Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ហ

Chuon Nath's Khmer-Khmer Dictionary
  1. ហនូ ( និ.និបាតសព្ទ ) [ហៈ--] or ហនូកូវ   ( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
    ឬ : ដូច្នោះ​ទេ​ហនូ ?, ឯណោះ​ទេ​ហនូ​កូវ ? (ច្រើន​ប្រើ​ក្នុង​សាស្រ្តា​ទេសន៍​និង​កាព្យ​បុរាណ) ។
  2. ហនេយ្យុំ ( កិ.កិរិយាសព្ទ ) [ហៈនៃ-យុង]   ( បា.បាលី​ ( បាលីភាសា ) )
    គប្បី​សម្លាប់ ។ ខ្មែរ​ប្រើ​ក្លាយ​ជា គុ. សំដៅ​សេចក្ដី​ថា “ដែល​ត្រូវ​តែ​ប្រហារ​ជីវិត​បង់” : ចោរ​ហនេយ្យុំ  ចោរ​កំណាច​ដែល​ត្រូវ​តែ​សម្លាប់​ចោល (និយាយ​ក្លាយ​ឃ្លាត​ទៅ​ទៀត​ជា ចោរ​ហន្ទយុំ  ក៏​មាន អ. ថ. ហ័ន-ទៈយុង  ប៉ុន្តែ​បើ​ចង់​ឲ្យ​ត្រឹម​ត្រូវ​កុំ​ប្រើ ហន្ទយុំ គួរ​ប្រើ ហនេយ្យុំ  វិញ) ។
  3. ហន្ទយុំ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហនេយ្យុំ) ។
  4. ហប ( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
    ហត់​ទន់​ខ្សោយ​កម្លាំង​ដល់​ដក​ដង្ហើម​ផ្សេស​ៗ : មាន់​ជល់​គ្នា​ទាល់​តែ​ហប​ទាំង​ពីរ, ដាល់​គ្នា​ដល់​ហប​រាល់​ខ្លួន ។
    - ហប​ហត់ ហត់​ម្ហប​ៗ ។
  5. ហប់ ( គុ.គុនសព្ទ )
    ដែល​មាន​របាំង​រាំង​ផ្លូវ​ខ្យល់ ពុំសូវ​មាន​ខ្យល់​ចេញ​ចូល : ទី​ហប់, កន្លែង​ហប់​ខ្យល់ ។
  6. ហប់ ( ន.នាមសព្ទ )
    ប៉ែក​ផ្ទះ​ពី​ខាង​មុខ​ឬ​ពី​ខាង​ក្រោយ​បំផុត​ដែល​ត​ភ្ជាប់​ពី​មេ​ដំបូល មាន​ចែង​ឆ្វេង​ស្តាំ : ផ្ទះ​រោង​មាន​ហប់​មុខ, ផ្ទះ​មាន​ហប់​មុខ​ហប់​ក្រោយ ។
  7. ហប់ ( កិ.កិរិយាសព្ទ )
    ឆ្ពុង​របស់​អយោម័យ​ឲ្យ​នៅ​ក្នុង​កម្តៅ​ភ្លើង​ដើម្បី​មិន​ឲ្យ​ច្រែះ​ចាប់ : ហប់​បាត្រ​ដែក ។ ដុត​របស់​លោហម័យ​ឲ្យ​រលាយ​ក្នុង​ពុម្ព​ដើម្បី​ភ្ជិត​ស្នាម​ប្រេះ​ឆា​ឬ​ស្នាម​បែក : ហប់​ផ្តិល​បែក ។ ចាប់​ផ្អោប​សរសៃ​ធ្មៃ, សរសៃ​ជក់​ត្នោត​ជាដើម ត្រកួញ​ដើម្បី​វេញ​ខ្សែ : ហប់​ជក់​ត្នោត ។
  8. ហម្មិយ ( ន.នាមសព្ទ ) [ហ័ម-មិ-យៈ ] or ហម្មិយៈ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ហម្មិយ; ហម៌្យ) ប្រាសាទ​ថ្ម​រាង​កណ្តូង; រោង​ថែវ​រៀប​ថ្ម​ឬ​រៀប​ឥដ្ឋ​រាង​កណ្តូង; គូហា​រៀប​ថ្ម​ឬ​ឥដ្ឋ : ហម្មិយៈ​ជា​លំនៅ​នៃ​ពួក​បព្វជិត អ្នក​រៀន​វិបស្សនា​ធុរៈ ។
  9. ហយ -- [ហៈយៈ-- ]
    ម. ក្នុង ព. ហយៈ ឬ ហ័យ ។
  10. ហយា --
    (ម. ក្នុង ព. ហយៈ ឬ ហ័យ) ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar