Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អាយតនៈ

Chuon Nath's Khmer-Khmer Dictionary
  1. អាយតនៈ ( ន.នាមសព្ទ ) [--យ៉ៈតៈន៉ៈ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (អាយតន) លំនៅ; អណ្ដូង; សមោសរណដ្ឋាន; សញ្ជាតិ​ប្រទេស ឬ​ជាតិ​ភូមិ; ហេតុ​ឬ​ការណ៍ ។ ព. ពុ. ភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, កាយ, មនោ ទាំង ៦ នេះ ហៅ​ថា អាយតនៈ ខាង​ក្នុង (ហៅ​ឲ្យ​ពេញ​ថា ចក្ខ្វាយតនៈ, សោតាយតនៈ, ឃានាយតនៈ, ជិវ្ហាយតនៈ, កាយាយតនៈ, មនាយតនៈ) ព្រោះ​ជា​លំនៅ​នៃ​អារម្មណ៍, ជា​អណ្ដូង​របស់​អារម្មណ៍, ជា​ទី​ប្រជុំ​នៃ​អារម្មណ៍, ជា​ជាតិ​ភូមិ​នៃ​អារម្មណ៍, ជា​ហេតុ​របស់​អារម្មណ៍ ។ រូប, សំឡេង, ក្លិន, រស, ផោដ្ឋព្វៈ, សភាវ​ធម៌ ទាំង ៦ នេះ ហៅ​ថា អាយតនៈ​ខាង​ក្រៅ (ហៅ​ឲ្យ​ពេញ​ជា រូបាយត-នៈ, សទ្ទាយតនៈ, គន្ធាយតនៈ, រសាយតនៈ ផោដ្ឋញ្វយតនៈ, ធម្មា-យតនៈ), ព្រោះ​ជា​អារម្មណ៍​របស់​អាយតនៈ​ខាង​ក្នុង​តាម​មុខ​ឬ​តាម​នាទី, តាម​កន្លែង​រាល់​ខ្លួន ។ អាយតនៈ សព្ទ​នេះ​ប្រើ​រៀង​ភ្ជាប់​ពី​ខាង​ចុង​សព្ទ​ដទៃ​តាម​គួរ​ដល់​ការ​ប្រកប, ដូច​ជា ទេវាយតនៈ លំនៅ​របស់​ទេវតា (អាស្រម​បង់បត់, មន្ទីរ​ធំ​តូច​ដែល​គេ​ធ្វើ​ចំពោះ​ជា​លំនៅ​នៃ​ទេវតា, ដើម​ឈើ​ធំ​ឬ​ទី​ណា​មួយ​ដែល​ជា​ចេតិយដ្ឋាន​របស់​ប្រជុំ​ជន ដោយ​គេ​សន្មត​ជឿ​កាន់​ថា​ជា​លំនៅ​នៃ​ទេវតា ក៏​ហៅ ទេវាយតនៈ ដែរ) ។
    - ឥស្សរាយតនៈ លំនៅ​របស់​ឥស្សរ​ជន ។
    - សុវណ្ណាយតនៈ កន្លែង​កើត​មាស​ឬ​អណ្ដូង​មាស ។
    - រតនាយតនៈ អណ្ដូង​រតន​វត្ថុ, អណ្ដូង​ត្បូង ។
    - សកុណាយតនៈ សមោសរណដ្ឋាន​នៃ​ហ្វូង​បក្សី ។
    - អស្សាយតនៈ សញ្ជាតិ​ប្រទេស​ឬ​ជាតិ​ភូមិ​នៃ​ហ្វូង​សេះ (ប្រទេស​ដើម​កំណើត​សេះ) ។
    - គវាយតនៈ សញ្ជាតិ​ប្រទេស​នៃ​ហ្វូង​គោ ។
    - មុត្តាយតនៈ ហេតុ​ឬ​ការណ៍​ដែល​នាំ​ឲ្យ​រួច (ចាក​ទុក្ខ) ។ល។ ព. វ. អាយតនៈ នេះ​ចួន​កាល​គ្រាន់​តែ​ភ្ជាប់​មក​សម្រួល​មាត់​ឥត​ប្រែ​ថា​ជា​អ្វី​ក៏​មាន (ហៅ​ថា បទ​បូរណៈ ឬ សកត្ថ), ដូច​ជា កម្មាយតនៈ ការ​ងារ, កិច្ច​ការ, របរ; អំពើ (ដូច​គ្នា​នឹង កម្ម ទទេ​ដែរ); សិប្បាយតនៈ សិប្បៈ​ឬ​សិល្បៈ, សិល្ប៍ (ដូច​គ្នា​នឹង សិប្ប ទទេ​ដែរ) ។
Headley's Khmer-English Dictionary
  1. អាយតនៈ ( n ) [ʔaayaʔtaʔnaʔ]   - detail »
    basis of a sensation; the six senses and the six objects of sensation: eye, ear, nose, tongue, body, mind; visible object, sound, odor, taste, tangible object, cognizable object
  2. អាយតនៈ ( adj ) [ʔaayaʔtaʔnaʔ]   - detail »
    to be organic
  3. អាយតនៈ ( n ) [ʔaayaʔtaʔnaʔ]   - detail »
    residence, domicile; cave, hole, well; origin, root, source, cause


Prohok Solutions @2017 : Learn Khmer | Khmer Calendar