Khmer Dictionary: អង្សា
Chuon Nath's Khmer-Khmer Dictionary
-
អង្សា
( ន.នាមសព្ទ )
[អង់-សា]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អំស) ស្មា (រ. ស.) ព្រះអង្សា ស្មាក្សត្រិយ៍ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្ស >អង្ស ឬ អង្សៈ ផង) ។
-
អង្សា
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អំឝ; អំស) ភាគ, ចំណែក; ភាគនៃមុមឬជ្រុង; មាត្រារង្វាស់មុមឬជ្រុង ។ ឈ្មោះមាត្រារង្វាស់ល្វែងរាសី... (៣០ អង្សាជា ១ រាសី, ១២ រាសីជា ១ រាសិចក្រ ឬ ១ ចក្ររាសី មាន ៣៦០ អង្សា... ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាសិចក្រ និង រាសី ផង) ។ កម្រិតគំនូសលេខលើប្រជាប់សម្រាប់ស្ទង់មើលនូវធាតុក្ដៅត្រជាក់ជាដើម : កម្ដៅឡើងដល់ ៤០ អង្សា ។ ពាក្យហៅថ្ងៃទាំង ៧ តាំងពីអាទិត្យដល់សៅរ៍ ដែលតម្រូវនឹងឆ្នាំកំណើតតាមជតារបស់មនុស្ស (តាមក្បួនព្រាហ្មណ៍) ហៅថា អង្សា ឬ អង្សាកំណើត គឺតម្រូវដោយកំណត់ថា ឆ្នាំជូតនិងឆ្នាំមមែ អង្សាអាទិត្យ; ឆ្នាំឆ្លូវ, វក អង្សាចន្រ្ទ; ឆ្នាំខាល, រកា អង្សាអង្គារ; ឆ្នាំថោះ, ច អង្សាពុធ; ឆ្នាំរោង, កុរ អង្សាព្រហស្បតិ៍; ឆ្នាំម្សាញ់ អង្សាសុក្រ; ឆ្នាំមមី អង្សាសៅរ៍; តាមចាស់ៗ ធ្លាប់ចំណាំមកថា មនុស្សចាស់ជរាវេលានឹងស្លាប់ច្រើនតែស្លាប់ក្នុងថ្ងៃអង្សារបស់ខ្លូនឬក្នុងថ្ងៃដើមអង្សា (មុនថ្ងៃអង្សា១ថ្ងៃ) ឬក៏ក្នុងថ្ងៃចុងអង្សា (ក្រោយថ្ងៃអង្សាមួយថ្ងៃ), មិនសូវលើសខ្វះឆ្ងាយពីនេះប៉ុន្មានទេ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជតា>ជតា ផង) ។
-
អង្សា
or អង្សាកំណើត
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្សា ២ ន.) ។
Headley's Khmer-English Dictionary
-
អង្សា
( n )
[ʔɑŋsaa]
- detail »
shoulder
-
អង្សា
( n )
[ʔɑŋsaa]
- detail »
division, section, portion; degree (of temperature, of angle)
Eg. សែសិបអង្សាក្រោមសូន្យ: (a temperature of) 40 degrees below zero -
អង្សា
[ʔɑŋsaa]
- detail »
or អង្សាកំណើតn the weekday which corresponds to the year of the 12 year cycle in which a person was born, e.g. ឆ្នាំជូត, ឆ្នាំមមែ ; ឆ្នាំឆ្លូវ, វក ; ឆ្នាំខាល, រកាអង្សាអង្គារ ; ឆ្នាំថោះ, ចអង្សាពុធ ; ឆ្នាំរោង, កុរអង្សាព្រហស្បតិ៍ ; ឆ្នាំម្សាញ់អង្សាសុក្រ ; ឆ្នាំមមីអង្សាសៅរ៍ (The col. var. is អន្សា )
See: អង្សាចន្ទ្រ
Reference: អង្សា