃរឿងនិទានជាប់មានជាប្រពៃណី ឲ្យព្រះមហាក្សត្រិយ៍ពុទ្ធសាសនិក យកព្រះបរមនាមនោះមកតាំងជាឋានន្តរគឺងារនៃពួកមន្រ្តីដែលមានមុខងារនាទីជាអ្នករក្សាដំរីព្រះរាជទ្រព្យ ក្នុងរជ្ជកាលសម័យបុរាណ មានពាក្យថា ឧទេនៗ មាន ភក្តីឧទេន, ជំនិតឧទេន, ឧទេនស្នេហា ជាដើម ។ ឃើញថា ក្នុងសម័យព្រេងនាយនោះមានមហាបក្សីហត្ថិលិង្គនេះពិតមែន (ប្រើជា ហត្ថីលិង្គ ឲ្យមានសំឡេងវែងតាមការស្រួលមាត់ហៅក៏បាន) ។
-
ហត្ថី
( ន.នាមសព្ទ ) [ហ័ត-ថី] ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ហស្តិន៑) សត្វមានដៃ គឺមានប្រមោយ (ដំរីឈ្មោល); បើញីជា ហត្ថិនី ។ រ. ស. ព្រះទីន័ងហត្ថី ដំរីឈ្មោលជាជំនិះក្សត្រិយ៍ទ្រង់រាជ្យ (ព្រះទីន័ងគជេន្រ្ទ) ។
- ហត្ថាចារ្យ (--ចា; បា. ហត្ថី + សំ. អាចាយ៌) អ្នកបង្ហាត់ដំរី (ហ្មដំរី) ។
- ហត្ថានីក (បា. ហត្ថី + អនីក “ពួក, កង, ប្រជុំ”) កងទ័ពអ្នកជិះដំរី (កងទ័ពដំរី) ។ល។
-
ហទ័យ
( ន.នាមសព្ទ ) [ហៈទៃ] or ហឫទ័យ, ហ្ឫទ័យ (ហៈរឺទៃ, ហ្រឹទៃ) ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ហទយ; ហ្ឫទយ) បេះដូង, ដូងចិត្ត, ចិត្ត; ទ្រូង ។ រ. ស. ព្រះហឫទ័យ ឬព្រះរាជហឫទ័យ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ ត្រូវសរសេរ ហទយ អ. ថ. ហៈទៈយៈ, ដូចជា ហទយពិការ ឬ--វិការ ពិការបេះដូង, ដំណើរខូចបេះដូង ។
- ហទយរូប រូបបេះដូង, តួបេះដូង ។
- ហទយរោគ រោគបេះដូង; រោគឈឺចិត្ត ។
- ហទយវត្ថុ លំនៅរបស់ចិត្ត (តួបេះដូង) ។ល។
-
ហនុមាន
( ន.នាមសព្ទ ) [ហៈនុម៉ាន] or ហនុមាន្ត ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ហនុមត៑, ហនុមន្ត, --មាន៑, --មាន៑្ត ឬ ហនូ--) ឈ្មោះស្តេចពានរមួយជាសេនារបស់ព្រះរាម ក្នុងរឿងរាមកេរ្តិ៍ (ហៅ ពាយុបុត្រ ឬ វាយុបុត្រ ក៏បាន) ។
<< Prev 1 2 3 4 5 6 ... 20 Next >>