Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អានាបាណ

Chuon Nath's Khmer-Khmer Dictionary
  1. អានាបាណ ( ន.នាមសព្ទ ) [--ន៉ាប៉ាណៈ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (< អាន “ខ្យល់​ដង្ហើម​ចេញ” + អាបាណ “ខ្យល់​ដង្ហើម​ចូល”) ខ្យល់​ដង្ហើម​ចេញ​និង​ខ្យល់​ដង្ហើម​ចូល ។ ក្នុង​គម្ពីរ​កែ​សព្ទ​ពន្យល់​សេចក្ដី​ថា លោក​អ្នក​ប្រាជ្ញ​ពួក​ខ្លះ​យល់​ថា អាន (= អស្សាស) “ខ្យល់​ដង្ហើម​ចូល”, អាបាណ (=បស្សាស) “ខ្យល់​ដង្ហើម​ចេញ” ដូច្នេះ​វិញ, ក៏​គង់​បាន​សេចក្ដី​ថា “ខ្យល់​ដង្ហើម​ចូល​ចេញ​ឬ​ចេញ​ចូល​ដូច​គ្នា គឺ​ប្រើ​ការ​បាន​ដូច​គ្នា (ហៅ អានាប្រាណ ក៏​បាន ឬ​ហៅ​ត្រឹមតែ អានាបា ក៏​បាន, អ. ថ. --ន៉ាប៉ា) ។ ឈ្មោះ​កម្មដ្ឋាន​មួយ​យ៉ាង (ក្នុង​ពួក​អនុស្សតិ​កម្មដ្ឋាន ១០) ប្រើ​វិធី​រាប់​ខ្យល់​ដង្ហើម​ចេញ​ចូល : ចម្រើន​អានាបា  ឬ​ អានាប្រាណ ។ ខ្មែរ​ប្រើ​ពាក្យ​នេះ​ជា​ឈ្មោះ​វិធី​ស្មិងស្មាធិ៍​មួយ​យ៉ាង (ខាង​ផ្លូវ​ឆ្វេង​ក្រៅ​ពី​បែប​កម្មដ្ឋាន) ប្រើ​វិធី​ភាវនា​រាប់​ខ្យល់​ដង្ហើម​ដែរ : ចេះ​អានាប្រាណ, បែក​អានាប្រាណ​ទៅ​ជា​ខូច​ស្មារតី ។ (ច្រើន​មាន​តែ​ពី​ក្នុង​បុរាណ​សម័យ) ។
    - អានាបាណស្សតិ ឬ - អានាបាណស្សតិ​កម្មដ្ឋាន (--ប៉ាណ័ស-សៈ--) កម្មដ្ឋាន​មាន​វិធី​តាំង​ស្មារតី​រាប់​ខ្យល់​ដង្ហើម​ចេញ​ចូល​ជា​អារម្មណ៍ (ហៅ​កាត់​ខ្លី​ត្រឹម​តែ អានាបា ក៏​បាន​ដែរ : រៀន​អានាបា) ។
Headley's Khmer-English Dictionary
  1. អានាបាណ ( n ) [ʔaanaabaan]   - detail »
    breathing, respiration, inhaled and exhaled breath; specif. a method of meditation by concentrating on the breathing


Prohok Solutions @2017 : Learn Khmer | Khmer Calendar