Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អក្ខរប្បភេទ

Chuon Nath's Khmer-Khmer Dictionary
  1. អក្ខរប្បភេទ ( ន.នាមសព្ទ ) [អ័ក-ខៈរុ័ប-ប៉ៈភេត ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អក្សរ​ប្រភេទ) បែប​អក្សរ​ដែល​ចែក​ជា​គូ​ៗ តាម​សូរ​សំឡេង​ជា​ទំនាស់​នឹង​គ្នា; មាន ៥ គូ ឬ ១០ ប្រភេទ​គឺ សិថិល “អក្សរ​មាន​សំឡេង​ធូរ” គឺ​អក្សរ​ដែល​ឥត​ខ្យល់ ហ លាយ, មាន ១០ តួ គឺ ក គ, ច ជ, ដ ឌ, ត ទ, ប ព និង ធនិត “អក្សរ​មាន​សំឡេង​តឹង” គឺ​អក្សរ​ដែល​មាន​ខ្យល់ ហ លាយ​ផង​មាន ១០ តួ​គឺ ខ ឃ, ឆ ឈ, ឋ ឍ, ថ ធ, ផ ភ (សំឡេង សំ. និង បា. ថា ក្ហៈ, គ្ហៈ; ច្ហៈ, ជ្ហៈ; ដ្ហៈ, ឌ្ហៈ; ត្ហៈ, ទ្ហៈ; ប្ហៈ, ព្ហៈ ជា​គូ ១; ទីឃៈ “អក្សរ​មាន​សំឡេង​វែង” និង រស្សៈ “អក្សរ​មាន​សំឡេង​ខ្លី” ជា​គូ១; គរុ “អក្សរ​មាន​សំឡេង​ធ្ងន់​ឬ​យូរ” និង លហុ “អក្សរ​មាន​សំឡេង​ស្រាល​ឬ​រហ័ស” ជា​គូ ១; និគ្គហិត “អក្សរ​ដែល​មាន​និគ្គហិត​ឬ​ដំ​លើ” និង វិមុត្ត “អក្សរ​ដែល​មាន​សូរ​សំឡេង​ហា​មាត់​បន្តិច” ជា​គូ ១; សម្ពន្ធ “អក្សរ​ដែល​ចង​បទ​ភ្ជាប់​គ្នា​ជា​សន្ធិ, ដូច​ជា រាជាណាចក្រ” និង វវត្ថិត “អក្សរ​ដែលកាត់​ញែក​ចេញ​ពី​បទ​សន្ធិ, ដូច​ជា រាជ​អាណាចក្រ ” អាណាចក្រ​របស់​ព្រះ​រាជា ជា​គូ ១ (ព. វ.) ។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar