Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឡ

Chuon Nath's Khmer-Khmer Dictionary
  1. ឡាំប៉ា ( កិ.កិរិយាសព្ទ ) or លំប៉ា   ( យ.យួន ( ភាសាយួន ) )
    (ឡាំប៉ា Lâm- pa) ទម្លាប់​ក្រាញ​តឹង​ទារ​ពុំ​លែង​ឬ​រំអុក, ទទូច, ផ្តែក​វេរ ក្រាញ​មិន​ទៅ​ណា : ឡាំប៉ា​យក​ទាល់​តែ​បាន ។
    - យំ​ឡាំប៉ា យំ​ទទូច​មិន​លែង, យំ​ក្រាញ​នៅ​មិន​ទៅ​ណា, យំ​បោក​ខ្លួន​ទធាក់​ទម្លាក​ក្រាញ ។ យ. ខ្លះ​ថា ឡាំយ៉ា Lâm-gia ។
  2. ឡាំសាំ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )   ( ចិ.ចិន (ភាសាចិន) )
    ផ្តាស, ផ្ដេសផ្តាស : ធ្វើ​ឡាំសាំ, និយាយ​ឡាំសាំ; សម្ដី​ឡាំសាំ (ព. ទ.) ។
  3. ឡិកឡក់ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​និយាយ​ភាសា​របស់​ខ្លួន​មិន​ទាន់​ច្បាស់ (ព្រោះ​នៅ​ជា​ក្មេង​តូច) : ក្មេង​តូច​និយាយ​ឡិកឡក់; នៅ​ក្មេង​ឡិកឡក់; និយាយ​ឡិកឡក់​ដូច​ជា​កូន​ក្មេង ។
  4. ឡិងឡង់ ( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
    ដែល​ធ្វើ​ភ្នែក​មូល​ក្រឡង់​គ្រលៀស​ប្រស្រី​រឿយ​ៗ ដោយ​អាការ​ឆ្ងល់​ខ្លាំង​ឬ​ភ័យ​ខ្លាំង​ឬ​ក៏​ព្រោះ​ជាប់​កុន​ជាប់​ដំណើរ : ភ្នែក​ឡិងឡង់; ធ្វើ​ភ្នែក​ឡិងឡង់ ។
  5. ឡិងឡាំង ( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
    ស្រឡាំងកាំង, អាំងឡាំង, គាំង​ស្មារតី : ខ្ញុំ​ទៅ​ជា​ឡិងឡាំង​គិត​អ្វី​មិន​ទាន់; គំនិត​ឡិងឡាំង ។
  6. ឡិច
    (មើល​ក្នុង​ពាក្យ លិច ២ ន.) ។
  7. ឡិន ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (ហ្លេន អ. ថ. ហ្លេ៎ន) ចៅ​ទួត ។ ខ្មែរ​ប្រើ​ស្ទើរ​ជា​បរិវារ​សព្ទ សម្រាប់​និយាយ​បាន​តែ​ផ្សំ​ជា​មួយ​នឹង​ពាក្យ ចៅ ថា : ចៅ​ឡិន ចៅ​ទួត​ឬ​ចៅ​ដែល​ជាប់​ក្រសែ​ញាតិ​ឆ្ងាយ​ទៅ​ហើយ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ត្រកូល​ញាតិ​ផៅ ពី​កូន​ដល់​ចៅ រៀង​ដល់​ចៅ​ឡិន គួរ​ប្រុង​ប្រយ័ត្ន កុំ​ឲ្យ​ហោច​ហិន គំនិត​ឲ្យ​ឆ្អិន កុំ​ឲ្យ​ឃ្លៀងឃ្លាត ។ ពូជ​ពង្ស​ធ្លាប់​ខ្ពស់ ធ្លាប់​មាន​ស័ក្តិ​យស ត្រូវ​រក្សា​ជាតិ កុំ​ធ្វើ​លែនលន ឲ្យ​បង់​មារយាទ ត្រូវ​យោង​វង្ស​ញាតិ ដោយ​ក្តី​ឃ្មាតខ្មី ។ ខ្លួន​បាន​ធំ​ថ្កើង កុំ​ឲ្យ​ចើងម៉ើង ឲ្យ​ញាតិ​ប្រុស​ស្រី គេ​ធុញ​គេ​ទ្រាន់ គេ​ស្អប់​មិន​ស្ដី សូវ​បង់​អ្វី​ៗ កុំ​ឲ្យ​បង់​ឈ្មោះ ។
  8. ឡិបឡុប ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ឡុប​ៗ​ញ័រ​មាត់​ញ័រ-ក​មិន​សូវ​ច្បាស់លាស់ : និយាយ​ឡិបឡុប; សម្ដី​ឡិបឡុប; និយាយ​ឡិបឡុប​ៗ​ពិបាក​ស្ដាប់​ណាស់ !
  9. ឡិមឡុម ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ ) or ឡិមឡុំ
    ដែល​ចាប់​ចុង​ព្រយុង​ដើម​ស្រមូល​ប្រឡិមប្រឡុំ : សម្ដី​ឡិមឡុម; គំនិត​ឡិមឡុម; និយាយ​ឡិមឡុំ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ត្រូវ​ហាត់​និយាយ កុំ​ធ្វើ​រាយមាយ ឡិបឡុប​ឡិមឡុម កុំ​ប្រើ​ឫកពា ចច្រិមចច្រុម កណ្ដាល​ជំនុំ ឲ្យ​គេ​ធុញ​ទ្រាន់ ។ ការ​ចេះ​ព្រោះ​ហាត់ សម្ដី​ព្រោះ​មាត់ ធ្លាប់​ថ្នឹក​គ្រប់​គ្រាន់ បើ​ឥត​បាន​ហាត់ រែង​នឹក​ពុំ​ទាន់ និយាយ​ច្រើន​ភ័ន្ត នែៈ​ៗ​ញយ​ៗ ។ សម្ដី​ជា​ឯក ត្រូវ​ការ​ជជែក ពាក្យ​ពេចន៍​មិន​ខ្សោយ បើ​អន់​សម្ដី និយាយ​ច្រើន​ធ្លោយ បាត់​មុខ​បាត់​ក្រោយ នែៈ​ៗ​ច្រំ​ដែល ។
  10. ឡឹប ( កិ.កិរិយាសព្ទ )
    លួច​កិប​បន្លំ​លាក់​ទុក​ខ្លះ, កិប​បំបាត់​យក​ខ្លះ : ឡឹប​ប្រាក់​រាជការ, ឡឹប​ប្រាក់​ពន្ធ និយាយ​ថា ស៊ី​ឡឹប ក៏​បាន (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : កុំ​ប្រើ​កល​ឡឹប លៃលក​កាញ់​កិប បំបាត់​បំបែរ យើង​កើត​ជា​មនុស្ស ស្រី​ប្រុស​ជាតិ​ខ្មែរ ដឹង​ខុស​ត្រូវ​ដែរ ត្រូវ​កាន់​ទៀង​ត្រង់ ។ ព្រះ​ពុទ្ធ​ត្រាស់​ថា សត្វ​ក្នុង​លោកា រាល់​រូប​រាល់​អង្គ បើ​ចង់​បាន​សុខ ត្រូវ​ខំ​ផ្ចិតផ្ចង់ កាន់​ធម៌​ត្រង់​ៗ សុខ​កើត​មាន​ឯង ។ មើល​ក្នុង​ពាក្យ ស៊ី ១ កិ. ។

<< Prev   1   2   3   4   5   6   ... 10   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar